ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​ចំបាប់​ប្រពៃណី​ជប៉ុន​នឹង​ធ្វើ​តាម​ការ​គ្រោងទុក​​ ប៉ុន្តែ​​រឹត​បន្តឹងសុវត្ថិ​ភាព​​ខ្ពស់

4 ឆ្នាំ មុន

អ្នក​ចំបាប់​ប្រពៃណី​ជប៉ុន (Sumo) រួម​និង​អាជ្ញាកណ្តាល​ប្រហែល​១៨០​នាក់​ដែល​ភាគច្រើន​ពួក​គេ​បាន​ពាក់​ម៉ាស់​ការពារ ត្រូវ​បាន​នាំ​ទៅ​កាន់​ស្ថានីយ៍​រថភ្លើង Shin-Osaka នៅ​ភាគ​ខាងលិច​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ទី​២៣ កុម្ភៈ មុន​ការ​ប្រកួត Osaka Grand…

អ្នក​ចំបាប់​ប្រពៃណី​ជប៉ុន (Sumo) រួម​និង​អាជ្ញាកណ្តាល​ប្រហែល​១៨០​នាក់​ដែល​ភាគច្រើន​ពួក​គេ​បាន​ពាក់​ម៉ាស់​ការពារ ត្រូវ​បាន​នាំ​ទៅ​កាន់​ស្ថានីយ៍​រថភ្លើង Shin-Osaka នៅ​ភាគ​ខាងលិច​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ទី​២៣ កុម្ភៈ មុន​ការ​ប្រកួត Osaka Grand Sumo ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​៨ ខែមីនា​ខាង​មុន​នេះ ខណៈ​ដែល​ប្រទេស​ជប៉ុន​កំពុង​រឹត​បន្តឹង​សុវត្ថិភាព ដើម្បី​ចៀសវាង​ការ​ឆ្លង​វីរុស Covid-19 ថ្មី នេះ​បើ​តាម​ប្រភព​ពី The Mainichi ។

ជាមួយ​គ្នា​នេះ សមាគម​ន៍ Sumo ជប៉ុន (JSA) ក៏​បាន​អំពាវនាវ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ការពារ​ការ​រីក​រាលដាល​នៃ​វីរុស​ថ្មី​នេះ​។ ក្នុង​ការ​បង្ហោះ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ស្ថាប័ន​កីឡា​បាន​បញ្ជាក់​ថា ការ​រៀបចំ​សម្រាប់​ការ​ប្រកួត Osaka Grand Sumo ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​ឯ​កីឡដ្ឋាន Edion Arena Osaka កំពុង​ដំណើរការ​ទៅ​មុខ ហើយ​វា​នឹង​ត្រូវធ្វើ​ឡើង​តាម​ការ​គ្រោងទុក​។

JSA បាន​ស្នើ​សុំ​ឱ្យ​អ្នក​ដែល​ចូលរួម​ទាំងអស់​ក្នុង​ព្រឹត្តិការណ៍​នេះ ត្រូវ​ពាក់​ម៉ាស់​ការពារ និង​លាង​សម្អាត​ដៃ​ជា​និច្ច ហើយ​ត្រូវ​បិទ​មាត់ និង​ច្រមុះ​ដោយ​កន្សែងដៃ​នៅ​ពេល​ក្អក ឬ​កណ្តាស់ រួម​ជាមួយ​វិធាន​ការណ៍​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ