ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​ម្ល៉េះ​! បង្ក​គ្រោះ​ដល់​ជីវិត​គេ​ហើយ​​រត់​បាត់ ក៏​គេច​មិន​ផុត វត្ថុ​តាង​ក្នុង​រថយន្ត

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ ដោយសារ​រថយន្ត​បើក​បុក​ទាំង​កំរោល ខណៈ​ពេល​គាត់​កំពុង​តែ​ជិះ​ម៉ូតូ​ក្នុង​គោលដៅ​ផ្ទុយ​គ្នា កាលពី​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៩ កុម្ភ​: នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ…

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ ដោយសារ​រថយន្ត​បើក​បុក​ទាំង​កំរោល ខណៈ​ពេល​គាត់​កំពុង​តែ​ជិះ​ម៉ូតូ​ក្នុង​គោលដៅ​ផ្ទុយ​គ្នា កាលពី​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៩ កុម្ភ​: នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ ៥៧​បេ ស្ថិត​ក្នុង​ភូមិប​វេ​ល​១ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ចំណែក​អ្នក​បើករថយន្ត​បាន​រត់​បាត់​ទាំង​យប់ ប៉ុន្តែ​ត្រូវ​គេ​ស្គាល់​អត្តសញ្ញាណ​បុរស​រូប​នោះ​ហើយ​។

បើ​តាម​អធិការ​ស្រុក​ប​វេ​ល លោក​សុខ សា​រិ​ន បានឱ្យ​ដឹង​ថា រថយន្ត​បង្កហេតុ​នោះ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ប្រភេទ​ដឹក​ជញ្ជូន ពណ៌​ស ពាក់​ស្លាក​លេខ 3A 9963 អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បន្ទាប់​ពី​បុក​អ្នក​ជិះ​ម៉ូតូ​។

លោក​អធិការ​និយាយ​ថា រថយន្ត​នេះ​ទំនងជា​បើក​លឿន ហើយ​បាន​បុក​បុរស​ម្នាក់​ឈ្មោះ ផេង សុ​ផ​ន អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ពេល​ដែល​គាត់​កំពុង​ជិះ​ម៉ូតូ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​ពី​កើត​ទៅ​លិច បណ្ដាល​ឱ្យ​គាត់​បាត់​បង់ជីវិត​ភ្លាម​ៗ​តែ​ម្ដង រីឯ​អ្នក​បើករថយន្ត​បាន​គេចខ្លួន​បាត់។

បើ​តាម​សាក្សី​នានា​បាន​និយាយ​ថា រថយន្ត​នោះ​ធ្វើ​ដំណើរ​មក​ពី​ខាងលិច​ឆ្ពោះទៅ​កើត ក្នុង​ល្បឿន​លឿន​គួរសម ដែល​ទំនង​ដូច​ជា​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ផង​។

ប្រភព​ដដែល​បន្ត​ថា លុះ​ពេល​មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​គេ​ឃើញ​រ៉េ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ ស្រប​ពេល​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មក​ពីមុខ​ច្រាស់ទិស​គ្នា​ផង​នោះ ក៏​បុក​អ្នក​ជិះ​ម៉ូតូ​ពេញទំហឹង បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​តែ​ម្ដង​។ គ្រានោះ រថយន្ត​បង្ក​បាន​បើក​ហូ​ស​បន្តិច​ក៏​ឈប់ ហើយ​គេ​ឃើញ​អ្នកបើកបរ​ចុះ​ពី​រថយន្ត រួច​រត់គេច​ខ្លួន​បាត់​ទាំង​យប់​តែ​ម្ដង​។

លោក​អធិការ​ស្រុក​ប​វេ​ល បាន​ប្រាប់​បន្ត​ថា ពិតមែនតែ​អ្នកបើកបរ​បាន​រត់​ចោល​រថយន្ត តែ​គេ​បាន​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ​រូប​នោះ​ហើយ នេះ​បើ​តាម​រយៈ​ឯកសារ​នានា​ដែល​បន្សល់​ទុក​ក្នុង​រថយន្ត​នោះ​។

បច្ចុប្បន្ន​ទាំង​ថ​យន្ត ទាំង​ម៉ូតូ ត្រូវ​បាន​កម្លាំង​ជំនាញ​របស់​លោក​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេ​ល ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ