ប្រទេសចិន ៖ ប្រមុខគណបក្សប្រឆាំងតៃវ៉ាន់ លោកស្រីCHENG LI WUN ចាប់ផ្ដើមនាថ្ងៃទី៧
មេសា ទស្សនកិច្ចរយៈពេល៦ថ្ងៃមួយនៅចិនដីគោក ដែលនោះជាទស្សនកិច្ចដ៏កម្រមួយសំដៅបង្កើនទំនាក់ទំនងជាមួយក្រុងប៉េកាំង។ ទស្សនកិច្ចនោះ ធ្វើឡើងប៉ុន្មានសប្ដាហ៍ មុនទស្សនកិច្ច របស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនៅចិន ។
លោកស្រី CHENG LI WUN ជាប្រធានគណបក្សកូមីងតាំងដំបូងគេមកកាន់ចិន ពុំធ្លាប់មានចាប់តាំងពី១០ឆ្នាំមកហើយ ។ ទស្សនកិច្ចរបស់លោកស្រីធ្វើឡើង ពេលដែលអាមេរិកបច្ចុប្បន្នកំពុងធ្វើការគាបសង្កត់លើបណ្ដាសមាជិកសភានៃគណបក្សកូមីងតាំង ឲ្យពួកគេព្រមអនុម័តផែនការលក់អាវុធអាមេរិកដល់តៃវ៉ាន់ ក្នុងទឹកប្រាក់ជិត៤០ពាន់លានដុល្លារ ។ តាមបណ្ដាអ្នកទទួលខុសត្រូវនិងបណ្ដាអ្នកជំនាញការតៃវា់ន់ថា ជាមួយទស្សនកិច្ចនោះ ប្រធានាធិបតីចិនលោកស៊ីជីនពីង ចង់ពង្រឹងជំហរលោកនិងរារាំងការលក់អាវុធថ្មីៗរបស់អាមេរិកដល់តៃវ៉ាន់។
នាឱកាសនៃទស្សនកិច្ចនោះលោកស្រីCHENG មានបំណងជួបជាមួយលោកស៊ីជីនពីង មុននឹងមកកាន់សហរដ្ឋអាមេរិកផងដែរ។ គណបក្សកូមីងតាំងជាគណបក្សប្រឆាំងធំជាងកេរបស់តៃវ៉ាន់ ចង់ឲ្យមានការខិតចូលជិតគ្នាជាមួយក្រុងប៉េកាំង ដែលចាត់ទុកកោះនោះថាស្ថិតក្នុងបូរណភាពដែនដីរបស់ខ្លួន ហើយពុំបដិសេធឡើយ ការប្រើកម្លាំងដើម្បីដណ្ដើមយក ៕
ចែករំលែកព័តមាននេះ