ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រ៉េចង្កូត​លើផ្លូវជាតិលេខ៦ បុកគ្នាផាំង បាត់បង់ជីវិតម្នាក់ របួសធ្ងន់ស្រាល​៤​នាក់​

10 ខែ មុន
  • Banteay Meanchey

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​ម្នាក់​បាន​បាត់បង់​ជីវិត និង​៤​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​គ្នា​ជាមួយ​រថយន្ត ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦…

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​ម្នាក់​បាន​បាត់បង់​ជីវិត និង​៤​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​គ្នា​ជាមួយ​រថយន្ត ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​បង្គោល​ខ្សែភ្លើង​លេខ​០៤៨០-០៤៨១ ស្ថិត​ក្នុងភូមិ​រំដួល ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ។

លោក​វរសេនីយ៍​ឯកមាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ​បាន​ឲ្យ​ដឹង​ថា ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ម៉ា​កកូ​រូ​ឡា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២V-៤៦៤០ បើកបរ​ដោយ​ឈ្មោះ ប៊ុ​ន​ចាន់ ស៊ី​សុវត្ថិ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប និង​អ្នក​រួម​ដំណើរ​ចំនួន​២​នាក់ ក្នុង​នោះ​ម្នាក់​ឈ្មោះ ឃឿ​ន ប៊ុ​ន​ធា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​សាលា​កំរើក សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ស្រុក​សៀមរាប បាន​បាត់​ជីវិត​នៅ​នឹង​កន្លែង រីឯ​ម្នាក់​ទៀត​មិន​ស្គាល់ឈ្មោះ បាន​រង​របួស ។

ចំណែក​ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ហា​យ​ឡិន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ សៀមរាប ២B-១៨៨១ បើកបរ​ដោយ​ឈ្មោះ​សឿ​ន មិ​នា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​តា​អ៊ិ​ន ឃ​ម​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រង​របួសស្រាល និង​អ្នក​រួម​ដំណើរ​ម្នាក់​រង​របួសធ្ងន់​បាក់​កដៃ​ស្តាំ​ឈ្មោះ​ទីង គង់ ភេទ​ស្រី អាយុ​៤៦​ឆ្នាំ នៅ​ភូមិ​តា​អ៊ី​ន ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ។

លោក​អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​រថយន្ត​មួយ​គ្រឿង​ម៉ា​កកូ​រ៉ូ​ឡា បាន​បើក​វ៉ា​ជែង​រថយន្ត​មួយ​គ្រឿង​ស្របគ្នា​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ស្រាប់តែ​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ ស្រប​ពេល​នោះ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡិន​ឌ័​រ បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច បុក​ចំពាក់​កណ្តាល​ចំហៀង​ខាងស្តាំ​យ៉ាង​ពេញ​មួយ​ទំហឹង បណ្តាល​ឲ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​បាត់បង់​ជីវិត​ម្នាក់​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​រង​របួស ។ ចំណែក​អ្នក​ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡិន​ឌ័​រ​រង​របួសធ្ងន់​ម្នាក់ និង​អ្នកបើកបរ​របួសស្រាល​។

ក្រោយ​ពេល​កើតហេតុ អ្នក​រង​របួសធ្ងន់​និង​ស្រាល ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំណែក​សព​ជន​រង​គ្រោះ​ម្នាក់​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ចាត់ចែង​ធ្វើ​បុ​ណ្យា​តាម​ប្រពៃណី ។ ចំពោះ​រថយន្ត​រង​ការ​ខូចខាត​ធ្ងន់​ទាំង​២​គ្រឿង ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ចរាចរណ៍​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)