ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី ជី​ន​ពីង​: បុរស​ដែល​នៅ​ពីក្រោយ​ចិន​ដ៏​មាន​ឥ​ទ្ឋិ​ពល

4 ឆ្នាំ មុន

ចិន គឺជា​មិត្ត​ដ៏​ល្អ​បំផុត​របស់​កម្ពុជា ។ ចិន​ក៏​ជា​ដៃគូរ​អភិវឌ្ឍន៍​ដ៍​សំខាន់​បំផុត​សម្រាប់​កម្ពុជា នៅ​ក្នុង​ពេល​បច្ចុប្បន្ន​ម្នាក់​នេះ ។ លោក ស៊ី ជី​ន​ពីង ប្រធានាធិបតី​ចិន…

ចិន គឺជា​មិត្ត​ដ៏​ល្អ​បំផុត​របស់​កម្ពុជា ។ ចិន​ក៏​ជា​ដៃគូរ​អភិវឌ្ឍន៍​ដ៍​សំខាន់​បំផុត​សម្រាប់​កម្ពុជា នៅ​ក្នុង​ពេល​បច្ចុប្បន្ន​ម្នាក់​នេះ ។ លោក ស៊ី ជី​ន​ពីង ប្រធានាធិបតី​ចិន និង​សម្តេច​តេ​ជោ​ហ៊ុន សែន​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​បំផុត​នៅ​ក្នុង​ទំនាក់ទំនង​រឹង​ដូច​ដែ​ប​ថែប​រវាង​កម្ពុជា និង​ចិន ។

តើ លោក ស៊ី ជី​ន​ពីង មាន​ឥ​ទ្ឋិ​ពល​យ៉ាងណា នៅ​ក្នុង​ប្រទេស​ចិន​ហើយ​តើ​គាត់​បាន​រះ​ក្លាយជា មេដឹកនាំ​ចិន​យ៉ាងដូចម្តេច ? លោក ស៊ី ជី​ន​ពីង បាន​ក្លាយជា​ប្រធានាធិបតី​របស់​ប្រទេស​ចិន ក្នុង​ឆ្នាំ​២០១២ ដោយ​ចាប់ផ្តើម​នៅ​ក្នុង យុគសម័យ​នៃ​ការ​កើនឡើង​នូវ​ភាព​ខ្លាំងក្លា​របស់​ចិន ។ លោក ស៊ី ជី​ន​ពីង គឺជា​អ្នក​ឈានមុខ​គេ និង​ជា​ចំណុចកណ្តាល​នៃ​ការ​ជំរុញ​របស់​ប្រទេស​ចិន​ក្នុង​ការ​ពង្រឹង​ជំហរ​របស់​ខ្លួន​ក្នុង​នាម​ជា​ប្រទេស​មហាអំណាច​មួយ ខណៈ​ពេល​ដែល​គាត់​ក៏​បាន​ធ្វើការ​បង្ក្រាប យ៉ាង​សកម្ម​លើ​អំពើ​ពុក​រលួយ និង​អ្នកប្រឆាំង​ផង​ដែរ ។

អ្នក​លេងអុក​នយោបាយ​ដែល​ពូកែ​លេងសើច​ដែល​បាន​បង្កើត​រូបភាព​បុរស​ខ្លាំង និង​ពូកែ​ដឹកនាំ​បក្ស កុម្មុយនីស្ត​ចិន​បាន​បង្រួបបង្រួម​អំណាច​យ៉ាង​ឆាប់រហ័ស ដោយ​គំនិត​របស់​គាត់​ត្រូវ​បាន​លើក​ឡើង​តាម ឈ្មោះ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ – កិត្តិយស​ដែល​ត្រូវ​បាន​រក្សា​ទុក​សម្រាប់​តែ​លោក​ប្រធាន ម៉ៅ សេ​ទុង រហូត​មក​ដល់​បច្ចុប្បន្ន ។ «​គំនិត​របស់​លោក ស៊ី ជិន​ពីង​» មាន​ន័យ​ថា រាល់​បញ្ហា​ប្រឈម​ណាមួយ​ចំពោះ​ប្រធានាធិបតី ឥឡូវនេះ​នឹង​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ការ​គំរាមកំហែង​ដល់​ការ​គ្រប់គ្រង​របស់​បក្ស​កុម្មុយនីស្ត ។

គណៈកម្មាធិការ​ដឹកនាំ​បុរស ៧ នាក់​ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ខែតុលា ឆ្នាំ​២០១៧ មិន​មាន​អ្នក​ស្នង​មរតក​ជាក់ស្តែង​ទេ ដោយ​បង្កើត​ទស្សនវិស័យ​ដែល​លោក ស៊ី មាន​បំណង​គ្រប់គ្រង​លើស​ពី​៥ ឆ្នាំ​ខាង​មុខ ។ ឥឡូវនេះ គណបក្ស​កុម្មុយនីស្ត​បាន​បញ្ជាក់​ពី​គោលបំណង​នោះ ដោយ​មាន​សំណើរ​ដកឃ្លា​មួយ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​ដាក់​កម្រិត​ប្រធានាធិបតី​ត្រឹម​ពីរ​អាណត្តិ ។

លោក ស៊ី ជី​ន​ពីង​ឡើង​កាន់​អំណាច​ជា​ប្រធានាធិបតី​ចិន​ដោយ របៀប​ណា?

លោក កើត​នៅ​ទីក្រុង​ប៉េ​កាំ​ង​ក្នុង​ឆ្នាំ ១៩៥៣ ។ លោក ស៊ី ជិន​ពីង គឺជា​កូនប្រុស​របស់​អ្នកតស៊ូ​បដិវត្ត លោក ស៊ី ជុង​ហ្សុ​ន (Xi Zhongxun) ដែល​ជា​ស្ថាបនិក​ម្នាក់​របស់​របស់​បក្ស​កុម្មុយនីស្ត និង​ជា ឧបនាយករដ្ឋមន្ត្រី​។ដោយសារ​តែ​ដើម​កំណើត​របស់​គាត់ លោក ស៊ី ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា «​គំរូ​ល្អ​» – ជា​កូន​របស់​មន្ត្រីជាន់ខ្ពស់​ដែល​មាន​ឋានៈ​លើស​គេឯង ។ ប៉ុន្តែ​លាភសក្ការៈ​ទ្រព្យសម្បត្តិ​ក្រុម​គ្រួសារ​របស់​លោក​បាន​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​ឪពុក​របស់ គាត់​ត្រូវ​បាន​គេ​បោសសំអាត​នៅ​ឆ្នាំ ១៩៦២ មុន​បដិវត្ត​វប្បធម៌ ហើយ​ត្រូវ​បាន​ជាប់​ពន្ធនាគារ​។ នៅ​អាយុ​១៥​ឆ្នាំ លោក ស៊ី ត្រូវ​បាន​គេ​បញ្ជូន​ទៅ​នៅ​ជនបទ​ដើម្បី «​អប់រំ​ឡើង​វិញ​» និង​ធ្វើការ​ធ្ងន់ធ្ងរ នៅ​ក្នុងភូមិ​ដាច់​ស្រយាល និង​ក្រីក្រ​មួយ​នៅ​ខេត្ត លាង ជែ​ហឺ (Liangjiahe) អស់​រយៈពេល ៧ ឆ្នាំ ដែល​ជា​បទ​ពិសោធន៍​មួយ​ដែល​ក្រោយមក​នឹង​លេច​ចេញ​ភាគច្រើន​នៅ​ក្នុង​សាច់​រឿង​ផ្លូវការ​របស់​គាត់​។ ផ្ទុយ​ពី​ការ​តប​ប្រឆាំង​ទៅ​នឹង​បក្ស​កុម្មុយនីស្ត លោក ស៊ី នៅ​តែ​អោបក្រសោប​និន្នាការ​នេះ​។ គាត់​បាន​ព្យាយាម​ចូលរួម​ជា​ច្រើន​ដង ប៉ុន្តែ​ត្រូវ​បាន​គេ​បដិសេធ​ដោយសារ​តែ​ប្រវត្តិ​ឪពុក​របស់​គាត់​ជា​នរណា ។

នៅ​ពេល​ដែល​គាត់​ត្រូវ​បាន​គេ​ទទួលយក​នៅ​ទីបំផុត​ក្នុង​ឆ្នាំ ១៩៧៤ គាត់​បាន​ខិតខំ​ដើម្បី​ឡើង​ទៅ​ឈរ​នៅ លំដាប់​លេខ​មួយ​ជា​លេខា​បក្ស​ក្នុង​ខេត្ត​ហ៊ូ​ប៉ី មុន​ពេល​បន្ត​ទៅ​កាន់​តួនាទី​ជាន់ខ្ពស់​នៅ​ក្នុង​កន្លែង​ផ្សេង​ទៀត រួម​មាន​ប្រធាន​គណបក្ស​ទីក្រុង​សៀង​ហៃ ដែល​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ទី ២ របស់​ប្រទេស​ចិន​។ ការ​កើនឡើង​អំណាច​កាន់តែ​ខ្ពស់​របស់​គាត់​នៅ​ក្នុង​គណបក្ស​បាន​ជំរុញ​ឱ្យ​គាត់​បន្ត​ឡើង​ទៅ​កាន់​ស្ថាប័ន​ធ្វើការ​សម្រេចចិត្ត​កំពូល​របស់​ខ្លួន គឺ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ការិយាល័យ​នយោបាយ ហើយ​ក្នុង​ឆ្នាំ ២០១២ គាត់​ត្រូវ​បាន​គេ​ជ្រើសរើស​ជា​ប្រធានាធិបតី​។

និស្សិត​បញ្ចប់​ការ​សិក្សា​ផ្នែក​វិស្វកម្ម​គីមី​នៅ​សាកលវិទ្យាល័យ​ស៊ី​ង​ហួ (Tsinghua University) បាន​រៀប​ការ​ជាមួយ​តារាចម្រៀង ផេង លី​យាន (Peng Liyuan) ហើយ​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ផ្សព្វផ្សាយ យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ក្នុង​នាម​ជា​គូ​ស្វាមីភរិយា​ទី​មួយ​របស់​ប្រទេស​ចិន (China’s First Couple)​។ វា​ផ្ទុយ​ស្រឡះ​ពី​គូ​ស្វាមីភរិយា​ប្រធានាធិបតី​មុន​ៗ ដែល​ស្ត្រី​ទី ១ បាន​រក្សា​ទម្រង់​ប្រពៃណី ទាប​ជាង​មុន​។ ពួក​គេ​មានកូន​ស្រី​ម្នាក់​ឈ្មោះ ស៊ី មីង​ហ្ស៊ី (Xi Mingze) ប៉ុន្តែ​មិនសូវ​មាន​គេ​ដឹង​ច្រើន​អំពី​គាត់​នោះ​ទេ ក្រៅពី​ការ​ពិត​ដែល​គាត់​សិក្សា​នៅ​សាកលវិទ្យាល័យ​ហា​វ៉ា​ដ (Harvard University)​។
សមាជិកគ្រួសារ​ផ្សេង​ទៀត និង​ការ​ធ្វើ​ជំនួញ​ក្រៅប្រទេស​របស់​ពួក​គេ គឺជា​ប្រធានបទ​នៃ​ការ​ត្រួតពិនិត្យ នៅ​ក្នុង​សារព័ត៌មាន​អន្តរជាតិ​។

ក្តី​សុ​បិ​ន្ត​របស់​ប្រទេស​ចិន

លោក ស៊ី បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​នូវ​អ្វី​ដែល​លោក​បាន​ហៅ​ថា​ជា “​ភាពរឹងមាំ​ឡើង​វិញ​នៃ ប្រជា​ជាតិចិន​” ជាមួយនឹង​ចក្ខុវិស័យ​ក្តី​សុ​បិ​ន្ត​របស់​ចិន​។ ស្ថិត​នៅ​ក្រោម​អំណាច​របស់​គាត់ ប្រទេស​ចិន​បាន​ធ្វើ​កំណែទម្រង់សេដ្ឋកិច្ច​ដើម្បី​ប្រឆាំង​នឹង​កំណើន​ដ៏​យឺត ដូច​ជា​ការ​កាត់​បន្ថយ​ឧស្សាហកម្ម​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ និង​ការ​កាត់​បន្ថយ​ការ​បំពុលបរិស្ថាន ក៏​ដូច​ជា​គម្រោង​ពាណិជ្ជកម្ម​ដ៏​អស្ចារ្យ​គឺ ផ្លូវ​មួយ​ខ្សែ​ក្រ​វ៉ា​ត់​មួយ (One Belt One Road)​។

ប្រទេស​ចិន​បាន​អះអាង​កាន់តែ​រឹង​មាំ​នៅ​លើ​ឆាក​ពិភពលោក​អំពី​ឥទ្ធិពល​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ទោះបី​មានការ​តវ៉ា​ជា​អន្តរជាតិ​ក៏​ដោយ ការ​អនុវត្ត​អំណាច​ទន់ភ្លន់​របស់​ខ្លួន​នៅ​តែ​ធ្វើ​តាម​រយៈ​ការ​ច្របាច់ បញ្ចូល​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​ការ​វិនិយោគ​អាស៊ី និង​អាហ្វ្រិក ។

បញ្ហា​នេះ​ត្រូវ​បាន​អម​ដោយ​ការ​លេច​ចេញ​ជា​ថ្មី​នូវ​ភាព​ស្នេហា​ជាតិនិយម ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ ដោយ​រដ្ឋ ដោយ​ផ្តោត​ជា​ពិសេស​ទៅ​លើ​លោក ស៊ី ក្នុង​នាម​ជា​មេដឹកនាំ​ខ្លាំង​របស់​ប្រទេស​ចិន ដែល​ធ្វើ​ឱ្យ​អ្នកខ្លះ​ចោទប្រកាន់​គាត់​ថា​បាន​អភិវឌ្ឍ​ការ​គោរព​បុគ្គលិកលក្ខណៈ​ដូច​អតីត​មេដឹកនាំ ម៉ៅ សេ​ទុង (Mao Zedong)​។

លោក ស៊ី បាន​ធ្វើសង្គ្រាម​ដោយ​គ្មាន​មេត្តា​ដើម្បី​កម្ចាត់​អំពើ​ពុក​រលួយ​ដែល​បាន​ដាក់​ទណ្ឌកម្ម ដល់ «​សត្វ​ខ្លា និង​រុយ​ជាង​មួយ​លាន​ក្បាល​» ដែល​សំដៅ​ដល់​មន្ត្រីជាន់ខ្ពស់ និង​ថ្នាក់ទាប​នៅ​ក្នុង​បក្ស​។ អ្នក​សង្កេតការណ៍​ខ្លះ​ជឿ​ថា យុទ្ធនាការ​នេះ​មាន​គោលបំណង​បំបែកបំបាក់​គូប្រជែង ហើយ​ជា​ផ្នែក​មួយ នៃ​ការ​ធ្វើ​នយោបាយ​ជា​បន្តបន្ទាប់​ដោយ​លោក ស៊ី ក្នុង​គោលបំណង​បង្រួបបង្រួម​អំណាច​របស់​លោក​។

ទន្ទឹម​នឹង​នេះ​ដែរ ប្រទេស​ចិន​បាន​មើលឃើញ​ការ​កើនឡើង​នៃ​ការ​គាបសង្កត់​លើ​សេរីភាព រាប់​ចាប់ពី ការ​កើនឡើង​ការ​ត្រួតពិនិត្យ​តាម​អ៊ី​ន​ធើ​ណិ​ត​រហូត​ដល់​ការ​ចាប់ខ្លួន​អ្នកប្រឆាំង និង​មេធាវី​សិទ្ធិ​មនុស្ស ដែល​ធ្វើ​ឱ្យ​អ្នកខ្លះ​ហៅ​លោក ស៊ី ថា​ជា​មេដឹកនាំ​ផ្តាច់​ការ​បំផុត​ចាប់តាំងពី​លោក​ប្រធាន ម៉ៅ ។ ទោះបីជា​បែប​នេះ​ក៏​ដោយ ក៏​លោក ស៊ី នៅ​តែ​ត្រូវ​បាន​គេ​គិត​ថា​ទទួល​បានការ​គាំទ្រ​យ៉ាង​ទូលំទូលាយ ក្នុង​ចំនោម​ពលរដ្ឋ​ចិន​សាមញ្ញ ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បន្ត​ធ្វើ​ឱ្យ​ប្រទេស​នេះ​កាន់តែ​ស្រស់​ស្អាត និង​ខ្លាំងក្លា​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​។ មេដឹកនាំ​ចិន​មាន​ប្រពៃណី​ផ្តល់​ឱ្យ​អ្នក​ទទួល​មរតក​មួយ ឬ​ច្រើន ដែល​អាច​ទទួល​បាន​ដល់​អង្គភាព​ដឹកនាំ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ដើម​នៃ​អាណត្តិ​ចុង​ក្រោយ​របស់​ពួក​គេ​។ ប៉ុន្តែ​នៅ​ខែតុលា​ឆ្នាំ ២០១៧ លោក ស៊ី មិន​បាន​ធ្វើ​ដូច្នេះ​ទេ​។

មេដឹកនាំ​បាន​បង្ហើប​ឱ្យ​ដឹង​ថា ពួក​គេ​ទាំងអស់​មាន​អាយុ ៦០ ឆ្នាំ ហើយ​ទំនងជា​ចូល​និវត្តន៍​នៅ​ចុង បញ្ចប់​នៃ​វេលា​នេះ​។ នៅ​ក្នុង​សញ្ញា​ច្បាស់​មួយ​នៃ​ឥទ្ធិពល​របស់ លោក ស៊ី គណ​បក្សកុម្មុយនិស្ត​បាន បោះ​ឆ្នោត​ក្នុង​ឆ្នាំ ២០១៧ ដើម្បី​សរសេរ​ទស្សនវិជ្ជា​របស់​លោក​ដែល​មានឈ្មោះ​ថា “​ស៊ី ជិន​ពីង បាន​គិត​អំពី​សង្គមនិយម ជាមួយនឹង​លក្ខណៈ​ចិន​សម្រាប់​យុគសម័យ​ថ្មី​” នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ។ មាន​តែ​ស្ថាបនិក ម៉ៅ (Mao) និង តេ​ង ស៊ា​វ​ពីង (Deng Xiaoping) ដែល​បាន​ណែនាំ​កំណែទម្រង់ សេដ្ឋកិច្ច​ក្នុង​ទស​វត្ស​ឆ្នាំ ១៩៨០ ប៉ុណ្ណោះ​ដែល​បាន​ធ្វើ​ឱ្យ​ច្បាប់​នេះ​ក្លាយជា​ច្បាប់​មូលដ្ឋាន​សំខាន់​បំផុត នៃ​ដែនដី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ