មេឡានា ត្រាំ(Melania TrumP) ៖ ត្រាំបច្ចុប្បន្នរៀបការទៅនឹងអតីតតារាម៉ូដែល មេឡានា ត្រាំ ដែលក្មេងជាងគាត់២៣ឆ្នាំនៅខែមករាឆ្នាំ២០០៥ ដែលការរៀបការត្រូវបានផ្សព្វផ្សាយនិងចាយ មិនសំចៃនៅក្នុងចំណោមភ្លៀវល្បីៗចូលរួមមង្គលការមានហីឡារី គ្លីនតុន និងប្រធានាធិបតីបៀល គ្លីនតុន (Bill Clinton)។ រំលឹកថា៖ មកដឹងពីឪពុកម្តាយនិងបងប្អូនរបស់លោកដូណាល់ត្រាំ
អៀវ៉ាណា ត្រាំ (Ivana Trump) ៖ នៅឆ្នាំ១៩៧៧ ត្រាំរៀបការជាមួយប្រពន្ធទីមួយ អៀវ៉ាណា ត្រាំ ជាតារាម៉ូដែលនៅញូវយ៉ក ដែលជាអ្នកបម្រុងសម្រាប់ក្រុមស្គីអូឡាំពិចឆេក នៅឆ្នាំ១៩៧២ ។ គាត់ត្រូវបានហៅថា ជាប្រធានស្តីទីដែលមាននាទីក្នុងការឌីហ្សាញស្ថាប័នរបស់ត្រាំនិងមាននាទីសំខាន់ក្នុងការគ្រប់គ្រងលើការធ្វើថ្មីឡើងវិញនៃសណ្ឋាគារកូមូដរ និងផ្លាស្សា (Commodore and the Plaza Hotel)។គាត់មានកូនបីនាក់ជាមួយគ្នា គឺដូណាល់ត្រាំ ជេអ(Donald Trump Jr.) អៀវាន់កា(Ivanka) និងអេរិក(Eric) ។ ពួកគាត់លែងលះនៅឆ្នាំ១៩៩២។
ម៉ាឡា ម៉ាបផល (Marla Maples) ៖ នៅឆ្នាំ១៩៩៣ គាត់បានរៀបការប្រពន្ធទី២ ម៉ាឡា ម៉ាបផល ជាតារាសម្តែងហើយ មានកូនស្រីម្នាក់ជាមួយគ្នាគឺ ទីហ្វានី (Tiffany)ត្រាំ ។ គាត់ត្រូវបានប្តឹង លែងលះនៅឆ្នាំ១៩៩៧ហើយលែងគ្នាដាច់ស្រេច នៅខែមិថុនាឆ្នាំ១៩៩៩។ គាត់យល់ព្រមឲ្យម៉ាបផល២លានដុល្លារ។
សូមរំលឹកថា៖ ដូណាល់ត្រាំ៖ ជីវិតស្នេហា ការរកស៊ី និង ការរះចូលនយោបាយ
ចែករំលែកព័តមាននេះ