ប្រណាំង​កង់ UAE Tour ត្រូវ​លុប​ចោល​​ពាក់កណ្តាល​ទី ​ដោយ​Covid-19


ការ​ប្រកួតប្រណាំង​កង់ UAE Tour ត្រូវ​លុប​ចោល​ពាក់កណ្តាល​ទី ​ដោយសារ Covid-19 ការ​ប្រកួត​ប្រណាំង​កង់ UAE Tour ត្រូវ​បាន​លុប​ចោល ដោយនៅ​សល់​២​ដំណាក់កាល​ទៀត បន្ទាប់​ពី​បុគ្គលិក​ជា​ជនជាតិ​អ៊ី​តា​លី​ពីរ​នាក់ បាន​ធ្វើតេស្ត​រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស Covid-19 នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី BBC​។

អ្នក​ជិះ​ក្នុង​ព្រឹត្តិការណ៍​នោះ រួម​មាន​ទាំង​កីឡាករ​របស់​អង់គ្លេស Chris Froome និង Adam Yates ពេល​នេះ​ក៏​កំពុង​ត្រូវ​បាន​ធ្វើតេស្ត​រក​វីរុស​នេះ​ផង​ដែរ​។ ក្រុម​អ្នក​រៀបចំ​ការ​ប្រកួត​កីឡា របស់​ទីក្រុង​អា​ប៊ូ​ដា​ប៊ី​នៃ​សហព័ន្ធ​អា​រ៉ាប់​រួម បាន​និយាយ​ថា «​សុវត្ថិភាព​បាន​ក្លាយជា​អាទិភាព​កំពូល​ទាំងអស់​នៅ​ពេល​នេះ​»​។
ការ​សម្រេចចិត្ត​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​ធានា​ការ​ការពារ​ដល់​អ្នកចូលរួម​ទាំងអស់​។

ហើយ​ក្នុង​ការ​ប្រណាំង​ដំណាក់កាល​បន្ទាប់​ត្រូវ​បាន​លុប​ចោល ដោយ​បាន​ជូនដំណឹង​ដល់​ក្រុមការងារ និង​អ្នក​ប្រណាំង​ទាំងអស់ កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​។ នៅ​មិន​ទាន់​មានការ​បញ្ជាក់​ណាមួយ​បន្ថែម​ទៀត ក្រោយ​ការ​លុប​ចោល​នេះ​នៅឡើយ​ទេ​។

គួរ​ឱ្យ​ដឹង​ថា មនុស្ស​ប្រមាណ​ជាង ៨០.០០០​នាក់​នៅ​ក្នុង​ប្រទេស​ជិត ៥០​ត្រូវ​បាន​រាយ​ការ​រណ៍​ថា បាន​ឆ្លង​វីរុស​នេះ ខណៈ​ជិត ២៨០០​នាក់​បាន​ស្លាប់ ដែល​ភាគច្រើន​នៃ​ការ​ស្លាប់​នៅ​ក្នុង​ប្រទេស​ចិន​។

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ