ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ក្រុម​ក្នុងចំណោម៣ តំណាង​អង់គ្លេស ​​អាច​ឆ្លង​​​វគ្គ​១៦ ​ក្រុមEuropa League

4 ឆ្នាំ មុន

ក្រុម​តំណាង​ប្រទេស​អង់គ្លេស​ទាំង​៣ មាន​២​ក្រុម​ដែល​អាច​ឆ្លង​កាន់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​ក្របខណ្ឌ UEFA Europa League​ ក្នុង​នោះ Manchester United និង Wolverhampton…

ក្រុម​តំណាង​ប្រទេស​អង់គ្លេស​ទាំង​៣ មាន​២​ក្រុម​ដែល​អាច​ឆ្លង​កាន់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​ក្របខណ្ឌ UEFA Europa League​ ក្នុង​នោះ Manchester United និង Wolverhampton បាន​បន្ត​ទៅ​វគ្គ​បន្ទាប់ ខណៈ Arsenal ជ្រុះ​ចេញ​ត្រឹម​វគ្គ​៣២​ក្រុម​។

Manchester United បាន​យកឈ្នះ​ក្រុម​តំណាង​បែ​ល​ហ្ស៊ី​ក Brugge ក្នុង​ជើង​ទី​២ ដោយ​លទ្ធផល ៥-០ សរុប​ទាំង​២​ជើង ៦-១ រីឯ​មួយគូ​ទៀត Wolverhampton ក៏​បាន​យកឈ្នះ​ក្រុម​តំណាង​អេ​ស្ប៉ា​ញ Espanyol ក្នុង​លទ្ធផល ៣-២ សរុប​ទាំង​២​ជើង ៦-៣​។

ដោយឡែក​ ក្រុម​កាំភ្លើង​ធំ Arsenal បាន​ទទួល​រង​បរាជ័យ​ក្នុងផ្ទះ​ខ្លួនឯង​នៅ​ជើង​ទី​២ ដោយ​លទ្ធផល ២-១ ទល់​នឹង​ក្រុម​តំណាង​ក្រិ​ក Olympiacos សរុប​ទាំង​២​ជើង ២-២ ប៉ុន្តែ Olympiacos មាន​គ្រាប់​ស៊ុត​ក្រៅ​ដី​ច្រើន​ជាង​។

អត្ថបទសរសេរ ដោយ