ពស់​ចឹក​បុរស​ម្នាក់ បុរស​នោះ​ទៅ​ខាំ​ប្រពន្ធ​​ឱ្យទៅ​តាម​ដែរ​


ប្រទេស​ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន News Week បានឱ្យ​ដឹង​ថា បុរស​ម្នាក់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដែល​ត្រូវ​បាន​ចឹក​ដោយ​ពស់​ពិស បាន​ទៅ​ខាំ​ដៃ​ប្រពន្ធ​របស់​គាត់ ព្រោះ​បំណង​ចុង​ក្រោយ​របស់​គាត់ គឺ​ចង់ឱ្យ​ប្រពន្ធ​ទៅ​តាម​គាត់​ដែរ ដើម្បី​បានជា​គ្នា​។

បុរស​ខាងលើ​ឈ្មោះ Shankar Rai កំពុង​ដេក​លក់​នៅ​ក្នុងផ្ទះ​របស់​គាត់​នៅ​ក្នុងស្រុក Samastipur ដែល​មាន​ចម្ងាយ​ប្រហែល ៦០​ម៉ា​យល៍ ភាគ​ខាងជើង​នៃ Patna ក្នុង​រដ្ឋ Bihar នៅ​ពេល​គាត់​ត្រូវ​ពស់​ពិស​ចឹក​។

នៅ​ពេល​ព្រឹក ស្ថានភាព​របស់​គាត់​កាន់តែ​អាក្រក់​ទៅ​ៗ​។ ដោយ​ភ័យ​ខ្លាច​ថា គាត់​មិន​មាន​ពេល​វេលា​ច្រើន គាត់​ក៏​បាន​កាន់​ដៃ​ប្រពន្ធ​របស់​គាត់​ឈ្មោះ Amiri Devi ហើយ​និយាយ​ថា គាត់​ចង់​ឱ្យ​ប្រពន្ធ​ស្លាប់​ទៅ​ជាមួយ​គ្នា​ដែរ​។

គាត់​បាន​ខាំ​យ៉ាង​ជ្រៅ​នៅ​ក​.​ដៃ​របស់​ប្រពន្ធ​គាត់ ដោយ​គិត​ថា ពិស​អាច​ចេញពី​ធ្មេញ​របស់​គាត់​ទៅ​កាន់​ឈាម​របស់​ប្រពន្ធ​។ ក្រោយមក​ពួក​គេ​ក៏​សន្លប់​បាត់ស្មារតី​។

បើ​សាក្សី​ម្នាក់​បាន​រៀបរាប់​ពី​ការ​ជួយ​សង្គ្រោះ​របស់​គ្រូពេទ្យ និង​ការ​បញ្ជូន​អ្នកជំងឺ​ទៅ​កាន់​មន្ទីរ​ពេទ្យ​។ បុរស​ជា​ប្តី​បាន​បាត់បង់​ជីវិត ដោយសារ​តែ​គ្រូពេទ្យ​មិន​អាច​ជួយ​បាន ខណៈ​ដែល​ប្រពន្ធ​បាន​ជួយ​សង្គ្រោះ​ឱ្យ​រស់រាន​មានជីវិត​បាន​។

នាង​ជា​ប្រពន្ធ​បាន​និយាយ​ថា​៖ «​គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ស្រឡាញ់​ខ្ញុំ​ខ្លាំង​ណាស់ ហើយ​ចង់​ស្លាប់​​ជាមួយ​គ្នា មុន​ពេល​គាត់​ចាប់​ក​.​ដៃ​របស់ខ្ញុំ​យក​ទៅ​ខាំ​។ ខ្ញុំ​ក៏​បាន​អនុញ្ញាត​ឱ្យ​គាត់​ខាំ​»​។

នេះ​គឺ​ពិតជា​ប្លែក​ខ្លាំង​មែនទែន​! ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ newsweek (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ