កីឡដ្ឋាន Old Trafford នឹងក្លាយជាទីតាំងប្រកួត UEFA Women’s Euro 2021
កីឡដ្ឋាន Old Trafford របស់ Manchester United នឹងក្លាយទីតាំងប្រកួតបើកឆាកនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ របស់ក្រុមបាល់ទាត់ជម្រើសជាតិនារីអង់គ្លេស…
កីឡដ្ឋាន Old Trafford របស់ Manchester United នឹងក្លាយទីតាំងប្រកួតបើកឆាកនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ របស់ក្រុមបាល់ទាត់ជម្រើសជាតិនារីអង់គ្លេស…
កីឡដ្ឋាន Old Trafford របស់ Manchester United នឹងក្លាយទីតាំងប្រកួតបើកឆាកនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ របស់ក្រុមបាល់ទាត់ជម្រើសជាតិនារីអង់គ្លេស ក្នុងព្រឹត្តិការណ៍ UEFA Women’s Euro 2021 ដែលអង់គ្លេសទទួលធ្វើជាម្ចាស់ផ្ទះ។
យោងតាមប្រភពពី BBC បានឱ្យដឹងថា ការប្រកាសនេះធ្វើឡើងនៅចំ៥០០ថ្ងៃទៀតមុនព្រឹត្តិការណ៍នេះកើតឡើងនារដូវក្តៅខាងមុខ។ ពហុកីឡដ្ឋានដែលផ្ទុកអ្នកទស្សនាចំនួន៧៦,០០០នាក់នេះ គឺជាកីឡដ្ឋានមួយក្នុងចំណោមកីឡដ្ឋានទាំង១០ ដែលត្រូវប្រើប្រាស់នៅទូទាំងប្រទេស ខណៈដែលកីឡដ្ឋានជាតិ Wembley នឹងត្រូវប្រើប្រាស់សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ។
លោក Phil Neville ដែលជាម្ចាស់ជើងឯកលីគ៦សម័យកាល និង FA Cup ៣ដងរួមទាំងពានរង្វាន់អឺរ៉ុបក្នុងនាមជាកីឡាករម្នាក់របស់ Man United ហើយបច្ចុប្បន្នជាគ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិនារីអង់គ្លេស បាននិយាយថាវាពិតជាអស្ចារ្យណាស់សម្រាប់លោក។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏ធំនេះ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី៧ កក្កដា ហើយបញ្ចប់នៅថ្ងៃទី១ សីហា ២០២១ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ