ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​បុរសឥណ្ឌា​សប្បាយចិត្ត​ពេល​ឃើញ Idol​(លោកត្រាំ​)មក​​លេង​​ស្រុករបស់​ខ្លួន​

4 ឆ្នាំ មុន

​ឥណ្ឌា​ ៖ បុរស​ម្នាក់​ឈ្មោះ Bussa Krishna បាន​ចាត់​ទុក​ប្រធានាធិបតី​អា​មេ​រិ​ក លោក Donald Trumpជា​ព្រះ​របស់​ខ្លួន ដែល​ខ្លួន​តែងតែ​គោរព​បូជា​ជា​រៀងរាល់ថ្ងៃ​…

​ឥណ្ឌា​ ៖ បុរស​ម្នាក់​ឈ្មោះ Bussa Krishna បាន​ចាត់​ទុក​ប្រធានាធិបតី​អា​មេ​រិ​ក លោក Donald Trumpជា​ព្រះ​របស់​ខ្លួន ដែល​ខ្លួន​តែងតែ​គោរព​បូជា​ជា​រៀងរាល់ថ្ងៃ​ ។ គេ​បាន​បន់ស្រន់​លើ​រូបថត​របស់ Trump ដោយ​មាន​ដាក់​សំណែន​មួយ​ចំនួន ដូច​ជា​ល្មៀត និងផ្កា​ជាដើម​។

បុរស​វ័យ៣៣ឆ្នាំ​ មក​ពី​ភូមិ​ដាច់​ស្រយាល ក្នុង​រដ្ឋ​តេន​ហ្គា​ណា ប្រទេស​ឥណ្ឌា បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា​មានការ​ចាប់អារម្មណ៍​ទៅ​លើ​ទ​ង្វើ​ដ៏​ចម្លែក​របស់​ខ្លួន​ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ដោយសារ​តែ​គាត់​បាន​គោរព​បូជា​រូបថត​របស់​ប្រធានាធិបតី​អា​មេ​រិ​ក ​។

ឥឡូវនេះ​ ជាមួយនឹង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​របស់​លោក Trump ទៅ​កាន់​ប្រទេស​ឥណ្ឌា ក្រោម​ប្រធានបទ​​ Krishna ក៏​ផ្ទុះ​ឡើង​ម្តងទៀត​ ។ រឿងរ៉ាវ​ជា​ច្រើន​បាន​កើតឡើង ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ ប៉ុន្តែ​ការ​លះបង់​របស់​គ្រី​ស្សា​ណា​ចំពោះ​លោក Donald Trump នៅ​តែ​មិន​ផ្លាស់​ប្តូរ​។

លោក Krishna បាន​និយាយ​ថា​៖ «ខ្ញុំ​ចង់​ឲ្យទំនាក់ទំនង​ឥណ្ឌា​-​អា​មេ​រិ​ក​នៅ​តែ​រឹង​មាំ​។ រៀងរាល់ថ្ងៃ​សុក្រ ខ្ញុំ​តម​អាហារ ​ដើម្បី​បន់ស្រន់​ឱ្យ​លោក Trump មាន​អាយុ​វែង​ ។ ខ្ញុំ​ក៏​កាន់​រូប​គាត់​ហើយ​អធិដ្ឋាន​ទៅ​គាត់​មុន​​ពេល​ចាប់ផ្តើម​ការងារ​ណាមួយ​។ ខ្ញុំ​ចង់​ជួប​គាត់ ខ្ញុំ​ស្នើ​សុំ​រដ្ឋាភិបាល​ធ្វើ​ឱ្យ​ក្តី​សុ​បិ​ន្ត​របស់ខ្ញុំ​ក្លាយជា​ការ​
ពិត​​»។

គាត់​បាន​អួត​អំពី​គម្រោង​សាងសង់​ព្រះ​វិហារ​សម្រាប់ Trump កាលពី២ ឆ្នាំ​មុន​។ មក​ដល់​ពេល​នេះ គាត់​បាន​ធ្វើ​រូបសំណាក់​មួយ ដែល​មាន​កម្ពស់​៦​ហ្វី​ត និងចំណាយ​កម្លាំង​មនុស្ស​១៥​នាក់​ក្នុង​ការ​សាងសង់ នៅ​ក្នុង​កសិដ្ឋាន​របស់​គាត់ ដើម្បី​ធ្វើការ​អធិស្ឋាន​ជា​រៀងរាល់ថ្ងៃ​៕

អត្ថបទសរសេរ ដោយ