ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​អនុ​ពន្ធនាគារ​ខេត្ត និង​មិត្តភក្តិ​ជាប់ចោទ​ជួញដូរ​ថ្នាំ​ញៀន

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៣​នាក់ ដែល​គេ​ស្គាល់​ជា​កូនប្រុស​របស់​អនុ​ពន្ធនាគារ​ខេត្តកណ្តាល​ម្នាក់ ជា​មុខសញ្ញា​ចែកចាយ​គ្រឿង​ញឿ​ន​ដ៏​សកម្ម​ប្រចាំ​ក្រុង​តា​ខ្មៅ​នោះ ត្រូវ​បាន​កម្លាំង​ពិសេស​របស់​អធិការ​នគរបាល​ក្រុង​តា​ខ្មៅ រហស្សនាម ក្រុម​ស្រមោច សហការ​ជាមួយ​កម្លាំង​ផ្នែក​គ្រឿងញៀន​ក្រុង​តា​ខ្មៅ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ឬ​ស្សី…

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៣​នាក់ ដែល​គេ​ស្គាល់​ជា​កូនប្រុស​របស់​អនុ​ពន្ធនាគារ​ខេត្តកណ្តាល​ម្នាក់ ជា​មុខសញ្ញា​ចែកចាយ​គ្រឿង​ញឿ​ន​ដ៏​សកម្ម​ប្រចាំ​ក្រុង​តា​ខ្មៅ​នោះ ត្រូវ​បាន​កម្លាំង​ពិសេស​របស់​អធិការ​នគរបាល​ក្រុង​តា​ខ្មៅ រហស្សនាម ក្រុម​ស្រមោច សហការ​ជាមួយ​កម្លាំង​ផ្នែក​គ្រឿងញៀន​ក្រុង​តា​ខ្មៅ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ឬ​ស្សី ចុះ​បង្ក្រាប​ឃាត់ខ្លួន​បាន រួម​នឹង​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​។

​ប្រតិបត្តិការ​​ចុះ​បង្ក្រាប​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះសំណាក់​ឈ្មោះ​បែ​ស​ថា​ន្នី ស្ថិត​នៅ​ភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ។

ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ ក្នុង​នោះ ១-​ឈ្មោះ​នី​ម ម៉ា​និ​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​និស្សិត នៅ​ភូមិ​ក្រពើ​ហា សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ដែល​គេ​ស្គាល់​ថា​ជា​កូន​អនុ​ពន្ធនាគារ​ខេត្តកណ្តាល ២-​ឈ្មោះ​ទួត សុវណ្ណ​ពិ​សិ​ដ្ផ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ព្រែក​ឫស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្តាល និង​៣-​ឈ្មោះ ហង់ ស្រី​កា ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​បំរើ​ការងារ​ក្នុង​ខារ៉ាអូខេ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

ចំណែក​វត្ថុ​តាង​ចាប់​យក​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន​៣​កញ្ចប់​ធំ​តូច​, ឧបករណ៍​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​មួយ​និង​ថង់​សំរាប់​វេច​ច្ចប់​មួយ​ចំនួន​, ទូរ​ស័​ព្ឌ​១​គ្រឿង​ម៉ាក​ណូ​គា​អិន​ចុច​ពិល​, ដែកកេះ​ចំនួន​៣, ជញ្ជីង​សំរាប់​ថ្លឹង​ចំនួន​១, ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និក ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ ១HQ-៤០៣១, លុយ​ចំនួន​៤៩០០០​រៀល និង​កាបូបដៃ​សំរាប​ដាក់​ថ្នាំ​ញៀន​ចំនួន​១​។

លោក​វរសេនីយ៍ត្រី ឃុ​ត សុធា អធិការរង​ទទួល​ផែន​គ្រឿង​ញៀ​នៃ​អធិការ​នគរបាល​ក្រុង​តា​ខ្មៅ បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ កំលាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ក្រុង​តា​ខ្មៅ​បាន​សហការ​ជាមួយ​កំលាំង​ព្រហ្មទណ្ឌ រហស្សនាម​ក្រុម​ស្រមោច និង​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ឫស្សី​បាន​ចេញ​ល្បាត​នៅ​ក្នុងភូមិ​សាស្ត្រ​ក្រុង​តា​ខ្មៅ​តាម​បណ្តា​យ​ផ្លូវជាតិ​លេខ​២ លុះ​មក​ដល់​ចំណុច​មុខ​សាលា​បែ​ល​ធី ស្ថិត​ក្នុងភូមិ​ក្រពើ​ហា សង្កាត់​ព្រែក​ឫស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ក៏​ជួបនឹង​ជនសង្ស័យ​ឈ្មោះ​នី​ម ម៉ា​និ​ត ក៏​ហៅ​ឈប់​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​១​កញ្ចប់​តូច​ក៏​នាំ​មក​អធិការ​ក្រុង​តា​ខ្មៅ​ដើម្បី​សួរ​បំភ្លឺ និង​ឈាន​ទៅ​ឆែក​ក្នុង​បន្ទប់​១១០​ផ្ទះសំណាក់​យីហោ ​បែ​ស​ថា​ន្នី នៅ​ភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល​។

លោក​អធិការរង​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​លោក​បាន​ដឹកនាំ​កម្លាំង​ផ្ទាល់​ចុះ​ទៅ​ដល់​បន្ទប់​១១០ ដោយ​មានការ​សហការ​ពី​ម្ចាស់ផ្ទះ​សំណាក់​ក៏​ចូល​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​២​កញ្ចប់​ធំ និង​ឃាត់ខ្លួន​ឈ្មោះ ទួត សុវណ្ណ​ពិសិដ្ឋ និង​ឈ្មោះ ហង់ ស្រី​កា បញ្ជូន​មក​កាន់​អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​តែ​ម្តង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ ទួត សុវណ្ណ​ពិសិដ្ឋ បាន​សារភាព​ថា​ថ្នាំ​ញៀន​នេះ​ពិតជា​របស់​ខ្លួន​ដែល​បាន​ទិញ​ពី​បុរស​ម្នាក់​ដែល​មិន​ស្គាលឈ្មោះ​នៅ​ម្តុំ​ក្តាន់​ពីរ​នៅ​ភ្នំពេញ​ក្នុង​តម្លៃ​៥០០​ដុល្លារ​ដើម្បី​លក់​បន្ត​។

បច្ចុប្បន្ន​ចំពោះ​ជនសង្ស័យ ព្រម​ទាំ​វត្ថុ​តាង​ត្រូវ​បាន​យក​មក​កាន់​អធិការ​រ​ដ្ឋា​ន​នគរបាល​ក្រុង​តា​ខ្មៅ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ