ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មេបញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្តកំ​​​ពង់ធំ​ និង​សហការី​ចុះ​ជួយ​សាង​សង់ផ្ទះ​​​១ខ្នង​ជូន​​ប្រជា​ពល​រដ្ឋ​​ដែល​រ​ង​​គ្រោះ​​​​ដោយ​​​ខ្យល់​កន្រ្តាក់​

9 ឆ្នាំ មុន

ខេត្ត​កំពង់ធំ ៖ លោកឧត្តម​ សេនីយ៍​ត្រី ហង្ស ​ថុល ​មេបញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្តកំ​​​ពង់ធំ​ ព្រ​មទាំង​មេ​បញ្ជា​ការរ​ង ដឹ​កនាំកម្លាំងក​ងរាជ​អាវុធហត្ថ​ខេត្ត​សរុប​ចំនួន​៥២នាក់​ នៅថ្ងៃ​ទី ២៦ ខែសីហា ​ឆ្នាំ​២០១៤ ចុះ​ជួយ​សាង​សង់ផ្ទះ​​១ខ្នង​ជូន​ប្រជា​ពលរដ្ឋ​ដែលរង​គ្រោះ​មហន្តរាយ​​ខ្យល់ក​ន្ត្រាក់​ ។

លោកវរ​សេនីយ៍​ត្រី ​ឃុន ​ប៊ុនហូ ​មេបញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ស្រុកស្ទោង​ប្រាប់​ថា​ដោយ​មើល​ឃើញពី​ទុក​លំ​បាក​ក្នុងការរ​ស់នៅ​របស់​​គ្រួសារ​១ដែល​រង​គ្រោះ​ដោយ​ត្រូវខ្យល់​​បោក​រលំផ្ទះនោះ​ ទើប​រូប​លោក​សុំ​យោបល់​ពី​លោក​ ឧត្តមសេ​នីយ៍​ត្រី ហង្ស ​ថុល ​មេបញ្ជា​ការកង​រាជអាវុធ​ហត្ថ​ខេត្តកំពង់​ធំ រក​ជំនួយ​ពី​សប្បុ​រស​ជន​ជា​មន្ត្រី​កងរាជ​អាវុធហត្ថ​ខេត្តនិង​កងរាជ​អាវុធហត្ថ​ស្រុក​ស្ទោង​សហការ​គ្នា ចុះ​ជួយ​សាង​សង់ផ្ទះ​ជូន​ប្រជា​ពល​រដ្ឋ ១​ខ្នង​ មាន​ទំហំ ៥ម៉ែត្រគុណ​៦ម៉ែត្រ ​ធ្វើ​អំពីឈើ​ប្រក់​សង្ក័សី​ ដែល​ស្ថិត​នៅ​ក្នុង ភូមិ​ស្ពាន​គ្រង ​ឃុំចំណា​ក្រោម ស្រុក​ស្ទោង ​ខេត្តកំពង់ធំ ​។

លោក​ ភៀង រ៉ា ​អាយុ ៤៧​ឆ្នាំ និងភ​រិយាឈ្មោះ​ ហៀង ​ជា អាយុ ៤​០ឆ្នាំ ​​មានកូនចំនួន​៦នាក់ ជាម្ចាស់​ផ្ទះ​បាន​ឲ្យ​ដឹង​ថា កាល​ពីចុង​ខែមិថុនា ​ឆ្នាំ២០១៤​ មាន​ព្យុះ​ភ្លៀង​លាយ​លំជា​មួយ​ខ្យល់​កន្ត្រា​ក់ បាន​បណ្តាល​ឲ្យផ្ទះ​របស់ពួកគាត់​ត្រូវខ្យល់​បោក​បក់​បណ្តាល​ឲ្យរលំ​ខូចខាត​ទាំង​ស្រុងរួម​ជាមួយ​និងសម្ភារ​ប្រើ​ប្រាស់​មួយចំ​នួន​​​ទៀ​ត តែ​សំណាង​ល្អមិន​បណ្តាល​ឲ្យមាន​​គ្រោះថ្នាក់​ដល់​អាយុជិវិត​ បន្ទាប់​ពីទទួល​បាន​ផ្ទះ​១ខ្នង​សម្រាប់​រស់​នៅ​សមរម្យ​វិញនោះ​ ទាំង២នា​ក់ប្តីប្រពន្ធ​មាន​ការ​ត្រេកអរ​រកអ្វី​​ប្រៀបផ្ទឹមពុំបាន​។