ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ Barcelona ទាំងអស់​នឹង​​ត្រូវ​ពិនិត្យ​សុខភាព​មុន​ពេលប្រកួត​

4 ឆ្នាំ មុន

បើ​តាម​ប្រភព​ពី ESPN បានឱ្យ​ដឹង​ថា កីឡាករ​ទាំងអស់​របស់ Barcelona នឹង​ត្រូវ​ទទួល​ការ​ត្រួតពិនិត្យ​សុខភាព នៅ​ពេល​ដែល​ពួក​គេ​ចុះ​ចត​នៅ​ទីក្រុង Naples ថ្ងៃ​ច័ន្ទ​នេះ មុន​ពេល​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ…

បើ​តាម​ប្រភព​ពី ESPN បានឱ្យ​ដឹង​ថា កីឡាករ​ទាំងអស់​របស់ Barcelona នឹង​ត្រូវ​ទទួល​ការ​ត្រួតពិនិត្យ​សុខភាព នៅ​ពេល​ដែល​ពួក​គេ​ចុះ​ចត​នៅ​ទីក្រុង Naples ថ្ងៃ​ច័ន្ទ​នេះ មុន​ពេល​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ Champions League របស់​ពួក​គេ​ទល់​នឹង​ក្រុម Napoli ចំ​ពេល​ដែល​មានការ​ផ្ទុះ​ឡើង​នៃ​វីរុស COVID-19 នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​អុីតា​លី​។

សូម​រលឹក​ថា កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​ថ្មី​ៗ​នេះ ការ​ប្រកួត​កីឡា​ជា​ច្រើន រួម​ទាំង​ការ​ប្រកួត​ទាំងអស់​នៅ Serie A ដែល​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ ត្រូវ​បាន​ពន្យារពេល នៅ​ក្រោយ​ពេល​ដែល​ស្ត្រី​ម្នាក់​នៅ​តំបន់​ភាគ​ខាងជើង​នៃ Lombardy បាន​ក្លាយជា​មនុស្ស​ទី​២ នៅ​ប្រទេស​អុី​តា​លី ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​វីរុស​នេះ​។

បញ្ជាក់​ថា Barca ត្រូវ​ប៉ះ Napoli ក្នុង​កីឡដ្ឋាន Stadio San Paolo ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ Champions League នៅ​ថ្ងៃ​អង្គារ​នេះ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ