ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនជនជាតិថៃម្នាក់ ខណៈធ្វើសកម្មភាព​ល្មើសច្បាប់ក្នុងក្រុងប៉ោយប៉ែត​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ បុរសជា​ជនជាតិ​ថៃ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ចាប់​ឃាត់ខ្លួនពី​បទ​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់កាលពី​វេលា​ម៉ោង​៤​និង​២៥​នាទី​​រសៀល​​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​និមិត្ត​៤ សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។…

ខេត្ត​បន្ទាយមានជ័យ ៖ បុរសជា​ជនជាតិ​ថៃ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ចាប់​ឃាត់ខ្លួនពី​បទ​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់កាលពី​វេលា​ម៉ោង​៤​និង​២៥​នាទី​​រសៀល​​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​និមិត្ត​៤ សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

​លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ និ​ត ចំប៉ាលឿង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​ជនជាតិ​ថៃ មុខរបរ​មិន​ពិតប្រាកដ មក​ស្នាក់​នៅ​ភូមិ​និមិត្ត​៤ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​នូវ​សារធាតុ​ញៀន​ខុសច្បាប់ ត្រូវ​បាន​កម្លាំង​នគរបាល​ផ្នែក​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​និមិត្ត ស្រាវជ្រាវ​ដោយ​យកចិត្តទុកដាក់​និង​ឈាន​ដល់​ការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន ។

​លោក​អធិការ​បាន​បញ្ជាក់​ថា ​ក្នុង​កិច្ច​ប្រតិបត្តិការ​​បង្ក្រាបករណីខាងលើ​នេះ កម្លាំង​នគរបាល​បាន​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ពណ៌​ស​ក្រាម​ចំនួន​៧​ថង់​តូច ដែល​ជនសង្ស័យ​លាក់​ទុក​សម្រាប់​ចែកចាយ ។ ​ចំពោះ​លទ្ធផល​ដែល​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត អនុវត្ត​ទទួល​បាន​ជោគជ័យ​នេះ ដោយ​មាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ តែងតែ​ឲ្យ​កម្លាំង​នគរបាល​ក្រុង-ស្រុក និង​វរ​សេនា​តូច​ការពារ​ព្រម​ដែន​គោក ត្រូវ​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​នូវ​បទល្មើស​គ្រឿងញៀន ចាប់ពី​ទ្រង់ទ្រាយ​តូច​ដល់​ទ្រង់ទ្រាយ​ធំ​ឲ្យ​ដូច​ជា​ភ្លៀងរលឹម ។​

បច្ចុប្បន្ន​ជនសង្ស័យ​​ម្នាក់​ខាងលើ​រួម​នឹង​វត្ថុ​តាង​ថ្នាំ​ញៀន ត្រូវបាន​កម្លាំង​ជំនាញ​កម្លាំង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ​វិធី​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ