ឡាន​ភី​ក​អាប់​អគ្គិសនី​នេះ អាច​នឹង​ដេញជើង Tesla Cybertruck


រថយន្ដ​ភី​ក​អាប់ ​គឺជា​អាជីវកម្ម​ដ៏​ធំ​មួយ​នៅ​អា​មេ​រិ​ក ដូច្នេះ ​វា​មិនមែន​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ទេ​ ដែល​ក្រុម​ហ៊ុន​ផលិត​នៅ​អា​មេ​រិ​ក​ជា​ច្រើន​ ចង់​ផលិត​រថយន្ត​ភី​ក​អាប់​អគ្គិសនី​។ រថយន្ត Rivian R1T គ្រោង​នឹង​ចូល​ផលិតកម្ម​នៅ​ចុងឆ្នាំ​នេះ ហើយ​ក្រុមហ៊ុន Tesla នឹង​បើក​ដំណើរការ Cyberruck នៅ​ឆ្នាំ​ក្រោយ​។ រថយន្ត Ford F-150 អគ្គិសនី​មួយ​គ្រឿង​ក៏​នឹង​ដាក់​លក់​នៅ​ឆ្នាំ​២០២១ ផង​ដែរ​។

ប៉ុន្តែ​ក្រុមហ៊ុន​អា​មេ​រិ​ក​ ដែល​ទើប​ចាប់ផ្តើម​ថ្មី Lordstown Motors ចង់​យកឈ្នះ​ការ​ប្រកួតប្រជែង​ដោយ​បើក​ដំណើរការ​បង្ហាញ​រថយន្ត​អគ្គិសនី​ដំបូង​គេ​នៅ​អា​មេ​រិ​ក​។ វា​ត្រូវ​បាន​គេ​ហៅ​ថា Endurance ដែល​ក្រុមហ៊ុន​អះអាង​ថា វា​ជា​រថយន្ត​ភី​ក​អាប់​អគ្គិសនី​ដែល​មានការ​រចនា​បែប​ទំនើប​។

អ្វី​ដែល​ធ្វើ​ឱ្យ​រថយន្ត Endurance នេះ​ ខុស​ពី​រថយន្ត​ភី​ក​អាប់​អគ្គិសនី​ដទៃ គឺ​ប្រព័ន្ធ​ម៉ូ​ទ័​រ​អ័ក្ស​របស់​វា​។ ម៉ូ​ទ័​រ​អ័ក្ស​កណ្តាល​៤ មា​នទី​តាំងនៅ​ខាងក្នុង​កង់​ដើម្បី​ទុក​ទំហំ​ទំនេរ​និង​ផ្តល់​នូវ​ការ​វិល​កង់​ទាំង​បួន ខណៈ​ប្រព័ន្ធ​កុំព្យូទ័រ​ទំនើប​ ជម្រុញ​រាល់​វេន​ឈប់​និង​ប្តូរ​ផ្លូវ​។ ក្រុមហ៊ុន​Lordstown និយាយ​ថា​ការ​រៀបចំ​នេះ ធ្វើ​ឱ្យ​រថយន្ត Endurance អាច​ទប់​លំនឹង​បាន​ល្អ​ដូច​ទៅ​នឹង​រថយន្ត​ស្ព័​រ និង អាច​ដឹក​ទំនិញ​ដូច​ជា​រថយន្ត​ធំ​។

Lordstown Endurance នឹង​មាន​សមត្ថភាព​អូស៧៥០០​ផោន ជាមួយនឹង​ទំហំ​កង់​២០​អ៊ី​ញ​។ សរុប​ទៅ​ម៉ូ​ទ័​រ​អេ​ឡិច​ត្រិ​ច​ទាំង​បួន​បញ្ចូល​គ្នា​ដើម្បី​ផលិត​កម្លាំង​បាន៦០០​សេះ ​។ ចំពោះ​ការ​ប្រើប្រាស់​អគ្គិសនី ក្រុមហ៊ុន​ថា​វា​នឹង​អាច​បើក​បាន ២៥០​ម៉ា​យល៍ រាល់​ការ​សាក​អា​គុយ​ម្តង​។ ការ​សាក​ពី​០​ទៅ​៩៥% ប្រើ​ប្រាស់​ពេល​ត្រឹមតែ ៣០​ទៅ​៩០​នាទី​។

កាលពី​ឆ្នាំ​មុន​ក្រុមហ៊ុន Lordstown Motors បាន​ទិញ​យក​រោងចក្រ General Motors Lord​stown នៅ​រដ្ឋ​អូ​ហៃ​អូ មក​ធ្វើ​ជា​កន្លែង​សម្រាប់​ផលិត Endurance​។ Lordstown Endurance នឹង​បង្ហាញខ្លួន​ជា​លើក​ដំបូង​នៅ​ក្នុង​ពិព័រណ៍​រថយន្ត Detroit Auto Show ក្នុង​ខែមិថុនា ឆ្នាំ​២០២០ មុន​ពេល​ការ​ចែកចាយ​របស់​អតិថិជន​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​នេះ​។ តម្លៃ​សម្រាប់ Lordstown Endurance នឹង​ចាប់ផ្តើម​ពី ៥២៥០០ ដុល្លារ​។ បើ​យើង​ធ្វើការ​ប្រៀបធៀប​គឺ រថយន្ត Rivian R1T ចាប់ផ្តើម​ពី ៦៩០០០ ដុល្លារ ខណៈ​ដែល Tesla Cybertruck នឹង​មាន​តម្លៃ​ចាប់ពី ៣៩៩០០​ដុល្លារ​ ។

បច្ចេកវិទ្យា

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ