ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែក​បាន​ហើយ​សំណុំរឿងគំរាម​ចែក​ចាយ​​រូប​អាក្រាត​កាយ​​អតីត​សង្សារ​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្តកណ្តាល ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរ​សេនី​យ៍ឯក ឡាក់ ម៉េ​ង​ធី ប្រធាន​ការិយាល័យ ដែល​មាន​បទបញ្ជារ​ដ៏​ម៉ឺងម៉ាត់​ពី​សំណាក់​លោក​ឧត្តម​សេនី​យ៍​ត្រី ឈឿ​ន សុចិត្ត…

ខេត្ត​កណ្តាល ​៖ ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្តកណ្តាល ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរ​សេនី​យ៍ឯក ឡាក់ ម៉េ​ង​ធី ប្រធាន​ការិយាល័យ ដែល​មាន​បទបញ្ជារ​ដ៏​ម៉ឺងម៉ាត់​ពី​សំណាក់​លោក​ឧត្តម​សេនី​យ៍​ត្រី ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​បំបែកសំណុំរឿង គំរាមកំហែង​ហែកកេរ្ដិ៍ និង​ចែកចាយ​រូប​អាក្រាត​កាយ​របស់​នារី​ម្នាក់​ជា​សា​ធារ​ណៈ​បាន​ហើយ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​។

បុរស​ត្រូវឃាត់ខ្លួនសង្ស័យពាក់ព័ន្ធ​គំរាម​ហែង​ហែកកេរ្ដិ៍ និង​ចែកចាយ​រូប​អាក្រាត​កាយ​ជា​សា​ធារ​ណះ​អតីត​សង្សារ​ខ្លួន

ប្រតិបត្តិការ​ចុះ​បំបែកសំណុំរឿង​ខាងលើ​នេះ​បាន​​ធ្វើ​ឡើង​កាលពី​​ថ្ងៃ​ទី​២០ ខែកុម្ភ​: ឆ្នាំ​២០២០ នៅ​ចំណុច​ទល់មុខ​រោងចក្រ​ព្រែក​ជ្រៃ ស្ថិត​នៅ​ភូមិ​ព្រែក​ជ្រៃ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ​ដែលករណី​ខាងលើ​បាន​កើតឡើង​​កាលពី​​ថ្ងៃ​ទី​៥ ខែកុម្ភ​ៈ ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​កោះ​ខ្នុរ ឃុំ​ព្រែក​រកា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ឈ្មោះ ធឿ​ន ស្រី​ស្រស់ ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​កោះ​ខ្នុរ ឃុំ​ព្រែក​រកា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។ ​ចំណែក​ជនសង្ស័យ​ដែលត្រូវឃាត់ខ្លួន​ឈ្មោះ អុឹម អូន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល ទល់មុខ​រោងចក្រ​ព្រែក​ជ្រៃ ស្ថិត​នៅ​ភូមិ​ព្រែក​ជ្រៃ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ​បាន​​ប្រើ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​កូន​នាក់​ព្រៃវែង, ​កូន​អ្នកស្រែ និង​Sav Van Ryzin​។

លោក​វរ​សេនី​យ៍ឯក ឡាក់ ម៉េ​ង​ធី ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្តកណ្តាល​បាន​ប្រាប់​អោយ​ដឹង​ថា នៅ​ថ្ងៃខែ​មិន​ចាំ ឆ្នាំ​២០១៧ ​នារីរងគ្រោះ​បាន​ស្គាល់​និង​ធ្វេ​ី​ការ​ក្នុង​រោងចក្រ​ជាមួយ​​ជនសង្ស័យ​នៅ​ភូមិ​ព្រែក​ជ្រៃ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក្រោយមក​ក៏​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​។ បន្ទាប់​ពី​ស្រលាញ់​គ្នា​បាន​មួយ​រយៈ​មក នៅ​អំឡុង​ពាក់កណ្តាល​ឆ្នាំ​២០១៨ អ្នក​ទាំង​ពីរ​បាន​រួមរស់​ជាមួយ​គ្នា ហើយ​​ជនសង្ស័យ​តែងតែ​ថតរូប​អាក្រាត​កាយ​របស់​​នារី​​រង​គ្រោះ​ទុក​។

តាម​ប្រភពដដែលបាន​ឱ្យដឹង​ថា នៅ​មុន​ពេល​ចូល​ឆ្នាំ​ខ្មែរ ឆ្នាំ​២០១៩ ​នារីរងគ្រោះ​បានដឹង​ថា​​ជនសង្ស័យ​​មាន​ប្រពន្ធ និង​មានកូន​ពីរ​នាក់​ទៀត នាង​ក៏​សុំ​បែក​គ្នា​ ប៉ុន្តែ​​ជនសង្ស័យ​មិន​ព្រម​ទេ ថែម​ទាំង​និយាយ​គំរាមកំហែង​ថា «បេ​ី​អញ​មិន​បាន​អ្នក​ណា​ក៏​មិន​បាន​ដែរ ហេ​ី​យ​បេ​ី​ហ៊ាន​រៀប​ការ នឹង​ធ្វេ​ី​អោយ​ខូច​កេរ្តិ៍ឈ្មោះ​តែ​ម្ដង» ។

តាម​ប្រភពដដែល​បាន​ឱ្យ​​ដឹងទៀត​​ថា លុះ​នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៩ ​នារីរងគ្រោះ​បាន​ភ្ជាប់ពាក្យ​ជាមួយ​ឈ្មោះ​ហាក់ ឡុ​ង​ហេង ក្រោយ​ពី​ភ្ជាប់ពាក្យ​រួច​បាន​២​ថ្ងៃ ​ស្រាប់តែជនសង្ស័យ​បាន​ឆាត​ប្រាប់​នាង​ថា មិន​អោយ​រៀប​ការ​ទេ ​បេ​ី​មិន​ដូច្នោះទេ​ ខ្លួន​នឹង​ធ្វេ​ី​អោយ​នាង​ត្រូវ​សង​បណ្ណាការ​គេ​និង​គំរាម​សម្លាប់​ជា​ច្រើន​លេ​ី​ក​ច្រេ​ី​ន​សារ ដោយ​​ជនសង្ស័យ​បាន​ប្រេ​ី​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sav Van Ryzin និងអាខោន​​ឈ្មោះ​កូន​នាក់​ព្រៃវែង​ ហេ​ី​យ​ថែម​ទាំង​ផ្ញេ​ី​រូប​អាក្រាត​កាយ​របស់​​នារីរងគ្រោះ​ដែល​ធ្លាប់​ដេក​ជាមួយ​ខ្លួន ទៅ​គូ​ដណ្តឹង​និង​បងប្អូន​ជា​ច្រេ​ី​ន​នាក់​ទៀត រហូត​ទាល់តែ​ខាង​គូ​ដណ្តឹង​របស់​នាង​បាន​សុំ​ផ្តាច់​ពាក្យ​នៅ​ថ្ងៃ​ទី​៥ ខែកុម្ភ​: ឆ្នាំ​២០២០ មិន​ព្រម​រៀប​ការ​ជាមួយ​នាង​ឡេ​ី​យ ទោះបីជា​ជិត​ដល់​ថ្ងៃ​រៀប​ការ​នៅ​ថ្ងៃ​ទី​២១ ខែកុម្ភ​:​ ឆ្នាំ​២០២០​នេះ​ក៏​ដោយ​។

ទ​ង្វេ​ី​របស់​​ជនសង្ស័យ​​​​ខាងលើនេះ​ធ្វេ​ី​អោយ​នារីរងគ្រោះ និង​ក្រុម​គ្រួសារ​ត្រូវ​សង​ថ្លៃ​បណ្ណាការ​ទៅ​គូដណ្តឹង​និង​ថ្លៃ​សំអាងការ​,​ចុងភៅ និង​ផ្សេង​ៗ​ទៀត​ជា​ច្រេ​ី​ន​សរុប​ជិត​មួយ​មុ​ឺ​ន​ដុល្លារ​។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ ខ្លួន​ពិតជា​បាន​គំរាមកំហែង​នារីរងគ្រោះ​ថា​នឹង​មិន​ឲ្យ​​នាង​បាន​សេចក្ដីសុខ​ទេ បើសិនជា​ហ៊ាន​រៀប​ការ​នៅ​ថ្ងៃ​ទី​២១ ខែ​កុ​ម្ភៈ​ ឆ្នាំ​២០២០ និង​បាន​ផ្ញើ​រូប​អាក្រាត​កាយ ដេក​ជាមួយ​គ្នា​ទៅ​ឲ្យ​បងប្អូន ឪពុក ម្ដាយ និង​គូ​​ដណ្ដឹង​របស់​​នារី​​រង​គ្រោះ​បានដឹង​ទាំងអស់​គ្នា តាមរយៈការ​ផ្ញើរូប​ទៅ​កាន់​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​​ដូចជា​ ១-srey ka, ២-​ណា រាជ, ៣-​ផា​ន់ ណា និង​៤-​នួន វ​ណ្ណី ពិតប្រាកដ​មែន ។

ពាក់ព័ន្ធ​ករណី​​ខាងលើ​នេះ ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ