ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុប​បំបាត់​មន្ត្រី​ឡេមឡឺម ! សម្តេច​តេ​ជោ ៖ ដំណែង​អភិ​ខេត្ត​ដក​តែ​៣​ម៉ោង និង​អភិបាលរង​១៥​នាទី​ប៉ុណ្ណោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ការ​ដក​ដំណែង​អភិបាល​មួយ​ៗ​ចំណែក​ពេល​តែ​៣​ម៉ោង ហើយ​អភិបាលរង​តែ​១៥​នាទី​ប៉ុណ្ណោះ អី​ញ្ចឹ​ង​ត្រូវ​លុប​បំបាត់​មន្ត្រី​ឡេមឡឺម ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ការ​ដក​ដំណែង​អភិបាល​មួយ​ៗ​ចំណែក​ពេល​តែ​៣​ម៉ោង ហើយ​អភិបាលរង​តែ​១៥​នាទី​ប៉ុណ្ណោះ អី​ញ្ចឹ​ង​ត្រូវ​លុប​បំបាត់​មន្ត្រី​ឡេមឡឺម ។ លើក​ឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៩ និង​លើក​ទិស​ដៅ​ការងារ ឆ្នាំ​២០២០ កាលពី​ថ្ងៃ​ទី​២០ ខែកុម្ភៈ​នេះ របស់​ក្រសួងមហាផ្ទៃ សម្តេច​តេ​ជោ​បាន​ដាស់តឿន អភិបាលខេត្ត​ថ្មី​ទាំងអស់​ដែល​ទើបតែ​ឡើង​កាន់​ដំណែង​មិន​ត្រូវ​ធ្វើការ​មើលងាយ​ប្រធាន​ក្រុមប្រឹក្សា​នោះ​ទេ ។

ខ្ញុំ​ពិបាក​ដក​ប្រធាន​ក្រុមប្រឹក្សា តែ​អភិបាលខេត្ត​ត្រឹម​៣​ម៉ោង ចំណែក​ចៅហ្វាយស្រុក និង​អភិបាលរង​ខេត្ត​ប្រើ​ពេល​តែ​១៥​នាទី​ដក​ចោល​ស្រួល ព្រោះ​ទម្រង់​មាន​ជា​ការ​ស្រេច​ដោយ​គ្រាន់តែ​បញ្ចូល​ឈ្មោះ​ថ្មី ស៊ី​ញ៉េ​បោះត្រា​ចប់ ។ សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​ថា ៖«​មន្ត្រី​ឡេមឡឺម​តែងតែរ​ត់ទៅរ​ត់រក​កន្លែង​ណា​ដែល​តែងតាំង អាហ្នឹង​មន្ត្រី​ឡេមឡឺម អី​ញ្ចឹ​ង​ដើម្បី​កុំ​ឲ្យ​មន្ត្រី​នឹងរ​ត់ទៅ​កៀក​អ្នក​នេះ​កៀក​អ្នក​នោះ​វិធី​តែ​មួយ​គត់ គឺ​ប្រធាន​ក្រុមប្រឹក្សា និង​អភិបាល​នៅ​ជាមួយ​គ្នា​លើ​ការ​តែងតាំង​មន្ត្រី ។ ធ្វើ​ដូច្នេះ​កុំ​ឲ្យ​មានការ​បែងចែក​ធ្វើ​ឲ្យ​កម្លាំង​ទៅ​ប្រមូលផ្តុំ​តែ​មួយ ហើយ​លុប​បំបាត់​មន្ត្រី​ឡេមឡឺម ។

បើ​មិន​ដូច្នេះ​ទេ ចៅហ្វាយខេត្ត​ចេះ​តែ​មាន​សិទ្ធិ​ស៊ី​ញ៉េ​តែងតាំង​អ្នក​នេះ អ្នក​នោះ ព្រោះ​ប្រធាន​ក្រុមប្រឹក្សា​មិន​មាន​សិទ្ធិ​ស៊ី​ញ៉េ​តែងតាំង​ទេ ហើយ​អភិបាល​ចេះ​ស៊ី​ញ៉េ​ដាក់​អ្នក​នេះ ដាក់​អ្នក​នោះ ធ្វើ​ឲ្យ​មាន​ជំងឺ​បែកបាក់​គ្នា​» ។ សម្តេច​បន្ត​ថា នៅ​ក្នុង​ខេត្តកណ្តាល​មានការ​ស្នើ​សុំ​ច្រើន​នាក់ ប៉ុន្តែ​សម្តេច​បាន​សម្រេច​ដោយ​ឆន្ទានុសិទ្ធិ​របស់​សម្តេច​តែ​ម្តង ។ ចៅហ្វាយ​ខេត្តកណ្តាល​សម្តេច​បាន​តេ​ធ្វើការ​ទាក់ទង​ទៅ​សម្តេច ស ខេ​ង ដោយ​កំណត់​យក​លោក គង់ សោ​ភ័​ណ្ឌ ជា​អភិបាលខេត្ត ប៉ុន្តែ​មិន​ទាន់​ប្រកាស​ផង​ក៏​មាន​បញ្ហា​នូវ​អភិ​រង​ទៀត​រហូត​ដល់​អភិបាលស្រុក​ថែម​ទៀត ។

សម្តេច​តេ​ជោ បាន​សង្កត់ធ្ងន់​ថា ៖«​ដើម្បី​លុប​បំបាត់​មន្ត្រី​ឡេមឡឺម​នោះ គឺ​អភិបាលខេត្ត​ជាមួយ​ប្រធាន​ក្រុមប្រឹក្សា ព្រោះ​នឹង​មាន​មាត់ចាប មាត់​ខ្យង​ជា​មិន​ខាន​» ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​ទទូច​កុំ​ឲ្យ​មានការ​បញ្ជូន​មន្ត្រី​ថ្នាក់​ជាតិ​ចុះ​ទៅ​ដណ្តើម​តួនាទី​មន្ត្រី​ថ្នាក់​មូលដ្ឋាន​នោះ​ទេ ។ ការ​ធ្វើ​បែប​នេះ​ទុក​ឱកាស​ឲ្យ​ខាង​មូលដ្ឋាន​រៀបចំ​មន្ត្រី​របស់​គេ ។ ក្នុង​ឱកាស​នោះ​ដែរ សម្តេច​តេ​ជោ​ក៏​បាន​ឲ្យ​មានការ​កំណត់​ថ្ងៃ​ប្រជុំ​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ឲ្យ​បាន​ជាក់លាក់​មួយ​ផង​ដែរ ។

សម្តេច​បន្ត​ថា នៅ​ថ្ងៃ​សុក្រ​ក្នុង​ស​ប្តា​ហ៍​យើង​ប្រជុំ​គណៈរដ្ឋមន្ត្រី អី​ញ្ចឹ​ង​យក​ថ្ងៃ​ព្រហ្ម​ស្ប​ត្តិ៍​ប្រជុំ​គណៈ អភិបាល​ទៅ​រៀង​រាល់​ស​ប្តា​ហ៍​ទី​៤ នៃ​ខៃ​នីមួយ​ៗ​ត្រូវ​ប្រជុំ​គណៈ​អភិបាល​ជាមួយ​ក្រុមប្រឹក្សា ។ ចំណែក​តាម​ខេត្ត​នីមួយ​ៗ​យក​ការ​ប្រជុំ​ខ្លះ​អាទិត្យ​ទី​១ ខ្លះ​យក​អាទិត្យ​ទី​៣ ប្រជុំ ឬ​អាទិត្យ​ទី​២ ជា​រឿង​របស់​ខេត្ត​នីមួយ​ៗ ។ ប៉ុន្តែ​ហាម​ដាច់ខាត​ការ​អវត្តមាន​អភិបាលខេត្ត ត្រូវធ្វើ​គណនេយ្យ​ភាព​ជាមួយ​ក្រុមប្រឹក្សា ។

សម្តេច​បញ្ជាក់​ថា ៖«​អី​ញ្ចឹ​ង​ខ្ញុំ​សូម​ដាស់តឿន ស្រុក​ក៏​ដូច​គ្នា​ដែរ ព្រោះ​មាន​ក្រុមប្រឹក្សា​ដែរ ដែល​ក្រុមប្រឹក្សា​នេះ​ប្រៀ​ម​ដូច​ជា សភា​ខេត្ត សភា​ស្រុក សភា​ខណ្ឌ អី​ញ្ចឹ​ង​ជា​ពិសេស​នោះ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ស្រុក ប្រៀប​ដូច​ជា សហ​ប្រធាន​អី​ញ្ចឹ​ង ។ ពេល​ខ្លះ​ត្រូវ​ដឹក​ដៃ​គ្នា​ប្រជុំ​តែ​ពីរ​នាក់ ដើម្បី​ធ្វើការ​ដោះស្រាយ​បញ្ហា ហើយ​គ្មាន​កើត​ជំងឺ​បែកបាក់​» ។

សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា នេះ​ជា​បទបញ្ជា​មិនមែន​ជា​ច្បាប់​ទេ តែ​វា​មិន​ខុសច្បាប់​នោះ​ទេ ដោយ​កន្លង​មក​អស់លោក​មិន​បាន​ធ្វើ​នៅ​កន្លែង​ខ្លះ ។ ការ​ធ្វើ​បែប​នេះ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ ពិសេស​នោះ​ការ​តែងតាំង​មន្ត្រី ដែល​ការ​តែងតាំង​នេះ​ចាំបាច់​ត្រូវ​តែ​ពិភាក្សា​គ្នា ។ សម្តេច​លើក​ករណី​ការ​តែងតាំង​អភិបាល​ខេត្តកណ្តាល​ថ្មី​គ្មាន​ន​ណា​ម្នាក់​ដឹង​ឡើងជា​អភិបាលខេត្ត​នោះ​ទេ គ្រាន់តែ​ខ្ញុំ «​សម្តេច​»​ហៅ​ទូរស័ព្ទ​ទៅ​សម្តេច ស ខេ​ង ភ្លាម​ចេញ​ប្រុយ​តែ​ម្តង ដែល​អ្នកខ្លះ​ប៉ាន់ស្មាន​អ្នក​នេះ អ្នក​នោះ ។ ប៉ុន្តែ​គ្មាន​អ្នក​ណា​ដឹង​នោះ​ទេ ។
សម្តេច​ក៏​បាន​លើក​ឡើង​ថា ការ​ដក​លោក ម៉ៅ ភិ​រុណ អតីត​បាល​ខេត្តកណ្តាល​មក​ធ្វើ​ជា​នាយក​រដ្ឋ​ខុ​ន្ទ​កាល័យ​សម្តេច​ផ្ទាល់ ហើយ​ជា​បន្ត​ធ្វើ​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៅ​ខេត្តកណ្តាល​ផង​ដែរ ដើម្បី​ធ្វើការ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ