ប្រទេសស៊ីរី ៖ កងទ័ពតួកគី និងពួកឧទ្ទាមស៊ីរី កាលពីថ្ងៃទី២០កុម្ភៈបានប៉ះទង្គិចគ្នាជាមួយកងទ័ពរដ្ឋាភិបាលស៊ីរី នៅភាគពាយ័ព្យស៊ីរី ហើយកងយន្តហោះប្រយុទ្ធរុស្ស៊ីបានតបត។ នេះជាការប្រកាសរបស់បណ្ដាអ្នកទទួលខុសត្រូវរុស្ស៊ីនិងតួកគី។
ក្រសួងការពារប្រទេសតួកគីបញ្ជាក់ថា ទាហានរបស់ខ្លួន២នាក់បានត្រូវស្លាប់និង៥នាក់ទៀតរងរបួស ដោយសារការវាយប្រហារ របស់កងទ័ពរៀបរយស៊ីរី នាំឲ្យចំនួនទាហានតួកគីសរុប១៥នាក់ហើយស្លាប់ ក្នុងតំបន់នោះ ចាប់តាំងពីដើមខែនេះមក។ ចំណែកក្រសួងការពារប្រទេសរុស្ស៊ីថ្លែងថា កងកាំភ្លើងធំតួកគីបានជួយបាញ់គាំទ្រពួកឧទ្ទាមស៊ីរី ក្នុងឱកាសនៃការវាយលុកមួយរបស់ពួកគេ ឆ្លងកាត់ខ្សែបន្ទាត់របស់កងទ័ពរដ្ឋាភិបាលក្នុងខេត្តអ៊ីដលីប បណ្ដាឲ្យទាហានស៊ីរី៤នាក់រងរបួស។
កងយន្តហោះរុស្ស៊ីបន្ទាប់មកបានវាយប្រហារគោលដៅពួកឧទ្ទាម ក្នុងសង្កាត់២នៃខេត្តអ៊ីដលីបដែលអាចឲ្យកងទ័ពស៊ីរីរុញច្រានការវាយលុករបស់ពួកនេះ។ រុស្ស៊ីនិយាយថាការវាយប្រហាររបស់កងយន្តហោះប្រយុទ្ធរុស្ស៊ី បានកម្ទេចរថគ្រោះ១ក្រឿងនិងរថយន្តពាសដែកជាច្រើនគ្រឿង របស់ពួកឧទ្ទាមដែលធ្វើការវាយលុកជាមួយការជួយទ្រទ្រង់របស់កងកាំភ្លើងធំតួកគី។
តួកគីបានអំពាវនាវដល់បណ្ដាសម្ព័ន្ធមិត្តលោកខាងលិច ឲ្យជួយខ្លួនជាក់ស្ដែងក្នុងតំបន់អ៊ីដលីប ហើយរដ្ឋមន្ត្រីការពារប្រទេសតួកគី លោកហ៊ូលូស៊ីអាកានិយាយថា ក្រុងវ៉ាស៊ិនតោនអាចបញ្ជូនប្រព័ន្ធការពារប្រឆាំងមីស៊ីលPATRIOTដល់តួកគី។ លោកអះអាងថាមានការគំរាមកំហែងដោយមីស៊ីលប្រឆាំងប្រទេសយើង៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ