អតីត​ទីប្រឹក្សា​លោក​ត្រាំ​ម្នាក់ ​កាត់​ទោស​​ដាក់គុក​ជាង​៣​ឆ្នាំ


សហរដ្ឋអាមេរិក ៖ តាម​រ៉​យ​ទ័​រថា​លោក ​ROGER STONE ​អតីត​ទីប្រឹក្សា​របស់​លោក​ដូ​ណា​ល់​ត្រាំ ត្រូវ​បាន​កាត់ទោស​កាលពី​ថ្ងៃ​ទី​២០​កុម្ភៈ​ដាក់គុក​៣​ឆ្នាំ​និង​៤​ខែ ពី​បទ​ភូត​កុហក​ក្នុង​ឱកាស​នៃ​ការ​ស៊ើ​ប​អង្កេត​ផ្លូវការ ស្ដី​ពី​ការ​សង្ស័យ​លើ​ការ​ជ្រៀតជ្រែក​របស់​រុ​ស្ស៊ី ចូល​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​កាលពី​ឆ្នាំ​២០១៦​នៅ​សហរដ្ឋអាមេរិក​។

ជា​មិត្ត​និង​ជាទី​ប្រឹក្សា​របស់​លោក​ត្រាំ​ច្រើន​ទស​វត្ស លោក​ROGER STONE​អាយុ​៦៧​ឆ្នាំ កាលពី​ថ្ងៃ​ទី​១៥​វិច្ឆិកា ជាប់​ការ​ចោទប្រកាន់​៧​ករណី​ប្រឆាំង​រូប​លោក ក្នុង​នោះ​មានការ​ចោទប្រកាន់​ពី​បទ​ភូត​កុហក​សភា ប​ន្ទុ​ច​បង្អាក់​តុលាការ​និង​បំបិទមាត់​សាក្សី​។

លោក​ជាប់​ការ​ចោទប្រកាន់​ជា​ពិសេស ពី​បទ​ភូត​កុហក​គណៈកម្មការ​ស៊ើ​ប​ការណ៍​របស់​សភា ពី​រឿង​ដែល​លោក​ផ្ដួចផ្ដើម​គំនិត ទាក់ទង​ជាមួយ​វេ​ប​សាយ​WIKILEAKS ដែល​ផ្សព្វផ្សាយ​ក្នុង​ពេល​មាន​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី បណ្ដាសារ​អេ​ឡិច​ត្រូ​និក ដែល​វាយ​ប្រហារ​បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ លោកស្រី​ហ៊ី​ល​ឡា​រី​គ្លី​ន​តុ​ន​។

ភ្នាក់ងារ​ស៊ើប​ការណ៍​អា​មេ​រិ​ក​ធ្លាប់​សន្និដ្ឋាន​ថា សារ​ទាំងនេះ​មក​ពី​ការ​លួច​ព័ត៌មានវិទ្យា​ពី​សំណាក់​រុ​ស្ស៊ី​។

ទោស​ដែល​ប្រកាស​នា​ថ្ងៃ​ទី​២០​កុម្ភៈ​នោះ​ពិតជា​ស្រាល​ជាង​ការ​ទាមទារ ឲ្យ​កាត់ទោស​លោក​ដាក់គុក​៧​ឆ្នាំ​និង​៩​ខែ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ