ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បុរសម្នាក់ ក្រោយរកឃើញ​ជាប់ពាក់ព័ន្ធករណីល្មើសច្បាប់​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ដោយ​មាន​ជាប់​ពាក់ព័ន្ធ​ករណី​ជួញដូរ និង​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២០ នៅ​ភូមិ​ស្រែ​ក្នុង ឃុំ​អូរ​ជ្រៅ…

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ដោយ​មាន​ជាប់​ពាក់ព័ន្ធ​ករណី​ជួញដូរ និង​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២០ នៅ​ភូមិ​ស្រែ​ក្នុង ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។

ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ ស្មាន អៃ​យូ​ប ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​ស្រែ ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ ចំណែក​វត្ថុ​តាង​ដកហូត​បាន​រួម​មាន ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​៤​កញ្ចប់ និង​ទូរស័ព្ទ​ដៃ​ចំនួន​មួយ​គ្រឿង ។

តាម​ប្រភព​ពី​នគរបាល​ជំនាញ​អធិការ​នគរបាល​ស្រុក​ព្រៃ​នប់​បានអោយ​ដឹង​ថា ក្រោយ​ពី​តាមដាន​ច្បាស់លាស់ ទើប​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ​អូរ​ជ្រៅ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​រក្សា​ទុក​នូវ​សារធាតុ​ញៀន​ខុសច្បាប់ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ព្រមទាំងដកហូត​​វត្ថុ​តាង​នៅ​ចំណុច​ភូមិ​ឃុំ​ខាងលើ រួច​នាំ​ខ្លួន​យក​ទៅ​ធ្វើការ​សាកសួរ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ