ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពលរដ្ឋ​ក្នុង​ស្រុក​លើក​ដែក​ប្រឈម​នឹង​ការ​បាត់​បង់​ដី​ចំការ ដី​លំនៅ​ឋាន​ដោយ​សារ​បាក់​ច្រាំង​ទន្លេ​

9 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ ប្រជា​ពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្នុង​ស្រុក​លើ​ក​ដែក​ ខេត្ត​កណ្តាល​មានការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​បាក់​ច្រាំង​ទន្លេ​នា​រដូវ​ទឹក​ដំឡើង​មួយ​ឆ្នាំ​បន្តិច​មួយ​ឆ្នាំ​បន្តិច​បណ្តាល​ឱ្យ​ដី​ចំការ និង​ដី​លំនៅ​ឋាន​របស់​ពួក​គាត់​ជា​ច្រើន​គ្រួសារ​ត្រូវ​បាត់​បង់​​ ហើយ​លំ​នៅ​ឋាន​ជា​ច្រើន​ខ្នង​ត្រូវ​បានបង្ខំ​ចិត្ត​​រុះ​រើ​ជា​រៀង​រាល់​ឆ្នាំ​បន្ត​បន្ទាប់​ផង​ដែរ។

ជាក់​ស្តែង​ ខណៈ​ពេល​សន្ទុះ​ទឹក​ឆ្នាំ​នេះ​កំពុង​ហក់​ឡើង​ខ្លាំង លំនៅ​ឋាន​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​ព្រែក​តូច​ ឃុំ​ព្រែក​ទន្លាប់​ ស្រុក​លើក​ដែក​ចំនួន​៣​ខ្នង​ត្រូវ​បាន​រុះ​រើ​ ហើយ​ជា​ច្រើន​ខ្នង​ទៀត​នៅ​ជិតៗគ្នា​ក៏​អាច​នឹង​រុះ​រើ​បន្ថែម​ទៀត​ដោយ​សារ​គ្រោះ​បាក់​ច្រាំង​ទន្លេ​នេះ​ ។

ដោយ​ឡែក​នៅ​ក្នុង​ភូមិ​ព្រែក​ដាច់ ឃុំ​ព្រែក​ដាច់​ ស្រុក​លើក​ដែក​ឆ្នាំ​នេះ​ក៏​បាន​ជួប​គ្រោះ​បាក់​ច្រាំង​ទន្លេ បាត់​បង់​ដី​ចំការ​របស់​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ដែរ​។

ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​-ឃុំ​ទាំ​ង​២​ខាង​លើ​បាន​ឱ្យ​អ្នក​យក​ព័ត៌​មាន​ដឹង​ថា គ្រោះ​បាក់​ច្រាំង​ទន្លេ​មេគង្គ​ចំណុច​នេះ​បាន​បាក់​រយៈ​ពេល​២​ទៅ​៣​ឆ្នាំ​ហើយ ហើយ​ក៏​មាន​ផ្ទះ​ប្រជា​ពលរដ្ឋ​រុះ​រើ​បន្ត​បន្ទាប់​ដែរ ប៉ុន្តែ​មិន​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដូចឆ្នាំ​នេះ​ទេ ដែល​មួយ​រយៈ​ពេល​ទឹក​កំពុង​ហក់​ឡើង​ខ្លាំង​បាន​បង្ក​ឱ្យ​បាក់​ច្រាំង​ទន្លេនៅ​ចំណុច​ភូមិ​ព្រែក​ដាច់ និង​ភូមិ​ព្រែក​តូច​យ៉ាង​លឿន​ធ្វើ​ឱ្យ​ពួក​គាត់​បាត់​បង់​ដី​ចំការ និង​ដី​លំនៅ​ឋាន​ ហើយ​ផ្ទះ​មួយ​ចំនួន​ក៏​ត្រូវ​រុះ​រើជា​បន្ត​បន្ទាប់​ ពួក​គាត់​សុទ្ធ​តែ​ជា​អ្នក​ក្រី​ក្រ​គ្មាន​លុយ គ្មាន​ដី​កន្លែង​ផ្សេង​រស់​នៅ​ទេ ។

ជុំ​វិញ​បញ្ហា​នេះ ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដោយ​បាក់​ច្រាំង​ទន្លេ​ក្នុង​ស្រុក​លើក​ដែក​ជា​ច្រើន​គ្រួសារ​សូម​សំណូម​ពរ​ដល់​ប្រធាន​ក្រុម​ការ​ងារ​គណៈ​ពង្រឹង​ស្រុក​លើក​ដែក​ ជា​ពិសេស​រាជ​រដ្ឋា​ភិ​បាល​មេត្តា​ជួយ​ពួក​គាត់​ផង​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព