ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះ​បា.ញ់​ប្រល័យ​ជីវិត​ស្ត្រី​ដើរ​បេះ​ស្លឹក​អំពិល និង​ត្រួយ​ស្តៅ​លក់​ បន្សល់​ទុក​កូន​តូចៗ៤នាក់​នៅ​ស្រុក​បន្ទាយ​មាស

10 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ ស្ត្រី​ដើរ​បេះ​ស្លឹក​អំពិល និង​បេះ​ស្តៅ​លក់​ម្នាក់​ត្រូវ​រន្ទះ​បា.ញ់​ស្លា.ប់​ចោល​កូន​តូចៗ៤នាក់​ កាល​ពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២២ សីហា ២០១៤ ខណៈ​ពេល​ស្ត្រី​រូប​នោះ​ដើរ​ចេញ​ពី​ផ្ទះ​ទាំង​ភ្លៀង​រលឹម​ជាមួយ​កូន​ស្រី​អាយុ​៦​ឆ្នាំ​ទៅ​បេះ​ស្លឹក​អំពិល​ ​​ក្តិប​អំពិល​ និង​ត្រួ​យ​ស្តៅ​នៅ​ខាង​ត្បូង​ផ្ទះ​ចម្ងាយ​កន្លះ​គីឡូ​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​កោះ​ទន្សែ ឃុំ​ទូកមាស​ខាង​លិច ស្រុក​បន្ទាយ​មាស​។

ខេត្ត​កំពត​ ៖ ស្ត្រី​ដើរ​បេះ​ស្លឹក​អំពិល និង​បេះ​ស្តៅ​លក់​ម្នាក់​ត្រូវ​រន្ទះ​បាញ់​ស្លាប់​ចោល​កូន​តូចៗ៤នាក់​ កាល​ពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២២ សីហា ២០១៤ ខណៈ​ពេល​ស្ត្រី​រូប​នោះ​ដើរ​ចេញ​ពី​ផ្ទះ​ទាំង​ភ្លៀង​រលឹម​ជាមួយ​កូន​ស្រី​អាយុ​៦​ឆ្នាំ​ទៅ​បេះ​ស្លឹក​អំពិល​ ​​ក្តិប​អំពិល​ និង​ត្រួ​យ​ស្តៅ​នៅ​ខាង​ត្បូង​ផ្ទះ​ចម្ងាយ​កន្លះ​គីឡូ​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​កោះ​ទន្សែ ឃុំ​ទូកមាស​ខាង​លិច ស្រុក​បន្ទាយ​មាស​។

ស្ត្រី​រង​គ្រោះ​ត្រូវ​គេ​ស្គាល់​ឈ្មោះនាង មឿន អាយុ​៣២​ឆ្នាំ មាន​ប្តី និង​កូន​៤នាក់​ រស់​នៅ​ភូមិ​-ឃុំ​កើត​ហេតុ​ខាង​លើ​។ តាម​ការ​ឱ្យ​ដឹង​ពី​បុរស​ជា​ប្តី​ស្ត្រី​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា គ្រួសារ​គាត់​មាន​ជីវ​ភាព​ខ្សត់​ខ្សោយ​ណាស់ ប៉ុន្តែ​ពេល​រន្ទះ​បាញ់​ប្រពន្ធ​គាត់​នេះ គាត់​មិន​បាន​នៅ​ផ្ទះ​ទេ គឺ​គាត់​ទៅ​ធ្វើ​កម្មករ​លី​ស្រូវ​ឱ្យ​គេ​នៅ​ឯ​ភ្នំ​កន្លង់​ឯណោះ។

ក្រោយ​កើត​ហេតុ​ការណ៍​នេះមួយ​ថ្ងៃ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ សីហា ​​លោក​មួង នឿន អភិ​បាល​ស្រុក​បន្ទាយមាស​ រួម​ដំណើរ​ដោយ​លោក​ស្រី​មេ​ឃុំ​ទូក​មាស​ខាង​លិច​ លោក​មេ​ភូមិ​កោះ​ទន្សែបាន​ចុះ​សួរ​សុខ​ទុក្ខ​គ្រួសារ​ស្ត្រី​រង​គ្រោះ​ ដោយ​ផ្តល់​ប្រាក់​អំណោយ​ចំនួន​២២​ម៉ឺន​រៀល​ជូន​គ្រួសារ​ស្ត្រី​រង​គ្រោះ​សម្រាប់​ចាត់​ចែង​ក្នុង​ពិធី​បុណ្យ​ផង​ដែរ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព