ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រផលិត​សំបកកង់រថយន្ត WANLI TIRE តម្លៃ​ជិត៣០០លានដុល្លារ ដាក់ឱ្យដំណើរការ នៅ​ស្រុក​ច​ន្ទ្រា

11 ម៉ោង មុន

ខេត្តស្វាយរៀង​ ៖ ​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត ដែល​មាន​តម្លៃ​ជិត ៣០០លាន​ដុល្លារ របស់ក្រុមហ៊ុន វ៉ា​ន់​លី ថា​យ​អឺរ WANLI TIRE…

ខេត្តស្វាយរៀង​ ៖ ​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត ដែល​មាន​តម្លៃ​ជិត ៣០០លាន​ដុល្លារ របស់ក្រុមហ៊ុន វ៉ា​ន់​លី ថា​យ​អឺរ WANLI TIRE (CAMBODIA) CO., LTD បាន​បើក​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ដំណាក់កាល​ទី​១ នៅ​ព្រឹក​ថ្ងៃ​ទី១២ ខែមករា ឆ្នាំ ២០២៦ ក្រោមវត្តមានលោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល អនុប្រធាន​ទី​១ ក្រុមប្រឹក្សា អភិវឌ្ឍន៍​កម្ពុជា​។​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត វ៉ា​ន់​លី ថា​យ​អឺរ មាន​ទីតាំង​ស្ថិត​ក្នុង​តំបន់ សេដ្ឋកិច្ច​ពិសេស ស៊ី​ន​បា​វិត ក្នុងស្រុក​ច​ន្ទ្រា ដែល​មាន​ទំហំ​ផ្ទៃដី ៣២ហិ​កតា និង​អាច​ផ្ដល់ការងារ​ប្រមាណ ៦០០កន្លែង ។​ ការ​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ក្រុមហ៊ុន​ផលិត សំបក​កង់​រថយន្ត វ៉ា​ន់​លី ថា​យ​អឺរ គឺជា​សក្ខីភាព​សបញ្ជាក់​ឱ្យ​ឃើញ ពី​សមិទ្ធផល ដ៏​ថ្លៃថ្លា​ថ្មី​មួយទៀត ដែល​កើត​ចេញពី​ចំណង​កិច្ច​សហប្រតិបត្តិការ​ដ៏​រឹង​មាំ រវាង​កម្ពុជា និង​សា​ធារណ​រដ្ឋ​ប្រជាមានិត​ចិន​ ។ ទន្ទឹម​នេះ ពិធី​នេះ​ក៏​បង្ហាញ​យ៉ាង​ជាក់ច្បាស់ អំពី​ការ​ផ្តល់​សេចក្តី​ទុកចិត្តរបស់​វិស័យ​ឯកជន មក​លើសក្តានុពល​ដែល​មាននៅ​កម្ពុជា​ ។​

លោក ម៉ែ​ន សុ​ភក្តិ ប្រធានសមាគមអភិវឌ្ឍន៍ កៅស៊ូ មាន​ប្រសាសន៍​ថា វត្តមានរោងចក្រ​ផលិតសំបកកង់រថយន្ត​នៅ​កម្ពុជា​ បានជួយ​ស្រូបទាញ ជ័រកៅស៊ូ​ក្នុងស្រុក​កាន់តែ​ច្រើន ​។

លោក ម៉ែ​ន សុភ​ក្ដិ ​មាន​ប្រសាសន៍​ថា ​៖ «​ពី​មុន យើងលក់​កៅស៊ូ ​នាំ​ចេញ​ទៅ​ក្រៅប្រទេស ឥឡូវ មាន​រោងចក្រ​កង់ឡាន ដែល​គេមក​ផលិត​ដោយ ប្រើ​កៅស៊ូធម្មជាតិ ផ្នែក​ នៃ​គ្រឿងផ្សំ​ផលិតកង់ឡាន គឺ​ទិញ​កៅស៊ូ​ធម្មជាតិ ក្នុងស្រុក ហើយ​យើង​លក់កៅស៊ូក្នុងស្រុក​ យើង​អត់​ចំណាយ លើ​ការ​ដឹក ជញ្ជូនសេវា​ផ្សេង​ៗ»​ ។

នៅ​ក្នុង​ឆ្នាំ២០២៥ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានអនុម័ត​គម្រោង​វិនិយោគ​លើ​រោងចក្រ​ផលិត​សំបក​កង់រថយន្ត ចំនួន​០៤ ជាមួយ​ទុន​វិនិយោគ ៧៧៤លាន​ដុល្លារ ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ចពិសេស ISI ខេត្តព្រះសីហ​នុ និងតំបន់​សេដ្ឋកិច្ចពិសេស ​ស្ថិត​ក្នុង​ខេត្តស្វាយរៀង​ ។
កម្ពុជា រក​ចំណូល​បាន​ជាង ១,២ពាន់​លាន​ដុល្លារ ពី​ការនាំ​ចេញសំបកកង់រថយន្ត​នៅ​ក្នុង​រយៈពេល ១១ខែ ឆ្នាំ២០២៥ កើនឡើង ៥៧,៨៨% ធៀប នឹង រយៈពេលដូច​គ្នា នៅឆ្នាំ២០២៤ ខណៈតម្រូវការជ័រកៅស៊ូ ក្នុងស្រុក កើនឡើង​ខ្ពស់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ