តើ​ការ​គិត​ថា​ខ្លួន​ក្រីក្រ​ប៉ះពាល់​អ្វីខ្លះ​ដល់​មនុស្ស?


ការ​គិត​ថា​ខ្លួន​ជា​ជន​ក្រីក្រ​អាច​បង្ក​ផល​ប៉ះពាល់​ជា​ច្រើន​ដល់​មនុស្ស ព្រោះ​វា​មិន​ត្រឹម​ធ្វើ​ឲ្យ​មនុស្ស​មិន​ពេញចិត្ត​នឹង​ស្ថាន​ការខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន​ទេ តែ​វា​ថែម​ទាំង​អាច​ជំរុញ​ឲ្យ​មនុស្ស​ធ្វើការ​សម្រេចចិត្ត​មិន​បាន​ត្រឹមត្រូវ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ជួប​ការ​លំបាក​កាន់តែ​ច្រើន​ក្នុង​ការ​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ខ្លួន​ប្រសើរ​ឡើង​នៅ​ថ្ងៃ​អនាគត ។ លើស​ពី​នេះ​ទៅ​ទៀត សុខភាព​ផ្លូវ​កាយ និង​ផ្លូវចិត្ត​ក៏​អាច​ទទួល​រង​ការ​រ​ប៉ះពាល់​ដែរ ។
ខាងក្រោម គឺជា​ឧទាហរណ៍​មួយ​ចំនួន​ដែល​បង្ហាញ​ពី​ផល​ប៉ះពាល់​នៃ​ការ​គិត​ថា​ខ្លួន​ក្រីក្រ​៖

១. ការ​មិន​ពេញចិត្ត​នឹង​ការងារ និង​ជីវិត
ពេល​ដែល​មនុស្ស​គិត​ថា​ខ្លួន​ក្រីក្រ ជា​ពិសេស គឺ​ក្រីក្រ​ជាង​មនុស្ស​ជុំវិញ​ខ្លួន​នោះ ពួក​គេ​មិន​អាច​ពេញចិត្ត​នឹង​ការងារ​របស់​ពួក​គេ​ឡើយ ហើយ​ការ​សិក្សា​មួយ​របស់​ក​សាល​វិទ្យាល័យ Princeton University និង University of Calfornia បាន​គាំទ្រ​នឹង​ការ​លើក​ឡើង​នេះ​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត មនុស្ស​ទាំងនេះ​មាន​ភាគរយ​ក​ច្រើន​ក្នុង​ការ​ចង់​ផ្លាស់​ប្តូរ​ការងារ ។

ការ​គិត​ថា​ខ្លួន​ក្រីក្រ​ក៏​ធ្វើ​ឲ្យ​មនុស្ស​មិន​ពេញចិត្ត​នឹង​ជីវិត​ក្នុង​ផ្លូវ​ផ្សេង​ៗ​ទៀត​ដែរ ។ យោង​ទៅ​តាម​លោក ឃី​ត ផេ​ន (Keith Payne) ដែល​ជា​អ្នកនិពន្ធ​មួយ​រូប​បាន​បកស្រាយ​ពី​បទ​ពិសោធន៍​ដែល​លោក​បាន​ធ្លាក់ខ្លួន​គិត​ថា​ខ្លួន​ក្រីក្រ​ថា​វា​បាន​បង្ក​ឲ្យ​លោក​ខ្មាស​អៀន​អ្នក​ដទៃ​ពី​សម្លៀក​បំពាក់​របស់​លោក សក់​របស់​លោក និង​ការ​និយាយ​របស់​លោក​ជាដើម​ដែល​ធ្វើ​ឲ្យ​លោក​ស្ទើរតែ​ឈប់​និយាយ​ទាំងស្រុង​នៅ​សាលារៀន ។

២. ការ​សម្រេចចិត្ត​មិន​ប្រុង​ប្រយ័ត្ន
ការ​សិក្សា​មួយ​ដែល​ត្រូវ​បាន​ផ្សាយ​នៅ​លើ Personal and Social Psychology Bulletin កាលពី​ឆ្នាំ ២០០៨ បាន​ប្រទះ​ឃើញ​ថា មនុស្ស​ដែល​មាន​ប្រាក់​ចំណូល​ទាប​មាន​ភាគរយ​ច្រើន​ជាង​អ្នក​ដទៃ​ក្នុង​ការ​លេងល្បែង និង​លេងឆ្នោត ។ ជាក់ស្តែង ការ​លេងល្បែង​គឺ​មិនល្អ​សម្រាប់​មនុស្ស​គ្រប់​គ្នា​តែ​វា​ប៉ះពាល់​ដល់​អ្នក​ក្រីក្រ​ច្រើន​ជាងគេ​ព្រោះ​ពួក​គេ​មាន​ប្រាក់​ចំណូល​តិច ។

៣. ផល​ប៉ះពាល់​ដល់​សុខភាព
ការ​គិត​ថា​ខ្លួន​ក្រ​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​កាយ​របស់​មនុស្ស​បាន ព្រោះ​ពួក​គេ​ភាគច្រើន​ធ្វើ​សកម្មភាព​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ដូច​ជា​ជក់បារី ឬ​មិន​ធ្វើ​លំ​ហាត់ប្រាណ​បាន​គ្រប់គ្រាន់​ជាដើម ។ ការ​សិក្សា​មួយ​ក្នុង American Journal of Preventive Medicine បាន​ប្រទះ​ឃើញ​ថា ការ​គិត​ថា​ខ្លួន​ក្រ​អាច​ធ្វើ​ឲ្យ IQ របស់​មនុស្ស​ធ្លាក់​ចុះ​ទៀត​ផង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ