មកដឹងពីឪពុកម្តាយនិងបងប្អូនរបស់លោកដូណាល់ត្រាំ
ឪពុក ៖ ឪពុករបស់ត្រាំ ហ្វ្រេឌើរីក ត្រាំ (Frederick Trump) គាត់ជាអ្នកអភិវឌ្ឍន៍ខាង អចលនទ្រព្យ និងជាអ្នកសាងសង់ដែលជំនាញខាងកសាង…
ឪពុក ៖ ឪពុករបស់ត្រាំ ហ្វ្រេឌើរីក ត្រាំ (Frederick Trump) គាត់ជាអ្នកអភិវឌ្ឍន៍ខាង អចលនទ្រព្យ និងជាអ្នកសាងសង់ដែលជំនាញខាងកសាង…
ឪពុក ៖ ឪពុករបស់ត្រាំ ហ្វ្រេឌើរីក ត្រាំ (Frederick Trump) គាត់ជាអ្នកអភិវឌ្ឍន៍ខាង អចលនទ្រព្យ និងជាអ្នកសាងសង់ដែលជំនាញខាងកសាង និងធ្វើអគារស្នាក់សម្រាប់អ្នកចំណូលមធ្យមនៅឃ្វីន កោះស្ទេធែន និងប្រុកឃ្លីន (Queens Staten Island and Brooklyn) ។ សូមរំលឹកថា៖ ដូណាល់ត្រាំ៖ ជីវិតស្នេហា ការរកស៊ី និង ការរះចូលនយោបាយ
ម្តាយ ៖ ម្តាយរបស់ត្រាំ គឺម៉ារី ម៉ាកឡេអូត (Mary MacLeod) ជាជនអន្តោប្រវេសន៍ មកពីស្កុតឡែននៅឆ្នាំ១៩២៩។ នៅអាយុ១៧ឆ្នាំ គាត់និងហ្វ្រេត ត្រាំបានរៀបការនៅឆ្នាំ១៩៣៦ ។ ប្តីប្រពន្ធចាប់ផ្តើមជិវិតនៅចាម៉ាកាឃ្វីន (Jamaica Queens) ដែលពេលនោះ នៅទីនោះ មានពួកអន្តោប្រវេសន៍អឺរ៉ុបខាងលិចច្រើន ។ ដោយសារតែទ្រព្យរបស់គ្រួសារកើនឡើង ម៉ារីបានក្លាយជាជនដែលមានវណ្ណៈខ្ពស់ ក្នុងសង្គមនិងជាអ្នកស្នេហាជាតិ។ ហ្វ្រេតស្លាប់ក្នុងឆ្នាំ១៩៩៩និងម៉ារីស្លាប់នៅឆ្នាំបន្ទាប់។
បងប្អូន ៖ ដូណាល់ត្រាំជាកូនទីបួននៃកូនទាំងប្រាំ ។
-ម៉ារីយ៉ាន ត្រាំ បារី (Maryanne Trump Barry) ជាចៅក្រមនៃតុលាការរបស់សហរដ្ឋអាមេរិកសម្រាប់តុលាការមណ្ឌលទីបីតែត្រូវបានផ្អាកបន្ទាប់ពីប្អូនបានក្លាយទៅជាប្រធានាធិបតី ។
-ហ្វ្រេត ត្រាំ ជេអ (Fred Trump Jr.) ធ្វើការជាមួយឪពុកគាត់ រយៈពេលខ្លីហើយធ្វើជាអ្នកបើកយន្ត ហោះ ។ គាត់ញៀនស្រាហើយស្លាប់នៅឆ្នាំ១៩៨១ នៅអាយុ៤៣ឆ្នាំ ដោយធ្វើឲ្យត្រាំប្រកាសថាគាត់មិនផឹកស្រា ឬប្រើថ្នាំទេ «គាត់ផ្តល់នូវផលប៉ះពាល់ខ្លាំងដល់ជិវិតរបស់ខ្ញុំ ដោយសារអ្នកនឹងមិនដឹងពីកន្លែងដែលអ្នកនឹងត្រូវបញ្ចប់» ត្រាំនិយាយ ។
-អេលីហ្សាបែត ត្រាំ ក្រូ (Elizabeth Trump Grau) ជាអ្នកធនាគារដែលចូលនិវត្តដែលរៀបការជាមួយនឹងអ្នកផលិតភាពយន្ត ជេម ក្រូ (James Grau) ។
-រ៉ូបឺត ត្រាំ (Robert Trump) ជាប្អូនប្រុសរបស់ដូណាល់ ដែលចំណាយពេលច្រើនលើក្រុមហ៊ុនរបស់គ្រួសារ ។
កោះសន្តិភាពនឹងមានផ្សាយជូនបន្តទៀត ។
ចែករំលែកព័តមាននេះ