ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Casemiro សារភាព​ត្រង់​ៗ ចង់ឱ្យ​មិត្ត​រួម​ជម្រើសជាតិ​ម្នាក់ ចូលរួម​ជាមួយ Real Madrid

4 ឆ្នាំ មុន

ខ្សែបម្រើ Casemiro បាន​សារភាព​ថា ខ្លួន​ចង់ឱ្យ​មិត្ត​រួម​ក្រុម​ជម្រើសជាតិ ប្រេ​ស៊ី​ល Neymar ចូលរួម​ជាមួយ​ក្រុម Real Madrid ។…

ខ្សែបម្រើ Casemiro បាន​សារភាព​ថា ខ្លួន​ចង់ឱ្យ​មិត្ត​រួម​ក្រុម​ជម្រើសជាតិ ប្រេ​ស៊ី​ល Neymar ចូលរួម​ជាមួយ​ក្រុម Real Madrid ។

Neymar ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ផ្លាស់​ប្តូរ​មក​កាន់​ទឹកដី Estadio Santiago Bernabeu នៅ​រដូវក្តៅ ហើយ Casemiro សង្ឃឹមថា​វា​នឹង​អាច​ទទួល​បាន​ផ្លែផ្កា ។ ខ្សែបម្រើ​វ័យ​២៧​ឆ្នាំ រូប​នេះ​បាន​ប្រាប់​ទៅ​កាន់​កម្ម​វី​ធី​វិទ្យុ Onda Cero ថា «​ខ្ញុំ​ចង់ឱ្យ Neymar មក Real Madrid ខ្ញុំ​និយាយ​ជាមួយ​គេ​ស្ទើរតែ​រាល់ថ្ងៃ ។ គេ​ពិតជា​កីឡាករ​ឆ្នើម​» ។

Neymar ទើបតែ​វិល​ត្រឡប់​មក​ជួយ​ក្រុម​វិញ​ក្នុង​ការ​ប្រកួត Champions League ដែល​ក្រុម PSG បាន​រង​បរាជ័យ​ក្នុង​លទ្ធផល ២-១ ទល់​នឹង​ក្រុម Dortmund នៅ​ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុង​ក្រោយ បន្ទាប់​ពី​ជា​សះស្បើយ​ពីរ​បួស ស្រប​ពេល​ដែល​ធ្លាយ​ដំណឹង​ថា បច្ចុប្បន្ន​រូបគេ​ហាក់​មិនសូវ​សប្បាយចិត្ត​ជាមួយ​ក្រុម​នៅ​ប៉ា​រី​ស​មួយ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ