លោក​មហា​ធៀរ​ដាក់​ពាក្យ​លាឈប់ ខណៈ​លោកស្រី Wan Azizah អាច​គ្រង​តំណែង​ជំនួស


ម៉ា​ឡេ​ស៊ី​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី ២៤ កុម្ភៈ​នេះ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី លោក មហា​ធៀ ម​ហាំ​ម៉ាត់ (Mahathir Mohamad) បានដាក់​លិខិត​លាលែង​ចេញពី​តំណែង​ទៅ​កាន់​ព្រះមហាក្សត្រ​ម៉ា​ឡេ​ស៊ី ដែល​ការ​លាលែង​នេះ ​គឺ​ដើម្បី​បើកផ្លូវ​ឆ្ពោះទៅ​រក​ការ​បង្កើត​រដ្ឋាភិបាលចម្រុះ​ថ្មី​មួយ ។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន Aljazeera និង​កាសែត​ម៉ា​ឡេ​ស៊ី malaymail នៅ​ថ្ងៃ​ចន្ទ ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា លិខិត​លាលែង​ចេញពី​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​របស់​លោក មហា​ធៀ ត្រូវ​បាន​ថ្វាយ​ជូន​ព្រះមហាក្សត្រ​ម៉ា​ឡេ​ស៊ី នៅ​ម៉ោង​១​រសៀល នៅ​ថ្ងៃ​ចន្ទ​នេះ​ ។ ជាមួយ​គ្នា​នោះ​ផង​ដែរ សារព័ត៌មាន malaymail បាន​អះអាង​ថា លោកស្រី​ឧបនាយករដ្ឋមន្ត្រី Wan Azizah នឹង​អាច​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ស្ត្រី​ដំបូង​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី បន្ទាប់​ពី​ការ​លាលែង​របស់​លោក មហា​ធៀរ ។

សារព័ត៌មាន​ខាងលើ​បាន​ស្រង់​សម្តី​ប្រភព​មួយ​ថា លោក​បណ្ឌិត មហា​ធៀរ បាន​តែងតាំង​លោកស្រី​បណ្ឌិត Wan Azizah ជា​នាយក​រដ្ឋមន្ត្រី​បណ្តោះអាសន្ន​បន្ទាប់​ពី​គណបក្ស PPBM របស់​លោក​បាន​ជ្រើសរើស​ចាក​ចេញពី​រដ្ឋបាល Pakatan Harapan ដែល​កំពុង​កាន់​អំណាច​។

ប្រភព​ដែល​ស្និទ្ធ​នឹង​ប្រធានាធិបតី PKR របស់​លោក Datuk Seri Anwar Ibrahim នៅ​ពេល​ត្រូវ​បាន​គេ​សួរ​ថា​ តើ​លោកស្រី​នឹង​ត្រូវ​ជំនួស​លោក​បណ្ឌិត Mahathir ឬ​យ៉ាងណា​នោះ បាន​ថ្លែង​បញ្ជាក់​ថា «​លោកស្រី Wan Azizah គឺជា​នាយក​រដ្ឋមន្ត្រី​បណ្តោះអាសន្ន​» ។

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ