ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្សី​អាយុ​៤៦០០០​ឆ្នាំ ត្រូវ​បាន​រក​ឃើញ​នៅ​ស៊ី​បេ​រី

4 ឆ្នាំ មុន

អ្នក​វិទ្យាសាស្ត្រ​កំពុង​សិក្សា​អំពី​សាកសព ដែល​ត្រូវ​បាន​ថែរក្សា​យ៉ាង​ល្អ​នៃ​បក្សី​នៅ​យុគសម័យ​ទឹកកក​មួយ បាន​កំណត់​អត្តសញ្ញាណ​សំណាក​នេះ​ថា ជា​សត្វ​ចាប​ម្យ៉ាង​ហៅ​ថា Horned Lark ។ កប់ និង​កក​នៅ permafrost…

អ្នក​វិទ្យាសាស្ត្រ​កំពុង​សិក្សា​អំពី​សាកសព ដែល​ត្រូវ​បាន​ថែរក្សា​យ៉ាង​ល្អ​នៃ​បក្សី​នៅ​យុគសម័យ​ទឹកកក​មួយ បាន​កំណត់​អត្តសញ្ញាណ​សំណាក​នេះ​ថា ជា​សត្វ​ចាប​ម្យ៉ាង​ហៅ​ថា Horned Lark ។

កប់ និង​កក​នៅ permafrost ក្បែរ​ភូមិ Belaya Gora នៅ​ភាគ​ពាយព្យ​នៃ​ស៊ី​បេ​រី បក្សី​នេះ​ត្រូវ​បាន​រក​ឃើញ​ដោយ​អ្នកប្រមាញ់​ភ្លុក​ហ្វូ​ស៊ី​ល​ក្នុងស្រុក ដែល​បាន​បញ្ជូន​វា​ទៅ​ឱ្យ​ក្រុម​អ្នកជំនាញ​ដែល​រួម​មាន Nicolas Dussex និង Love Dalen មក​ពី​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ធម្មជាតិ​ស៊ុ​យ​អែ​ត ដើម្បី​ធ្វើការ​ស្រាវជ្រាវ ។

យោង​តាម​កាសែត​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ ក្នុង​ទស្សនាវដ្តី​ទំនាក់ទំនង​ជីវវិទ្យា​បានឱ្យ​ដឹង​ថា បក្សី​នេះ​មាន​អាយុ​រស់នៅ​លើ​លោក​តាំងពី ៤៦០០០​ឆ្នាំ​មុន​មក ។ លោក Dalen បាន​ប្រាប់ CNN ថា​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា បក្សី​នេះ​អាច​ជា​បុព្វបុរស​របស់​សត្វ​ក្ងាន​ពីរ​ប្រភេទ នៅ​សព្វ​ថ្ងៃនេះ មួយ​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​រុ​ស្ស៊ី និង​មួយទៀត​នៅ​លើ​វាលស្មៅ​ម៉ុង​ហ្គោ​លី ។

លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​ការ​រក​ឃើញ​នេះ​បង្ហាញ​ថា ការ​ប្រែប្រួល​អាកាសធាតុ​ដែល​បាន​កើតឡើង​នៅ​ចុងបញ្ចប់​នៃ​យុគសម័យ​ទឹកកក​ចុង​ក្រោយ​បាន​នាំ​ឱ្យ​មានការ​បង្កើត​ប្រភេទ​ថ្មី​។​»

លោក Dussex ពន្យល់​ថា ការ​ដែល​អាច​រក្សា​សាកសព​បាន​យ៉ាង​ល្អ​បែប​នេះ គឺ​មក​ពី​អាកាសធាតុ​ត្រជាក់​ខុស​ពី​ធម្មតា​។ ការ​ស្រាវជ្រាវ​បន្ទាប់​គឺ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​រៀប​ហ្សែ​ន​របស់​បក្សី ដែល​នឹង​បង្ហាញ​បន្ថែម​អំពី​ទំនាក់ទំនង​របស់​វា​ទៅ​នឹង​អនុភាព​បច្ចុប្បន្ន និង​ការ​ប៉ាន់​ប្រមាណ​អត្រា​នៃ​ការ​ផ្លាស់​ប្តូ​រវិ​វត្ត​នៅ​ក្នុង​សំបកឈើ​។

លោក​ខាងលើ​បាន​ពិពណ៌នា​ថា ការ​រក​ឃើញ​នោះ​គឺ​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន ព្រោះ​វា​បាន​អនុញ្ញាត​ឱ្យ​អ្នក​ស្រាវជ្រាវ​រក​ឃើញ DNA ហើយ​ពេល​ខ្លះ RNA ដែល​ជា​អាស៊ី​ដ​នុយក្លេអ៊ែរ​មាន​វត្ត​មាននៅ​ក្នុង​កោសិកា​ទាំងអស់​។ តាម​ធម្មតា​អ្នក​វិទ្យាសាស្ត្រ​អាច​ប្រាប់​ពី​ភាព​ខុស​គ្នា​ដែល​ងាយស្រួល ហើយ​ក្រុម​អ្នក​ស្រាវជ្រាវ​សង្ឃឹមថា​ការ​ធ្វើតេស្ត​បន្ថែម​លើ​សាកសព​នេះ នឹង​ផ្តល់​នូវ​ការ​យល់​ដឹង​កាន់តែ​ច្បាស់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ