ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោងនេះភ្លើងមិនទាន់រលត់​ទៀត​ ខណៈ​រោងចក្របារីរលំបាក់រាបដល់ដី (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា គិតមកត្រឹមវេលាម៉ោង​​៩​និង​​​៣០នាទីព្រឹកថ្ងៃទី​២៧ កុម្ភៈ នេះ អគ្គិភ័យ​បាន​ឆាបឆេះរោងចក្រផលិតបារីមួយកន្លែង​មានទំហំ​៥០ម៉ែតគុណនឹង​៧០​ម៉ែត្រ សាងសង់អំពីថ្មប្រក់ស័ង្កសី​ ដែលមានទីតាំង​នៅជិត​វត្តព្រៃស្ពឺ ស្ថិតក្នុង​សង្កាត់​ចោម​ចៅ​ទី​២…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា គិតមកត្រឹមវេលាម៉ោង​​៩​និង​​​៣០នាទីព្រឹកថ្ងៃទី​២៧ កុម្ភៈ នេះ អគ្គិភ័យ​បាន​ឆាបឆេះរោងចក្រផលិតបារីមួយកន្លែង​មានទំហំ​៥០ម៉ែតគុណនឹង​៧០​ម៉ែត្រ សាងសង់អំពីថ្មប្រក់ស័ង្កសី​ ដែលមានទីតាំង​នៅជិត​វត្តព្រៃស្ពឺ ស្ថិតក្នុង​សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ  បណ្តាល​ឱ្យ​អគាររោងចក្រ​រលំរាបដល់ដី រងការខូចខាតទាំង​ស្រុង ប៉ុន្តែ​ភ្លើង​នៅមិនទាន់រលត់នៅឡើយទេ ​ខណៈរថយន្ត​ពន្លត់អគ្គិភ័យ​នៅតែ​បន្តធ្វើការបាញ់ពន្លត់ ចំណែកគ្រឿងចក្រចំនួន​២គ្រឿង​កំពុង​កាយ ដើម្បី​ឱ្យ​រថយន្តពន្លត់អគ្គិភ័យអាច​បាញ់ទឹក​ពន្លត់​ដល់​បាតក្រោម​ ។ គួររំលឹកថា​ រោងចក្រ​បារី​ឆេះ​ពី​អធ្រាត្រ​ដល់​ព្រឹក ជិត​វត្ត​ព្រៃ​ស្ពឺ​មិនដឹង​មូលហេតុ

តាមសេចក្តីរាយការណ៍បានបន្ត​ថា ​នា​ព្រឹកនេះ​ដែរ​ក៏មានវត្តមានលោកទេសរដ្ឋមន្ត្រី គន់ គីម ​ចុះមកពិនិត្យ​​ទីតាំងកើតហេតុខាងលើ​នេះ​ ។

តាមសេចក្តីរាយការណ៍បានបន្តទៀត​ថា ក្នុងហេតុការណ៍​ខាងលើ បណ្តាល​ឱ្យ​សម្ភារដូចជា កេសក្រដាស, ក្រដាសសម្រាប់មូរបារី និង​ម៉ាស៊ីនសង្វាក់ផលិតកម្ម​ជា​ច្រើនគ្រឿងត្រូវអគ្គិភ័យឆាបឆេះរងការខូចខាតអស់ទាំង​ស្រុង ។ ចំពោះមូលហេតុ និង​ទំហំនៃការខូចខាតមិនទាន់ដឹងនៅឡើយទេ តែត្រូវបាន​គេសង្ស័យថា បណ្តាលមកពីឆ្លងចរន្តអគ្គីសនី​ចេញពីម៉ាស៊ីនសង្វាក់ផលិតកម្មផលិតបារី​ ។ ​ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ