ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែឃើញសមត្ថកិច្ចភ្លាម ២នាក់​ជិះម៉ូតូ​គេចភ្លែត អស់លក្ខណ៍​​ម្នាក់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​អន្តរាគមន៍​ខណ្ឌ​ជ្រោយចង្វារ​បាន​ធ្វើការ​ដេញ​ប៉ផាប់​ចាប់​ពភីង ខណៈ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​​បំរុងនឹងធ្វើសកម្មភាពឆក់​ ប៉ុន្តែ​គ្រាន់តែ​ឃើញ​សមត្ថកិច្ច​ភ្លាម ជនសង្ស័យ​ទាំង​២​នាក់​ក៏​នាំ​គ្នា​បើក​ម៉ូតូ​គេចខ្លួន តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្នាក់​រួច​យក​ទៅ​សួរនាំ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២០ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​អន្តរាគមន៍​ខណ្ឌ​ជ្រោយចង្វារ​បាន​ធ្វើការ​ដេញ​ប៉ផាប់​ចាប់​ពភីង ខណៈ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​​បំរុងនឹងធ្វើសកម្មភាពឆក់​ ប៉ុន្តែ​គ្រាន់តែ​ឃើញ​សមត្ថកិច្ច​ភ្លាម ជនសង្ស័យ​ទាំង​២​នាក់​ក៏​នាំ​គ្នា​បើក​ម៉ូតូ​គេចខ្លួន តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្នាក់​រួច​យក​ទៅ​សួរនាំ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ក្បែរ​កន្លែង​ផលិត​ទឹកបរិសុទ្ធ​ឱ​រ៉ា​ល់ តាម​បណ្តោយ​ផ្លូវ​បេតុង​ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់ ១I-៦២០៦ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វារ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ កម្លាំង​អន្តរាគមន៍​នៃ​អធិការដ្ឋាន​បាន​ចុះ​ល្បាត​នៅ​ចំណុច​ទីតាំង​ខាងលើ​នេះ​ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​កុំអោយ​កើត​មាននៅ​ក្នុង​មូលដ្ឋាន ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង គួរ​ឱ្យ​សង្ស័យ ហើយ​សមត្ថកិច្ច​បាន​ដេញ​ប៉ផាប់​ចាប់​ពភីង​តាំងពី​ម្តុំ​រង្វង់​មូល​ព្រហ្ម​មុខ​បួន បន្ទាប់​មក​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​យក​ទៅ​សួរនាំ​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ រីឯ​ម៉ូតូ​របស់​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ចំណែក​បក្ខពួក​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​រក​ចាប់​ជនសង្ស័យ​ម្នាក់​ទៀត​ដែល​រត់គេច​បាត់ ដើម្បី​យក​មក​ចាត់ការ​តាម​ច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ