ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កីឡាករប្រដាល់២នាក់​ប៉ះ​គ្នា​មួយ​ប្រ៉ា​វ​ក្នុង​សន្និសីទកាសែត មុនពេលជួបប្រកួត​

4 ឆ្នាំ មុន

ប្រដាល់សកល ៖ តាម​ប្រភព​ព័ត៌មាន​ពី The Sun បានឱ្យ​ដឹង​ថា កីឡាករ Tyson Fury និង​កីឡាករ…

ប្រដាល់សកល ៖ តាម​ប្រភព​ព័ត៌មាន​ពី The Sun បានឱ្យ​ដឹង​ថា កីឡាករ Tyson Fury និង​កីឡាករ Deontay Wilder បាន​ឌឺដង​ពាក្យ​សម្តី​ដាក់​គ្នា​រហូត​ឈាន​ដល់​ការ​ប៉ះទង្គិច​គ្នា មុន​ពេល​ក្រុម​អ្នក​ការពារ​ចូល​ឃាត់ ក្នុង​ការ​បង្ហាញខ្លួន​លើក​ចុង​ក្រោយ នៅ​ក្នុង​ពិធី​សន្និសីទកាសែត​នៅ​ក្នុង​រដ្ឋ Las Vegas​។

កីឡាករ Tyson Fury នឹង​ត្រូវ​ជួប​តទល់​ដើម្បី​ដណ្តើម​ខ្សែ​ក្រ​វ៉ា​ត WBC របស់ Deontay Wilder នា​ថ្ងៃ​ទី​២២ ខែកុម្ភៈ ពោល​គឺ​នៅ​២​ថ្ងៃ​ទៀត​ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ MGM Grand Garden Arena ទីក្រុង Paradise ក្នុង​រដ្ឋ Nevada ដែល​នេះ​ជា​ការ​ជួប​គ្នា​ម្តងទៀត​រវាង​អ្នក​ទាំង​ពីរ បន្ទាប់​ពី​ការ​ប្រកួត​លើក​ទី​១ កាលពី​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១៨ នៅ Staples Center ក្នុង​ទីក្រុង Los Angeles បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើ​ពិន្ទុ​គ្នា ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ