ប្រទេសចិន ៖ ការលេចនៃអ្នកឆ្លងថ្មីៗនៃវីរុសCOVID-19 នៅកូរ៉េខាងត្បូង អីុរ៉ង់ ព្រមទាំងនៅតាមមន្ទីរពេទ្យនិងពន្ធនានានារបស់ចិន នាថ្ងៃទី២១កុម្ភៈនាំឲ្យការព្រួយបារម្ភមានការកើនឡើងវិញ លើការឆ្លងរាលដាលនៃវីរុសនេះ ដែលបណ្ដាលឲ្យមនុស្សស្លាប់ជាង២.២០០នាក់រួចហើយ។
អង្គការសុខភាពពិភពលោកWHOពេលនេះបានអំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យព្រួតគ្នាកុំអែអង់ប្រឆាំងនឹងវីរុសនោះ ដែលឆ្លងដល់មនុស្សជាង៧៥.០០០នាក់ហើយនៅចិន និង១.១០០នាក់នៅកន្លែងផ្សេងៗទៀតនៃពិភពលោក។
ទោះបីចំនួនអ្នកឆ្លងថ្មីប្រចាំថ្ងៃនៅចិន មានការចុះថយ រយៈពេល៤ថ្ងៃជាប់ៗគ្នា តែវាចាប់កើនឡើងវិញ។
មូលហេតុនៃការព្រួយបារម្ភដោយសារមនុស្សច្រើនសិបនាក់ត្រូវបានរាយការណ៍ថា ឆ្លងក្នុងមន្ទីរពេទ្យ២នៃក្រុងប៉េកាំង និងជាង៤០០នាក់ក្នុងពន្ធនាគារនានា របស់ចិន ក្នុងនោះយ៉ាងតិច២០០នាក់ក្នុងពន្ធនាគារតែមួយ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ