ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​បងប្អូន​ប្រយ័ត្ន​ជាង​នេះ ព្រោះ​អគ្គី​ភ័យ​ខេត្តព្រះវិហារ​មានការ​កើនឡើង​ហើយ

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ខេត្តព្រះវិហារ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ខេត្តព្រះវិហារ​ប្រុង​ប្រយ័ត្ន​អោយ​បាន​ខ្ពស់​ក្នុង​ការ​បង្ការ​នឹង​ទប់ស្កាត់​កុំអោយ​មាន​អគ្គិភ័យ​កើតឡើង​ខណៈ​ក្នុង​ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ​ខេត្តព្រះវិហារ​គ្រោះ​អគ្គី​ភ័យ​មានការ​កើនឡើង​១៤​លើក ។ ថ្លែង​ក្នុង​ទិវា​ជាតិ​បង្ការ និង​ពន្លត់អគ្គីភ័យ​លើក​ទី​៥ នៅ​មណ្ឌល​កីឡាដ្ឋាន​ខេត្តព្រះវិហារ​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ​លោក ស៊ូ…

ខេត្តព្រះវិហារ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ខេត្តព្រះវិហារ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ខេត្តព្រះវិហារ​ប្រុង​ប្រយ័ត្ន​អោយ​បាន​ខ្ពស់​ក្នុង​ការ​បង្ការ​នឹង​ទប់ស្កាត់​កុំអោយ​មាន​អគ្គិភ័យ​កើតឡើង​ខណៈ​ក្នុង​ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ​ខេត្តព្រះវិហារ​គ្រោះ​អគ្គី​ភ័យ​មានការ​កើនឡើង​១៤​លើក ។

ថ្លែង​ក្នុង​ទិវា​ជាតិ​បង្ការ និង​ពន្លត់អគ្គីភ័យ​លើក​ទី​៥ នៅ​មណ្ឌល​កីឡាដ្ឋាន​ខេត្តព្រះវិហារ​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ​លោក ស៊ូ សិរី អភិបាលរង​ខេត្តព្រះវិហារ​មាន​ប្រសាសន៍​ថា បញ្ហា​គ្រោះ​អគ្គី​ភ័យ​នៅ​តែ​ជា​បញ្ហា​ដែល​អាជ្ញាធរ​យកចិត្តទុកដាក់ និង​ត្រៀម​បង្ការ​ជាប់​ជា​ប្រចាំ ពិសេស​នោះ​នៅ​ពេល​រដូវប្រាំង​មាន​ភ្លើង​ឆេះ​ព្រៃ​តែ​ម្តង វា​អាច​បណ្តាល​អោយ​ឆេះ​រាលដាល​ដល់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ ជាយថាហេតុ ប្រសិនបើ​ប្រជាពលរដ្ឋ​ពុំ​មានការ​ប្រុង​ប្រយ័ត្ន​ទេ​នោះ ។

លោក​ថា ម្យ៉ាងវិញទៀត នៅ​ពេល​មាន​ពិធីបុណ្យ​ទាន​ពលរដ្ឋ​ខ្លះ​ដុត​ធូប​ទៀន​ដោយ​មានការ​ធ្វេសប្រហែស​ក៏​អាច​បង្ក​អោយ​កើតជា​អគ្គី​ភ័យ​មួយ​ផ្នែក​ដែរ ។ ដូច្នេះ​ហើយ​លោក​ក៏​បាន​ទទូច​ដល់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​កសិករ​ត្រូវ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​មុន​នឹង​ចាក​ច​ញ​ពី​លំនៅ​ឋាន​ត្រូវ​ពិនិត្យ​មើល​ភ្លើងចង្ក្រាន​ទៀន​ធូប​នឹង​អគ្គិសនី​អោយ​បាន​ត្រឹមត្រូវ ដើម្បី​ចៀសវាង​ការ​បង្ក​ជា​អគ្គី​ភ័យ​បំផ្លាញ​ផ្ទះសម្បែង ទ្រព្យសម្បត្តិ ដែល​យើង​មិន​អាច​ដឹង​មុន​បាន ។

ជាមួយ​គ្នា​នេះ លោក​ឧត្តមសេនីយ៍ត្រី ចាន់ សា​មឿ​ន ស្នងការ​រង​នគរបាល​ខេត្តព្រះវិហារ បាន​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ ខេត្តព្រះវិហារ មាន​គ្រោះ​អគ្គី​ភ័យ​បាន​កើតឡើង​ចំនួន​៣០​លើក​កើនឡើង​១៤​លើក ក្នុង​នោះ​ឆេះ​តូប​ចំនួន​០១ ឆេះ​ផ្ទះ​ចំនួន​២៥​ខ្នង និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត នេះ​បើ​ធៀប​នឹង​ឆ្នាំ​២០១៨​កន្លង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ