ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះបង្ក្រាបសង្វៀន​បញ្ជល់​មាន់​មួយកន្លែង​​ក្នុង​ស្រុក​ព្រៃនប់​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​វរសេនីយទោ ហួ យ៉ៃ អធិការ​នគរបាល​ស្រុក​ព្រៃ​នប់​បានអោយ​ដឹង​ថា នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​១ មីនា ឆ្នាំ​២០២០​នេះ នៅ​ចំណុច​ជើងភ្នំ​ក្បាលហុង…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​វរសេនីយទោ ហួ យ៉ៃ អធិការ​នគរបាល​ស្រុក​ព្រៃ​នប់​បានអោយ​ដឹង​ថា នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​១ មីនា ឆ្នាំ​២០២០​នេះ នៅ​ចំណុច​ជើងភ្នំ​ក្បាលហុង ស្ថិត​ក្នុងភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​រាម​និង​ប្រជា​ការពារ បាន​ចុះ​បង្ក្រាប​​សង្វៀន​​បញ្ជល់មាន់​ដោយ​ខុសច្បាប់​មួយ​កន្លែង ។

ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​ខាងលើ សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​រួម​មាន ម៉ូតូ​ចំនួន​៦​គ្រឿង មាន់​ជល់​ចំនួន​២​ក្បាល និង​កន្ត្រក​ដាក់​មាន់​ចំនួន​៥ ។ ចំណែក​អ្នកលេង​ល្បែង​បញ្ជល់មាន់​បាន​នាំ​គ្នា​រត់គេច​ខ្លួន​ចូល​ក្នុង​ព្រៃ​អស់ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​នេះ និង​ស្វែងរក​ម្ចាស់​ម៉ូតូ​និង​អ្នក​ពាក់​ព​ន្ធ័​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ