ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រឹត​​​ត្បិត​នានា​សម្រាល​នៅ​ចិន​ ព្រោះ​ឃើញ​ការ​ឆ្លង​ថ្មី​ចុះ​ថយ

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ តាម​រ៉​យ​ទ័​រថា​ជាមួយ​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​អ្នក​ឆ្លង​វីរុស​COVID-19​ប្រចាំ​ថ្ងៃ ដែល​មក​ដល់​កម្រិត​ទាប​បំផុត ខេត្ត​ជា​ច្រើន​របស់​ចិន​លើកលែងតែ​ខេត្ត​ហ៊ូ​ប៉ី ចំណុចកណ្ដាល​នៃ​ការ​ចម្លងជំងឺ​នេះ បាន​សម្រាល​បណ្ដា​វិធានការ​រឹត​ត្បិត លើ​ការ​ដឹក​ជញ្ជូន​និង​ធ្វើ​ចរាចរណ៍​របស់​មនុស្ស​ម្នា​។ យោង​តាម​តួលេខ​បង្ហាញ​កាលពី​ថ្ងៃ​ទី​២៤​កុម្ភៈ ដោយ​គណៈកម្មាធិការ​សុខាភិបាល​ជាតិចិន​ថា…

ប្រទេស​ចិន ៖ តាម​រ៉​យ​ទ័​រថា​ជាមួយ​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​អ្នក​ឆ្លង​វីរុស​COVID-19​ប្រចាំ​ថ្ងៃ ដែល​មក​ដល់​កម្រិត​ទាប​បំផុត ខេត្ត​ជា​ច្រើន​របស់​ចិន​លើកលែងតែ​ខេត្ត​ហ៊ូ​ប៉ី ចំណុចកណ្ដាល​នៃ​ការ​ចម្លងជំងឺ​នេះ បាន​សម្រាល​បណ្ដា​វិធានការ​រឹត​ត្បិត លើ​ការ​ដឹក​ជញ្ជូន​និង​ធ្វើ​ចរាចរណ៍​របស់​មនុស្ស​ម្នា​។

យោង​តាម​តួលេខ​បង្ហាញ​កាលពី​ថ្ងៃ​ទី​២៤​កុម្ភៈ ដោយ​គណៈកម្មាធិការ​សុខាភិបាល​ជាតិចិន​ថា ខេត្ត​និង​តំបន់​២៤​ក្នុង​ចំណោម​ខេត្ត​និង​តំបន់​ទាំង​៣១​របស់​ចិន ក្នុង​នោះ​មាន​តំបន់​ក្រុង​ប៉េ​កាំ​ង សៀង​ហៃ និង​ខេត្ត​មាន​ប្រជាជន​ច្រើន​បំផុត​ហឺ​ណា​ន់​និង​អាន​ហ្វី ពុំ​មាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ណា​ម្នាក់​ឡើយ​នា​ថ្ងៃ​ទី​២៣​កុម្ភៈ​។ សរុប​មាន​អ្នក​ឆ្លង​ថ្មី​តែ​១១​នាក់​ប៉ុ​ណ្នោះ ត្រូវ​បាន​រក​ឃើញ ក្នុង​ខេត្ត​៦​ទៀត និង​ក្នុង​ខេត្ត​ហ៊ូ​ប៉ី។ អ្នក​ឆ្លង​ថ្មី​កាលពី​ថ្ងៃ​ទី​២៣​កុម្ភៈ​មាន​៣៩៨​នាក់ ទល់​នឹង​សរុប​៦៣០​នាក់​នា​ពេល​មុន​នេះ​។

ចាប់តាំងពី​វីរុស​នោះ​រាតត្បាត​ពី​ដើមខែ​ធ្នូ​មក មនុស្ស​ជាង​៧៧.០០០​នាក់​បាន​ឆ្លង​វីរុស​នៅ​ចិនដីគោក ជាមួយ​មនុស្ស​បាត់​បង់​ជីវិត​ជិត​២.៦០០​នាក់​។ វីរុស​នេះ​ក៏​ឆ្លង​រាលដាល​ដល់​ក្រៅ​ព្រំ​ដែន​ចិនដីគោក​ហើយ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មាន​កន្លែង​ឆ្លង​ថ្មី​នៅ​កូរ៉េ​ខាងត្បូង អ៊ី​តា​លី​និង​អ៊ីរ៉​ង់​ដែល​នាំ​ឲ្យ​មានការ​ព្រួយបារម្ភ នៃ​ការ​ឆ្លង​រាលដាល​។

ក្រសួងពាណិជ្ជកម្ម​ចិន​ប្រកាស​ថា​ចិន​នឹង​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង ដើម្បី​កម្រិត​ផល​ប៉ះពាល់ ដោយ​សារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​ថ្មី លើ​បណ្ដា​សហគ្រាស​ពាណិជ្ជកម្ម ហើយ​ជួយ​ផ្នែក​ពាណិជ្ជ​កម្ម​ឲ្យ​អាច​មាន​សន្ទុះ​វិញ ដោយ​ទប់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នោះ​។ តាម​សារាចរ​ណែនាំ​មួយ​របស់​ក្រសួង​នេះ​ថា បណ្ដា​សហគ្រាស​ដែល​មានមុខ​ងារ​ក្នុង​ការ​ធ្វើ​ចរាចរណ៍​បណ្ដា​ទំនិញ ត្រូវ​បាន​អំពាវនាវ​ឲ្យ​ធ្វើ​សកម្មភាព​ឡើង​វិញ ឲ្យ​បាន​ឆាប់រហ័ស​បំផុត ដើម្បី​ធានា​ដល់​ការ​ផ្គត់ផ្គង់​ទំនិញ​​ចាំបាច់​នានា​សម្រាប់​ប្រជាជន ពង្រឹង​ទំនុកចិត្ត​របស់​បណ្ដា​អ្នក​ប្រើប្រាស់​និង​ស្ដារ​ឡើង​វិញ​សកម្មភាព​ទីផ្សារ​។

ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន ដែល​សំដៅ​ធ្វើ​ឲ្យ​មាន​ស្ថេ​រ​ភាព​ដល់​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ពិភព​លោក ក្រសួងពាណិជ្ជកម្ម​ចិន​បាន​សន្យា​ពី​ការ​ទ្រទ្រង់​ខាង​នយោបាយ​កាន់តែ​ខ្លាំង សម្រាប់​ពាណិជ្ជ​កម្ម​ក្រៅប្រទេស និង​បណ្ដា​សហគ្រាស​មាន​ដើមទុន​បរទេស ពិសេស​ក្នុង​បណ្ដា​ផ្នែក​គន្លឹះ​ទាំងឡាយ និង​បណ្ដា​សហគ្រាស​សំខាន់​ៗ ក្នុង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ពិភពលោក​។

អាជ្ញាធរ​ពាណិជ្ជកម្ម ក៏​លើកទឹកចិត្ត​ដែរ​ដល់​បណ្ដា​សហគ្រាស​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក ឲ្យ​ប្រកាន់​​យក​វិធីសាស្ត្រ​នៃ​ការ​លក់​ថ្មី​ៗ ជាមួយ​ជំនួយ​របស់​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា សម្រាប់​កាត់​បន្ថយ​លទ្ធភាព​នៃ​ការ​ចម្លងជំងឺ​។

ជើងហោះហើរ​ក្នុងស្រុក​បើក​វិញ​លើកលែងតែ​ហ៊ូ​ប៉ី
ទំនាក់ទំនង​តាម​អាកាស​ដែល​ផ្អាក​នៅ​ចិន ដោយសារ​ការ​លេច​នៃ​វីរុស​ថ្មី នឹង​ដំណើរការ​ឡើង​វិញ​ជា​បណ្ដើរ​ៗ លើកលែងតែ​ជាមួយ​ខេត្ត​ហ៊ូ​ប៉ី​។ នេះ​ជា​ការ​អះអាង​កាលពី​ថ្ងៃ​ទី​២៥​កុម្ភៈ​របស់​អាជ្ញាធរ​អាកាសចរណ៍​ស៊ី​វិល​ចិន​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​អាជ្ញាធរ​នេះ​គូសបញ្ជាក់​ថា ខ្លួន​នឹង​នឹង​អំពាវនាវ​ដល់​បណ្ដា​ក្រុមហ៊ុន​អាកាស​ចរណ៍ លើ​ពិភពលោក​ឲ្យ​អនុញ្ញាត​ដល់​ការ​ហោះហើរ​អន្តរជាតិ​ឡើង​វិញ មក​កាន់​ប្រទេស​ចិន​ដើម្បី​ធានា​ថា​ប្រទេស ត្រូវ​បាន​ភ្ជាប់​ជាមួយ​ពិភព​ខាងក្រៅ​វិញ​ហើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ xinhuanet (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ