ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​រំពឹង​ថា​ នឹង​ផលិត​ម៉ាស់​​​៦​លាន ក្នុង​​ខែកុម្ភៈ​​នេះ

4 ឆ្នាំ មុន

វៀតណាម ​៖ ក្រុមហ៊ុន​វាយនភណ្ឌ​ និង​សម្លៀក​បំពាក់​ជាតិ​វៀតណាម (VINATEX) បានឱ្យ​ដឹង​ថា អ្នក​ផលិត​វាយនភណ្ឌ​កំពុង​បង្កើន​​​ម៉ាស់​ការពារ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​មេរោគ​ឆ្លង​វីរុស​ថ្មី (COVID-19)​។ ក្រុម​នេះ…

វៀតណាម ​៖ ក្រុមហ៊ុន​វាយនភណ្ឌ​ និង​សម្លៀក​បំពាក់​ជាតិ​វៀតណាម (VINATEX) បានឱ្យ​ដឹង​ថា អ្នក​ផលិត​វាយនភណ្ឌ​កំពុង​បង្កើន​​​ម៉ាស់​ការពារ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​មេរោគ​ឆ្លង​វីរុស​ថ្មី (COVID-19)​។

ក្រុម​នេះ ​បាន​កំណត់​គោលដៅដើម្បី​ធ្វើ​ម៉ាស់​ការពារ​ឱ្យ​បាន​ពី៥.៥​លាន ទៅ៦​លាន នៅ​ចុងខែ​កុម្ភៈ​នេះ ខណៈ​ដែល​រក្សា​ការ​ផ្គត់ផ្គង់​កប្បាស​ប្រឆាំង​នឹង​បាក់តេរី១០​តោន ​ជា​ប្រចាំ​សម្រាប់​រោងចក្រ​ផលិត​ម៉ាស់​វេជ្ជសាស្ត្រ​នៅ​ទូ​ទាំង​ប្រទេស ដែល​អាច​ផលិត​ម៉ាស់​បាន​រហូត​ដល់​ទៅ៣​លាន​ជា​រៀងរាល់ថ្ងៃ​ ។

គេ​បាន​និយាយ​ថា រោងចក្រ​បាន​ងាក​មក​រក​ការ​ផលិត​ម៉ាស់ ក្រោយ​ពី​មានការ​ផ្ទុះ​វីរុស​នៅ​ប្រទេស​ចិន​។ គេ​រំពឹង​ថា នឹង​ផលិត​ម៉ាស់​ឱ្យ​មានគុណ​ភាពល្អ និងតម្លៃ​សមរម្យ​មិន​លើសលប់​ខ្លាំង​ពេក​ ។

នៅ​ពេទ្យ សាលារៀន ក្រុមហ៊ុន​អាកាសចរណ៍ និង កងទ័ព នឹង​ត្រូវ​បាន​ផ្តល់​អាទិភាព​ក្នុង​ការ​ទទួល​បានការ​ផ្គត់ផ្គង់​ម៉ាស់​។ មាន​តែ ១០% នៃ​ផលិតកម្ម​ប៉ុណ្ណោះ ដែល​នឹង​ត្រូវ​លក់​ដោយ​ផ្ទាល់​នៅ​តាម​កន្លែង​ដែល​បាន​ជ្រើសរើស​។

សហគ្រាស​នេះ បាន​និយាយ​ថា ក្រុមហ៊ុន​មួយ​ចំនួន​របស់​ខ្លួន កំពុង​បង្កើត​ប្រ​តិ​ប​តិ្ត​ការ​សម្រាប់​ការ​ធ្វើ​ម៉ាស់​ការពារ ហើយ​លទ្ធផល​នៅ​តែ​អាច​ត្រូវ​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដល់១២​លាន​ម៉ាស់​ក្នុង​មួយ​ខែ គិត​ត្រឹម​ខែ​
មីណា​​ខាង​មុខ​នេះ​ ។

អត្ថបទសរសេរ ដោយ