ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​ជាប់ដៃ​បា.ញ់ថ្នាំ​ការពារ​ជំងឺផ្ដាសាយបក្សី បែរជា​ឈ្មួញ​លួច​ដឹក​មាន់​ចូល

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ មន្ត្រី​ជំនាញ​បសុពេទ្យ​ជាប់រវល់​ចុះ​បាញ់ថ្នាំ​កម្ចាត់​មេរោគ ដើម្បី​ការពារ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី (H5N1) នៅ​តាម​ផ្លូវ​សាធារណៈ​និង​ទី​សត្តឃាត​ជាដើម បែរជា​ក្រុម​ឈ្មួញ​ខិលខូច​នាំ​គ្នា​លួច​ដឹក​មាន់​តាម​រថយន្ត​ចេញពី​ប្រទេស​វៀតណាម​ចូល​តាម​ច្រក​ដូនរ័ត្ន ស្រុក​មេមត់ តែ​សំណាងល្អ​ត្រូវ​បាន​កម្លាំង​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតផល​សត្វ​ធ្វើការ​បង្ក្រាប​ជា​បន្ទាន់​ផង​ដែរ​។ លោក​សេង…

ខេត្ត​ត្បូងឃ្មុំ ៖ មន្ត្រី​ជំនាញ​បសុពេទ្យ​ជាប់រវល់​ចុះ​បាញ់ថ្នាំ​កម្ចាត់​មេរោគ ដើម្បី​ការពារ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី (H5N1) នៅ​តាម​ផ្លូវ​សាធារណៈ​និង​ទី​សត្តឃាត​ជាដើម បែរជា​ក្រុម​ឈ្មួញ​ខិលខូច​នាំ​គ្នា​លួច​ដឹក​មាន់​តាម​រថយន្ត​ចេញពី​ប្រទេស​វៀតណាម​ចូល​តាម​ច្រក​ដូនរ័ត្ន ស្រុក​មេមត់ តែ​សំណាងល្អ​ត្រូវ​បាន​កម្លាំង​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតផល​សត្វ​ធ្វើការ​បង្ក្រាប​ជា​បន្ទាន់​ផង​ដែរ​។

លោក​សេង សោភា ប្រធាន​ការិយាល័យ​ស្ដីទី​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ កុម្ភៈ ២០២០ កន្លង​មកនេះ​ថា ក្រោយ​ពេល​ទទួល​បានការ​ណែនាំ​ពី​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ក៏​ដូច​ជា​លោក​អភិបាលខេត្ត​បាន​ចាត់តាំង​ឱ្យ​កម្លាំង​ជំនាញ​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​នៅ​តាម​ព្រំដែន​ជាប់​ជាមួយនឹង​ប្រទេស​វៀតណាម ធ្វើ​យ៉ាង ណា​ទប់ស្កាត់​ការ​នាំ​ចូល​មាន់​ទា ត្រូវ​ធ្វើការ​ទប់ស្កាត់​និង​បង្ក្រាប​ដើម្បី​ចៀសវាង​កុំអោយ​ឆ្លង​ជំងឺ​។

លោក​ប្រធាន​ស្ដីទី​ការិយាល័យ​ផ​លលិត​កម្ម​និង​បសុព្យាបាល​ខេត្ត​ត្បូងឃ្មុំ បាន​បន្ត​ថា​កម្លាំង​ជំនាញ​របស់​លោក​បាន​ចុះ​បាញ់ថ្នាំ​កម្ចាត់​មេរោគ​នៅ​ច្រក​ត្រពាំង​ថ្លុ​ង ស្រុក​ពញាក្រែក ក្នុង​ពេល​ដែល​មាន​រថយន្ត​ដឹក​ទំនិញ​បាន​បើក​ចេញ​មក​ពី​ប្រទេស​វៀតណាម ចូល​មក​ខេត្ត​ត្បូងឃ្មុំ​នឹង​បន្តដំណើរ​ទៅ​កាន់​គោលដៅ​ខេត្ត​ផ្សេង​ទៀត​។ ជាមួយ​នោះ​យុទ្ធនាការ​ចុះ​បាញ់ថ្នាំ​កម្ចាត់​មេរោគ​បាន​ធ្វើ​ឡើង​បន្តបន្ទាប់​មាននៅ​តាម​ផ្លូវជាតិ​លេខ​១១ ក្នុងភូមិ​ទួល​ទ្រា​ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ និង​បាន​បាញ់ថ្នាំ​កម្ចាត់​មេរោគ​នៅ​ក្នុង​ទី​សត្តឃាត​ស្រុក​ត្បូងឃ្មុំ​ផង​ដែរ​។

លោក​ប្រធាន​ស្ដីទី​ការិយាល័យ​ផ​លលិត​កម្ម​និង​បសុព្យាបាល​ខេត្ត​ត្បូងឃ្មុំ បាន​បន្ត​ថា នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ កម្លាំង​របស់​លោក​នឹង​បន្ត​ចុះ​យុទ្ធនាការ​បាញ់ថ្នាំ​កម្ចាត់​មេរោគ​នៅ​ក្នុងស្រុក​ពញាក្រែក​តាម​ផ្លូវជាតិ​លេខ​៨ ដោយ​ធ្វើ​ឡើង​ដូច​ភ្លៀងរលឹម ធ្វើ​យ៉ាងណា​ទប់ស្កាត់​ជំងឺ​គ្រុនផ្ដាសាយ​បក្សី​អោយ​បាន កុំឱ្យ​ដូច​ធ្លាប់​ដែល​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ដែល​បាន​កើតឡើង​នៅ​ក្នុងស្រុក​អូ​រាំង​ឪ​នា​ពេល​កន្លង​ទៅ​។ ដោយឡែក​រថយន្ត​ដឹក​មាន់​ចេញ​តាម​ច្រក​ដូនរ័ត្ន ស្រុក​មេមត់ នៅ​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៦ កុម្ភ​: រូប​លោក​មិន​បានដឹង​នោះ​ទេ ព្រោះថា​ក្រុម​ឈ្មួញ​បាន​ប្រើ​រូបភាព​គ្រប់​បែប​យ៉ាង​ដើម្បី​ដឹក​មាន់​ចេញពី​ប្រទេស​វៀតណាម​ចូល​មក​លក់​នៅ​ប្រទេស​កម្ពុជា​។ កន្លង​មក​អោយ​តែ​រថយន្ត​របស់​លោក​បាន​បើក​ទៅ​ដល់​ជិត​ព្រំដែន​វៀតណាម​ក្រុម​ឈ្មួញ​បាន​តាម​ឃ្លាំមើល​មិន​ហ៊ាន​ចេញ​មក​នោះ​ទេ​។ ពេល​ណា​ដែល​លោក​ចេញ​ផុត ក្រុម​ឈ្មួញ​ខិលខូច​បាន​ឆក់​ឱកាស​លួច​ដឹក​ចូល​មក​។

តាម​ប្រភព​ដោយឡែក​មួយទៀត​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​២​និង​១៦​នាទី​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០ ក្រោម​ការ​បញ្ជា​ដោយ​ផ្ទាល់​ពី​លោក តាន់ ផា​ន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​ឲ្យ​ក្រុម​ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ​របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ សហការ​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចុះ​ស្ទាក់​ចាប់​រថយន្ត​មួយ​គ្រឿង​ដឹក​សត្វ​មាន់​រស់​ចំនួន​៨០០​ក្បាល តាម​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ កណ្ដាល ២A-២៦២៨ នាំ​ចូល​ពី​ប្រទេស​វៀតណាម ។

រថយន្ត​ដឹក​មាន់​ខាងលើ​នេះ​ចូល​មក​តាម​ច្រក​ដូនរ័ត្ន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បំណង​យក​ទៅ​ចែកចាយ​ក្នុង​ខេត្តក្រចេះ ដោយ​ពុំ​មានការ​អនុញ្ញាត ហើយ​ទីតាំង​ស្ទាក់​ចាប់​រថយន្ត​ដឹក​មាន់នៅ​លើ​ផ្លូវជាតិ​លេខ​៧ ភូមិ​ក្ដុល ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ វត្ថុ​តាង​ទាំងនេះ​ទៅ​កាន់​ច​ត្តា​ឡី​ស័ក​របស់​អគ្គនាយកដ្ឋាន​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ