សង្គ្រាមអ៉ីរ៉ង់ ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ អះអាងនាថ្ងៃទី៦ មេសា ថា លោកមិនការបារម្ភឡើយ ចំពោះគ្រោះថ្នាក់ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅអ៉ីរ៉ង់ ប្រសិនបើលោកអនុវត្តការគំរាមកម្ទេចបណ្ដាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៉ីរ៉ង់។

ក្នុងពេលចូលរួមក្នុងពិធីបុណ្យកាតូលិក PAQUES នៅសេតវិមាន លោកត្រាំបានឆ្លើយតបសំនួរអ្នកកាសែតម្នាក់ ដែលសួរលោកពីរឿងកម្ទេចបណ្ដាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៉ីរ៉ង់ ដែលគេអាចចោទប្រកាន់លោកថាប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ។
លោកឆ្លើយថា រឿងនោះខ្ញុំគ្មានការបារម្ភទេ ។ លោកវាយតម្លៃថា ឧក្រិដ្ឋកម្មសង្ក្រាមដោយបណ្ដោយឲ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ ហើយលោកលើកហេតុផលមួយទៀតពីការបង្ក្រាបបាតុកម្ម ដោយអាជ្ញាធរអ៉ីរ៉ង់ ។ លោកថា ពួកគេសម្លាប់ពួកបាតុករដែលពួកគេមិនមែនជាមនុស្សទេ
តែជាសត្វ ៕
ចែករំលែកព័តមាននេះ