ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្និសីទ​អន្តរជាតិ​លើក​ទី​២«​ការ​កសាង​ខ្សែ​បន្ទាប់​ព្រំដែន សន្តិភាព មិត្តភាព និង​សហប្រតិបត្តិការ​ល្អ​រវាង​រណៈសិរ្ស​នៃ​ប្រទេស​ទាំង​២​កម្ពុជា​-​ឡាវ​»

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ រដ្ឋបាល​ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​ទទួល​បដិសណ្ឋារកិច្ច​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ការ​រៀបចំ​សន្និសីទ​អន្តរជាតិ លើក​ទី​២ ស្តី​ពី «​ការ​កសាង​ខ្សែ​បន្ទាប់​ព្រំដែន…

ខេត្តស្ទឹងត្រែង ៖ រដ្ឋបាល​ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​ទទួល​បដិសណ្ឋារកិច្ច​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ការ​រៀបចំ​សន្និសីទ​អន្តរជាតិ លើក​ទី​២ ស្តី​ពី «​ការ​កសាង​ខ្សែ​បន្ទាប់​ព្រំដែន សន្តិភាព មិត្តភាព និង​សហប្រតិបត្តិការ​ល្អ​រវាង​រណ​:​សិរ្ស​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ឡាវ​» សន្និសីទ​អន្តរជាតិ​នេះ​ធ្វើ​ឡើង​បាន​ធ្វើ​ឡើង​រយៈពេល​ពេញ​មួយ​ថ្ងៃ នៅ​សាលា​ខេត្តស្ទឹងត្រែង ។

ដោយ​មាន​គណៈប្រតិភូ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​លោក ស៊ឹ​ម កា សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល គណៈបក្ស​ប្រជាជន​កម្ពុជា​អនុប្រធាន​ទី​១​នៃ​ព្រឹទ្ធសភា និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណៈសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានកិត្តិយស គណ​:​បក្ស​ប្រជាជន​កម្ពុជា​ប្រធានរដ្ឋសភា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណៈសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ។

ដោយឡែក គណៈប្រតិភូ​ឡាវ​ដឹកនាំ​ដោយ​លោក ខាំ​បៃ ដាំ​ឡា​ត់ សមាជិក​មជ្ឈិមបក្ស​ប្រជាជន​ប​ដិ វត្ត​ន៍​ឡាវ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​មជ្ឈិម​រណៈសិរ្ស​អភិវឌ្ឍន៍​ជាតិ​ឡាវ ។

លោក ម៉ុម សា​រឿ​ន សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ប្រធាន​គណៈកម្មាធិការ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ខេត្តស្ទឹងត្រែង និង​ជា​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង បាន​ថ្លែង​សុន្ទរកថា ស្វាគមន៍​ថា នា​ឱកាស​ក្នុងថ្ងៃនេះ​រដ្ឋបាល​ខេត្តស្ទឹងត្រែង​ពិតជា​មាន​កិត្តិយស​ខ្លាំង​ណាស់ ដែល​គណៈ​ក្រុមប្រឹក្សា​ជាតិ រណៈសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​បាន​រើស​យក​ខេត្តស្ទឹងត្រែង ដើម្បី​រៀបចំ​កិច្ចប្រជុំ​សន្និសីទ​អន្តរជាតិ​លើក​ទី​២ ក្រោម​ប្រធានបទ​ដ៏​មាន​អត្ថន័យ​ស្តី​ពី​«​ការ​កសាង​ខ្សែ​បន្ទាប់​ព្រំដែន សន្តិភាព មិត្តភាព និង​សហប្រតិបត្តិការ​ល្អ​រវាង​រណៈសិរ្ស​នៃ​ប្រទេស​ទាំង​២ កម្ពុជា​-​ឡាវ​» ។

លោក​អភិបាលខេត្ត​បាន​លើក​ឡើង​ថា ក្នុង​នោះ​ខេត្តស្ទឹងត្រែង​បាន​រៀបចំ​កំណត់ហេតុ​រួម​គ្នា តាម​ស្មារតី​នៃ​កិច្ចប្រជុំ​ទ្វេភាគី​រវាង​ថ្នាក់ដឹកនាំ​ខេត្ត និង​ថ្នាក់ដឹកនាំ​ខេត្ត ដោយ​ត្រូវ​ប្ដូរ​វេន​ធ្វើ​ជា​ម្ចាស់ផ្ទះ ជាមួយ​ខេត្ត​ចាំ​ប៉ា​សាក់ ចំនួន​១៣​លើក និង​ជាមួយ​ខេត្ត​២ ចំនួន​៥​លើក ព្រមទាំង​មាន​កិច្ចប្រជុំ​ទ្វេភាគី​ថ្នាក់​យោធា​ខេត្ត និង​យោធា​ខេត្ត​ជា​ប្រចាំ​ក្នុង​ស្មារតី រឹតចំណង​សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ខេត្ត និង​ខេត្ត​ថែម​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ