ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដំណើរ​នៃ​នាវា ​DIAMOND PRINCESS ​២​នាក់​​​បាត់​បង់​ជីវិត​

4 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ ទូរទស្សន៍​រដ្ឋ​ជប៉ុន​NHK​រាយការណ៍​នា​ថ្ងៃ​ទី​២០​កុម្ភៈ​ថា អ្នកដំណើរ​២​នាក់​នៃ​នាវា​​កម្សាន្ត​DIAMOND PRINCESS ដែល​ឆ្លង​វីរុស​COVID-19​បាន​ត្រូវ​​បាត់​បង់​ជីវិត​​។ ទូរទស្សន៍​នេះ​បញ្ជាក់​ថា ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​២​នាក់ ម្នាក់​ជា​បុរស​និង​ម្នាក់​ទៀត​ជានា​រី​ដែល​មាន​អាយុ​៨០​ឆ្នាំ​។ បែប​នេះ​នាំ​ឲ្យ​ចំនួន​អ្នកបាត់​បង់​ជីវិត​​ដោយសារ​វីរុស​នេះ…

ប្រទេស​ជប៉ុន ៖ ទូរទស្សន៍​រដ្ឋ​ជប៉ុន​NHK​រាយការណ៍​នា​ថ្ងៃ​ទី​២០​កុម្ភៈ​ថា អ្នកដំណើរ​២​នាក់​នៃ​នាវា​​កម្សាន្ត​DIAMOND PRINCESS ដែល​ឆ្លង​វីរុស​COVID-19​បាន​ត្រូវ​​បាត់​បង់​ជីវិត​​។ ទូរទស្សន៍​នេះ​បញ្ជាក់​ថា ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​២​នាក់ ម្នាក់​ជា​បុរស​និង​ម្នាក់​ទៀត​ជានា​រី​ដែល​មាន​អាយុ​៨០​ឆ្នាំ​។

បែប​នេះ​នាំ​ឲ្យ​ចំនួន​អ្នកបាត់​បង់​ជីវិត​​ដោយសារ​វីរុស​នេះ នៅ​ក្រៅ​ចិនដីគោក​ឡើង​ដល់​៨​នាក់​ហើយ​។ អ្នកដំណើរ​ច្រើន​រយ​នាក់​នៃ​នាវា​នោះ ត្រូវ​បាន​អាជ្ញាធរ​ជប៉ុន​អនុញ្ញាត​ឲ្យ​ចេញពី​នាវា​ជា​បន្តបន្ទាប់​គ្នា​នា​ថ្ងៃ​ទី​១៩​កុម្ភៈ​។

នាវា​នេះ​ជា​របស់​អា​មេ​រិ​ក​ត្រូវ​បង្ខាំង​ទុក ពេល​មក​ដល់​ក្រុង​យូ​កូ​ហា​ម៉ា​ថ្ងៃ​ទី​៣​កុម្ភៈ បន្ទាប់​ពី​រក​ឃើញ​អ្នកដំណើរ​ម្នាក់​ឡើង​នាវា​ពី​ហុងកុង​មក បាន​ឆ្លង​វីរុស​។ មនុស្ស​ក្នុង​នាវា​នោះ​តំណា​ង​ឲ្យ​ប្រភព​សំខាន់​មួយ​នៃ​ការ​ឆ្លង​វីរុស ក្រៅពី​ចិនដីគោក​ជាមួយ​អ្នក​ឆ្លង​ឡើង​ដល់​៦២១​នាក់ ក្នុង​នោះ​៧៩​នាក់​កំណត់​ឃើញ​នា​ថ្ងៃ​ទី​១៩​កុម្ភៈ​។

នាវា​DIAMOND PRINCESS​ពី​ដំបូង​ដឹក​មនុស្ស​ប្រមាណ​ជា​៣.៧០០​នាក់​ទាំង​អ្នកដំណើរ​ទាំង​សមាជិក​ក្រុម​នាវិក​។​រដ្ឋាភិបាល​ជប៉ុន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង ដោយ​ចោទប្រកាន់​ថា ពុំ​បាន​ចាត់​បណ្ដា​វិធានការ​រ៉ា​ឌី​កាល់​នានា ឲ្យ​បាន​ទាន់​ពេល ដើម្បី​ទប់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​លើ​នាវា​នេះ​។ បណ្ដា​អ្នកដំណើរ​ឲ្យ​នៅ​តែ​លើ​នាវា​នាំ​ឲ្យ​ការ​ឆ្លង​កាន់តែ​រាលដាល​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ