ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរុស​ COVID-19 ៖​ អ្នក​បាត់​បង់​ជីវិត​​ឡើង​​ជាង​២.១១៨​នាក់ រីឯ​ការ​ឆ្លង​ហាក់​​ចុះ​ថយ

5 ឆ្នាំ មុន

ប្រទេស​ចិន ៖ ចំនួន​អ្នក​ឆ្លង​វីរុស ​COVID-19​ថ្មី​នៅ​ចិន ដែល​អាជ្ញាធរ​ចិន​បាន​ប្រកាស​នា​ថ្ងៃ​ទី​២០​កុម្ភៈ ហាក់​មានការ​ចុះ​ថយ​យ៉ាង​ច្បាស់ ហើយ​អង្គការ​សុខភាព​ពិភពលោក​WHO​បាន​សម្ដែង​ការ​អបអរសាទរ ចំពោះ​ការ​រីក​ចម្រើន​ដ៏​ធំធេង ដើម្បី​ឈាន​ទៅ​រាំង​ខ្ទប់​ការ​ឆ្លង​ខណៈ​តុល្យការ​នៃ​ចំនួន​អ្នក​​បាត់​បង់​ជីវិត​​បាន​ឡើង​ដល់​២.១១៨​នាក់​នៅ​ចិនដីគោក ជាមួយ​អ្នក​ឆ្លង​ថ្មី​៣៩៤​នាក់​នាំ​ឲ្យ​ចំនួន​​អ្នក​ឆ្លង​សរុប​ឡើង​ដល់​៧៤.៥៧៦​នាក់​។…

ប្រទេស​ចិន ៖ ចំនួន​អ្នក​ឆ្លង​វីរុស ​COVID-19​ថ្មី​នៅ​ចិន ដែល​អាជ្ញាធរ​ចិន​បាន​ប្រកាស​នា​ថ្ងៃ​ទី​២០​កុម្ភៈ ហាក់​មានការ​ចុះ​ថយ​យ៉ាង​ច្បាស់ ហើយ​អង្គការ​សុខភាព​ពិភពលោក​WHO​បាន​សម្ដែង​ការ​អបអរសាទរ ចំពោះ​ការ​រីក​ចម្រើន​ដ៏​ធំធេង ដើម្បី​ឈាន​ទៅ​រាំង​ខ្ទប់​ការ​ឆ្លង​ខណៈ​តុល្យការ​នៃ​ចំនួន​អ្នក​​បាត់​បង់​ជីវិត​​បាន​ឡើង​ដល់​២.១១៨​នាក់​នៅ​ចិនដីគោក ជាមួយ​អ្នក​ឆ្លង​ថ្មី​៣៩៤​នាក់​នាំ​ឲ្យ​ចំនួន​​អ្នក​ឆ្លង​សរុប​ឡើង​ដល់​៧៤.៥៧៦​នាក់​។

នៅ​ហុងកុង​កត់សម្គាល់​ឃើញ​អ្នក​បាត់​បង់​ជីវិត​​ទី​២​ម្នាក់​ទៀត ហើយ​អ៊ឺរ៉​ង់​ប្រកាស​ពី​មនុស្ស​​បាត់​បង់​ជីវិត​២​នាក់​ដោយសារ​វីរុស​នេះ​។ ចំណែក​មនុស្ស​២​អ្នកជា​អ្នក​ឆ្លង​វីរុស​នៅ​លើ​នាវា​កម្សាន្ត​DIAMOND PRINCESS​ក៏​បាន​​បាត់​បង់​ជីវិត​​ដែរ​។

សរុប​មាន​មនុស្ស​​បាត់​បង់​ជីវិត​​​ថ្មី​១០៨​នាក់​ទៀត​ត្រូវ​បាន​ជម្រឿន​ឃើញ​នា​ថ្ងៃ​ទី​១៩​កុម្ភៈ ក្នុង​ខេត្ត​ហ៊ូ​ប៉ី ​ដែល​ជា​ចំណុច​ចាប់ផ្ដើម​នៃ​ការ​ឆ្លង ចាប់តាំងពី​ខែធ្នូ​មក​។ មាន​មនុស្ស​ឆ្លង​ថ្មី​តែ​៣៤៩​នាក់​ក្នុង​ខេត្ត​ត្រូវ​បាន​កត់សម្គាល់​ឃើញ​ដែល​នោះ​ជា​ការ​ចុះ​ថយ​យ៉ាង​ខ្លាំង បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ឆ្លង​ថ្មី​១.៦៩៣​នាក់​រាយការណ៍​នា​ថ្ងៃ​ទី​១៩​កុម្ភៈ​។ នេះ​បើ​តាម​អាជ្ញាធរ​សុខាភិបាល​ខេត្ត​ហ៊ូ​ប៉ី​ដែល​ក៏​លើក​ពី​ការ​ចុះ​ថយ​ចំនួន​អ្នក​ឆ្លង នា​បណ្ដា​ថ្ងៃមុន​ៗ​ដែរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ