រញ្ជួយ​ដី​នៅ​ព្រំដែន​​រវាង​ប្រទេសទាំង​២ ផ្តាច់​យក​ជីវិត​មនុស្ស​​៩​នាក់ ​របួស​ច្រើន​នាក់


ប្រទេស​តួ​ក​គី​និង​អ៊ី​រ៉​ង់ ៖ ការ​រញ្ជួយ​ដី​មួយ​មាន​កម្លាំង​៥,៧​រី​ស្ទ័​រ កើត​មាន​កាលពី​ថ្ងៃ​ទី​២៣ ​កុម្ភៈ​នៅ​ព្រំដែន​រវាង​អ៊ី​រ៉​ង់ ​និង​តួ​ក​គី បណ្ដាល​ឲ្យ​មនុស្ស​៩​នាក់​​បាត់​បង់​​នៅ​ក្នុង​ដែនដី​តួ​ក​គី ក្នុង​នោះ​៤​នាក់​ជា​កុមារ​។ ចំណែក​មនុស្ស​ច្រើន​សិប​នាក់​រង​របួស​ក្នុង​ផ្នែក​ព្រំដែន​ទាំង​សងខាង​។ នេះ​ជា​ការ​អះអាង​របស់​អាជ្ញាធរ​នៃ​ប្រទេស​ទាំង​២​។

ការ​រញ្ជួយ​ដី​កើត​មាន​នា​វេលា​ម៉ោង​៥​និង​២៣​នាទី​ម៉ោង​សកល ហើយ​ចំណុចកណ្ដាល​របស់​វា ស្ថិត​នៅ​ជិត​ភូមិ​ហា​បាស់​អ៊ី​អូ​លី​យ៉ា ភាគ​ពាយ័ព្យ​អ៊ី​រ៉​ង់ និង​ចម្ងាយ​ប្រមាណ​ជា​១០​គីឡូម៉ែត្រ​ពី​ព្រំដែន​ជាមួយ​តួ​ក​គី​។ យោង​តាម​មជ្ឈមណ្ឌល​សិក្សាការ​រញ្ជួយ​ដី​នៃ​វិទ្យា​សា្ថ​ន​ភូ​គ​ម្ភ​សាស្ត្រ​នៃ​សាកលវិទ្យាល័យ​ក្រុង​តេ​ហេ​រ៉​ង់​ថា ចំណុចកណ្ដាល​នៃ​ការ​រញ្ជួយ​ដី​នោះ​ស្ថិត​ក្នុង​ជម្រៅ​៦​គីឡូម៉ែត្រ​។

រដ្ឋមន្ត្រី​សុខាភិបាល​តួ​ក​គី​លោក​ហ្វា​ហ៍​រេ​តទី​ន​កូ​កា​បញ្ជាក់​ថា មនុស្ស​៣៧​នាក់​បាន​ត្រូវ​របួស​ក្នុង​នោះ​៨​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។ ចំណែក​រដ្ឋមន្ត្រី​មហាផ្ទៃ​តួ​ក​គី​ថ្លៃ​ង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​​ថា មនុស្ស​៩​នាក់​​បាត់​បង់ជីវិត ​ក្នុង​នោះ​មាន​កុមារ​៤​នាក់​។ មនុស្ស​ច្រើន​នាក់​អាច​ជាប់​ក្នុង​គំនរ​បាក់បែក​។

នៅ​អ៊ី​រ៉​ង់​ផ្នែក​សង្គ្រោះ​អ៊ី​រ៉​ង់​ក្នុង​តុល្យការ​ថ្មី​មួយគូ​សបញ្ជាក់​ថា មនុស្ស​យ៉ាងតិច​៦៧​នាក់​រង​របួស នៅ​ភាគ​ពាយ័ព្យ​ប្រទេស​ដោយសារ​ការ​រញ្ជួយ​ដី​នេះ​។ ភូមិ​ចំនួន​៤៣​រង​ការ​ខូចខាត​។​មជ្ឈ​មណ្ឌល​សិក្សាការ​រញ្ជួយ​ដី​ក្រុង​តេ​ហេ​រ៉​ង់​គូសបញ្ជាក់​ថា មានការ​ញ័រ​កក្រើក​២​លើក​ទៀត​កើត​មាន​ក្នុង​តំបន់​ដដែល​នោះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ