រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយទាំងព្រឹក ខណៈស្ត្រីម្នាក់យកកាបូបមកប្លុងចោលនៅផ្ទះលក់ចាប់ហួយមួយកន្លែងយីហោ «ចាន់ធី» បន្ទាប់ពីស្ត្រីនោះចូលទៅទិញអីវ៉ាន់ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៨ សីហា ២០១៤ នេះ ស្ថិតនៅចំណុចផ្លូវលេខជាតិលេខ៦ ក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ដោយទុកកាបូបចោលនៅទីនោះតែម្តង ។
ប្រភពពីស្ត្រីជាអ្នកលក់ចាប់ហួយបានឱ្យដឹងថា ស្ត្រីខាងលើបានជិះម៉ូតូមួយគ្រឿងមកឈប់ទិញអីវ៉ាន់របស់គាត់ ពេលនោះក៏ទុកកាបូបចោល ហើយគាត់ក៏បានស្រែកហៅឱ្យយកកាបូបនោះ ព្រោះគិតថា គេភ្លេច តែស្ត្រីខាងលើមិនព្រមយកទេ ដោយជិះម៉ូតូចេញទៅបាត់ ធ្វើឱ្យគាត់ងឿងឆ្ងល់ និងមិនហ៊ានឆែកឆេរ និងយកទៅណាទេ គឺទុករហូតដល់មានការភ្ញាក់ផ្អើល និងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកត្រួតពិនិត្យ ។
ប្រភពបន្តថា បន្ទាប់ពីសមត្ថកិច្ចធ្វើការត្រួតពិនិត្យក្នុងកាបូបនោះ ពុំមានអ្វីគួរឱ្យកត់សម្គាល់ទេ គឺមានតែខោអាវ និងគ្រឿងសម្អាងតែប៉ុណ្ណោះ ។ ប៉ុន្តែអ្វីដែលធ្វើឱ្យគេឆ្ងល់នោះថា ហេតុអ្វីបានជាស្ត្រីខាងលើ មិនព្រមយកកាបូបទៅវិញ?
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ