ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សី​ុ​ថា​ ការ​ប្រយុទ្ធ​ប្រឆាំង​វីរុស​នៅ​តែ​​ស្ថិត​ក្នុង​ដំណាក់កាល​សំខាន់

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ ប្រធានាធិបតី​ចិន​លោក​ស៊ី​ជី​ន​ពីង​ថ្លែង​កាលពី​ថ្ងៃ​ទី​២៣​កុម្ភៈ​ថា បណ្ដា​វិធានការ​ដែល​ចិន​ប្រកាន់​យក ដើម្បី​ទប់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 កំពុង​មាន​ប្រសិទ្ធភាព ប៉ុន្តែ​ការ​ប្រយុទ្ធ​នៅ​តែ​ស្ថិត​ក្នុង​ដំណាក់កាល​សំខាន់ ប្រឆាំង​គ្រោះអាសន្ន​សុខាភិបាល​ធ្ងន់ធ្ងរ​បំផុត ដែល​ចិន​មិន​ធ្លាប់​ជួប​ប្រទះ​ចាប់តាំងពី​ការ​បង្កើត​របប​កុំ​មុ​យ​នី​ស្ត​ចិន​ពី​ឆ្នាំ​១៩៤៩​មក​។ មេដឹកនាំ​ចិន​អះអាង​ថា…

ប្រទេស​ចិន ៖ ប្រធានាធិបតី​ចិន​លោក​ស៊ី​ជី​ន​ពីង​ថ្លែង​កាលពី​ថ្ងៃ​ទី​២៣​កុម្ភៈ​ថា បណ្ដា​វិធានការ​ដែល​ចិន​ប្រកាន់​យក ដើម្បី​ទប់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 កំពុង​មាន​ប្រសិទ្ធភាព ប៉ុន្តែ​ការ​ប្រយុទ្ធ​នៅ​តែ​ស្ថិត​ក្នុង​ដំណាក់កាល​សំខាន់ ប្រឆាំង​គ្រោះអាសន្ន​សុខាភិបាល​ធ្ងន់ធ្ងរ​បំផុត ដែល​ចិន​មិន​ធ្លាប់​ជួប​ប្រទះ​ចាប់តាំងពី​ការ​បង្កើត​របប​កុំ​មុ​យ​នី​ស្ត​ចិន​ពី​ឆ្នាំ​១៩៤៩​មក​។

មេដឹកនាំ​ចិន​អះអាង​ថា សម្រាប់​យើង​គឺជា​វិបត្តិ​មួយ ហើយ​ក៏​ជា​ការ​សាកល្បង​ដ៏​ធំ​មួយ​ដែរ​។ បច្ចុប្បន្ន​សភាពការណ៍​នៃ​ការ​ឆ្លង​នៅ​តែ​ធ្ងន់ធ្ងរ​និង​ស្មុ​គ្រ​ស្មាញ ហើយ​ការងារ​បង្ការ​និង​ត្រួតពិនិត្យ ស្ថិត​ក្នុង​ដំណាក់កាល​ដ៏​លំបាក​បំផុត​និង​គ្រោះថ្នាក់​បំផុត​។

លោក​បញ្ជាក់​ថា​ភាព​កំសាក​និង​ភាព​ទន់ជ្រាយ​មិន​អាច​មាន​ឡើយ​។ លោក​បន្ត​ថា​ការ​ឆ្លង​រាល​ដាល​នឹង​នាំ​ឲ្យ​មានការ​ប៉ះពាល់​ខ្លាំង​បំផុត​លើ​សេដ្ឋកិច្ច​និង​សង្គម តែ​រដ្ឋាភិបាល​របស់​លោក​នឹង​ផ្ដោត​លើ​នយោបាយ​ជួយ​ទ្រទ្រង់ ដើម្បី​ឲ្យ​បណ្ដា​ទិស​ដៅ​នៃ​ការ​អភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ច​ត្រូវ​ប្រកាន់​យក​ក្នុង​ឆ្នាំ​២០២០​នេះ​។

ចិន​នឹង​រក្សា​នយោបាយ​រូបិយ​វត្ថុ​ដែល​មានការ​ប្រុង​ប្រយ័ត្ន ហើយ​លាតត្រដាង​បណ្ដា​វិធានការ​ថ្មី​ៗ​ទៅ​តាម​កាលបរិច្ឆេទ​សម​ស្រប​។​លោក​លើក​ជា​ពិសេស​ពី​លទ្ធភាព​កាត់​បន្ថយពន្ធ​ដា ដោយ​ជួយ​ទ្រទ្រង់​ដល់​បណ្ដា​សហគ្រាស​ធុន​តូច​ដែល​កំពុង​ជួប​ការ​លំបាក​។

ប្រធានាធិបតី​ចិន​ក៏​ទទួលស្គាល់​ដែរ​ភាព​ច្រ​ឡោះ​ប្រហោង​នានា ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​។ លោក​ថា​គេ​ត្រូវ​ទាញ​យក​បណ្ដា​មេរៀន​នៃ​ភាព​ច្រ​ឡោះ​ប្រហោង​ដែល​ជួប​ប្រទះ ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ការ​ឆ្លង​។

ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​បណ្ដា​មេដឹកនាំ​ជាន់ខ្ពស់​របស់​ប្រទេស លោក​ស៊ី​លើក​ឡើង​ទៀត​ថា ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 ដែល​ឆ្លង​ដល់​មនុស្ស​ជិត​៧៧.០០០​នាក់​នៅ​ចិន ក្នុង​នោះ​បាត់​បង់​ជីវិត​​​ជាង​២.៤០០​នាក់ គឺជា​វិបត្តិ​មួយ​និង​ជា​វិញ្ញាសារ​ធំ​មួយ​សម្រាប់​យើង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ