ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្នូរ​កាំភ្លើង​​ជាច្រើន​គ្រាប់​ក្នុង​​បារ២​កន្លែង ផ្តាច់​ជីវិត​មនុស្ស​​ច្រើន​នាក់​(វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ បើ​តាម​សារព័ត៌មាន​អា​ល្លឺ​ម៉​ង់​ជា​ច្រើន​រាយការណ៍​ពី​ការ​បាញ់ប្រហារ​២​កាល​ពី​​យប់​ថ្ងៃ​ទី​១៩​ ខែ​កុម្ភៈ ឆ្នាំ២០២០ ក្នុង​បារ​២​កន្លែង​ នៅ​​ទីក្រុង ​HANAU​ជា ទី​ក្រុង​មួយ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​២០​គីឡូម៉ែត្រ​ពី​ទីក្រុង​FRANCFORT​។ កាសែត…

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ បើ​តាម​សារព័ត៌មាន​អា​ល្លឺ​ម៉​ង់​ជា​ច្រើន​រាយការណ៍​ពី​ការ​បាញ់ប្រហារ​២​កាល​ពី​​យប់​ថ្ងៃ​ទី​១៩​ ខែ​កុម្ភៈ ឆ្នាំ២០២០ ក្នុង​បារ​២​កន្លែង​ នៅ​​ទីក្រុង ​HANAU​ជា ទី​ក្រុង​មួយ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​២០​គីឡូម៉ែត្រ​ពី​ទីក្រុង​FRANCFORT​។

កាសែត ​DE SPIEGEL ​រាយការណ៍​ពី​មនុស្ស​យ៉ាងតិច​៨​នាក់​ត្រូវ​បាត់​បង់​ជីវិត​​ស្លាប់​ក្នុង​ការ​បាញ់ប្រហារ​ទាំងនោះ​។ តាម​កាសែត​នោះ​ថា មានការ​បាញ់ប្រហារ​ជា​ច្រើន​គ្រាប់ ក្នុង​បារ​CHICHA​ នៃ​ទីក្រុង​នោះ​។ ប៉ូលិស​និយាយ​ថា ​មនុស្ស​យ៉ាង​ហោច​ណាស់​ម្នាក់​រង​របួសធ្ងន់ ក្នុង​ការ​បាញ់ប្រហារ​នៅ​ទីតាំង​នេះ នា​វេលា​ម៉ោង​២២​ម៉ោង​ក្នុងស្រុក​។

បណ្ដា​សាក្សី​ដកស្រង់​សម្ដី​ដោយ​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​និយាយ​ថា បាន​ស្ដាប់​ឮ​ស្នូរ​កាំភ្លើង​ប្រមាណ​ជា​១០​គ្រាប់​។ ខ្មាន់កាំភ្លើង​បន្ទាប់​មក​បាន​ចាក​ចេញពី​ទីនោះ​តាម​រថយន្ត​១​គ្រឿង​ទៅ​កាន់​​បារ ​KURT SCHUMACHER PLATZ ក្នុង​សង្កាត់​KESSELSTDT​។ នៅ​ទីនោះ​ខ្មាន់​កាំភ្លើង​បាន​បាញ់ប្រហារ​ជា​លើក​ទី​២ ។

យោង​តាម​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​ថា មនុស្ស​៣​នាក់​បាត់​បង់​ជីវិត​ ​នៅ​មុខ​បារ​ទី​មួយ​ គឺ​បារ​CHICHA រួច​មនុស្ស​៥​នាក់​ត្រូវ​បាត់​បង់​ជីវិត​​​នៅ​មុខ​បារ​ទី​២​។ កងកម្លាំង​ប៉ូលិស​រួម​ជាមួយនឹង​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​HANAU ហើយ​កងកម្លាំង​សន្តិសុខ​កំពុង​តាម​រក​ដ៏​សកម្ម​ខ្មាន់កាំភ្លើង​រូប​នេះ​ឬ​មនុស្ស​ឯេ​ទៀត​។

អា​ល្លឺ​ម៉​ង់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​ជា​ច្រើន របស់​ពួ​​ក​ជី​ហា​ដ​ ក្នុង​នោះ​ការ​វាយប្រហារ​មួយ​បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត​​១២​នាក់ នា​កណ្ដាល​ក្រុង​ប៊ែ​រ​ឡាំង​កាលពី​ខែធ្នូ​ឆ្នាំ​២០១៦​។ ប៉ុន្តែ​គឺ​ការ​គំរាមកំហែង​របស់​ភេរវកម្ម​ស្ដាំ​និយម​ជ្រុល នាំ​ឲ្យ​អាជ្ញា​ធរ​អា​ល្លឺ​ម៉​ង់​មានការ​ព្រួយបារម្ភ​ ជា​ពិសេស​ក្រោយ​ការ​សម្លាប់​សមាជិក​សភា​អា​ល្លឹ​ម៉​ង់​ស្និទ្ធ​ពួក​អន្តោប្រវេសន៍​មួយ​រូប ជា​សមាជិក​គណបក្ស​របស់​អធិការបតី​លោកស្រី​អេ​ន​ហ្សឺ​ឡា​ម័​រ​កែ​ល កាលពី​ខែមិថុនា​កន្លង​ទៅ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (ប្រភព​វីដេអូ ៖ AFP) (កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ