ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​អន្ទាក់​ចាប់​សត្វ​ក្ងោក ពេល​នេះ​អស់​លក្ខណ៍​ហើយ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនជាតិ​វៀតណាម​ម្នាក់ បាន​ត្រូវ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ខណៈ​ជន​នេះ និង​បក្ខពួក​បាន​ធ្វើ​សកម្មភាព​ចាប់​សត្វព្រៃ ដោយ​ដាក់​អន្ទាក់​ចាប់​សត្វ​ក្ងោក​ចំនួន​១​ក្បាល ហើយ​ព្យាយាម​រត់គេច​ខ្លួន និង​បន្សល់​ទុក​នូវ​វ​ត្ដុ​តាង​ម៉ូតូ​២​គ្រឿង​ទៀត​នៅ​កន្លែង​កើតហេតុ​។…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនជាតិ​វៀតណាម​ម្នាក់ បាន​ត្រូវ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ខណៈ​ជន​នេះ និង​បក្ខពួក​បាន​ធ្វើ​សកម្មភាព​ចាប់​សត្វព្រៃ ដោយ​ដាក់​អន្ទាក់​ចាប់​សត្វ​ក្ងោក​ចំនួន​១​ក្បាល ហើយ​ព្យាយាម​រត់គេច​ខ្លួន និង​បន្សល់​ទុក​នូវ​វ​ត្ដុ​តាង​ម៉ូតូ​២​គ្រឿង​ទៀត​នៅ​កន្លែង​កើតហេតុ​។

សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​ខាងលើ​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ ២០២០ នៅ​ចំណុច​ពាម​អូរ​ឡាវ ស្ថិត​ក្នុងភូមិ​កោះ​ម្យើ​ល​លើ ឃុំ​ណ​ង​ឃី​លឹ​ក ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ជនសង្ស័យ​ខាងលើ ឈ្មោះ ង្វៀ​ង វ៉ា​ន់​ស៊ី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ឃុំ​ហ្វាំ​ង​លីវ ស្រុក​ហ្វាំ​ង​ហ្វា ខេត្ត​ដាក់​ឡាក់​។

បច្ចុប្បន្ន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ស្រែ​ពក នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ខាងលើ​ទៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ហើយ​។

ក្រោយ​ការ​សាកសួរ និង​ចោទប្រកាន់​ដោយ​តំណាង​អយ្យការ តាម​បញ្ញត្តិ​មាត្រា​៦១ និង​មាត្រា​៥៦ ជា​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​៣ នៃ​ច្បាប់​ស្ដី​ពី​តំបន់ការពារធម្មជាតិ រួច​មក ជន​ត្រូវ​ចោទ​ឈ្មោះ ង្វៀ​ង វ៉ា​ន់​ស៊ី ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន​នៅ​ក្នុង​ខេត្តមណ្ឌល​គិរី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ