ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ De Bruyne ៖ គ្មាន​អ្វី​ផ្លាស់​ប្តូរ​ទេ ទោះ​រង​ការ​ពិន័យ​ពី UEFA ក៏​ដោយ

4 ឆ្នាំ មុន

កីឡាករ De Bruyne បាន​បញ្ជាក់​ថា បើ​ទោះបីជា​ក្លិប​ទទួល​រង​ការ​ពិន័យ​ពី UEFA ក៏​ពួក​គេ​មិន​មានការ​ផ្លាស់​ប្តូរ​ឡើយ​។ Manchester City បាន​យកឈ្នះ​លើ​ក្រុម…

កីឡាករ De Bruyne បាន​បញ្ជាក់​ថា បើ​ទោះបីជា​ក្លិប​ទទួល​រង​ការ​ពិន័យ​ពី UEFA ក៏​ពួក​គេ​មិន​មានការ​ផ្លាស់​ប្តូរ​ឡើយ​។

Manchester City បាន​យកឈ្នះ​លើ​ក្រុម West Ham ដោយ​លទ្ធផល ២-០ ក្នុង​ប្រកួត​បង្គ្រប់​ស​ប្តា​ហ៍​ទី​២៦ កាលពី​យប់មិញ ដែល​សម្រេច​បាន​ដោយ​កីឡាករ Rodri Hernández និង De Bruyne ។

ក្រោយ​បញ្ចប់​ការ​ប្រកួត​ខ្សែបម្រើ​ជម្រើសជាតិ​បែ​ល​ហ្ស៊ិ​ក បាន​ចេញ​មក​បញ្ជាក់​ប្រាប់ Sky Sports ថា « ជាក់ស្តែង​យើង​បាន​ឈប់​សម្រាក​នៅ​ពេល​ទទួល​រង​ការ​ពិន័យ ហើយ​យើង​បាន​ត្រឡប់​មក​វិញ​ហើយ​ប្រកួត​បាល់ទាត់​ជា​ធម្មតា​។ ទទួល​បានការ​បណ្តុះបណ្តាល​ដូច​ធម្មតា​។​សម្រាប់​ពួក​យើង​គ្មាន​អ្វី​ផ្លាស់​ប្តូរ​ទេ​។ យើង​នៅ​មានការ​ប្រកួត​ជា​ច្រើន​ទាំង​លី​គ និង Champions League ដូច្នេះ​សង្ឃឹមថា​យើង​នឹង​អាច​ឈ្នះ​ពានរង្វាន់​ខ្លះ​នៅ​រដូវ​កាល​នេះ​»​។

Man City កំពុង​តវ៉ា​ទៅ​នឹង​ការ​ចោទប្រកាន់​របស់​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប UEFA ក្រោយ​រង​ការ​ពិន័យ​មិន​ឱ្យ​លេង​ពាន​ធំ​ទាំង​ពីរ​រយៈពេល​២​ឆ្នាំ ពី​បទ​រំលោភ​លើ​ច្បាប់​ហិរញ្ញវត្ថុ Financial Fair Play ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ