ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នា.ក់លើផ្លូវជាតិលេខ៤ ឡានមិនស្គាល់ម៉ាកបុ.កម៉ូតូឌុបគ្នា ស្លា.ប់២នាក់ភ្លាមៗ រួចបើក​គេចបាត់​

41 វិនាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ បុរស​ចំនួន២​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ ខណៈ​ដែល​ជិះ​ម៉ូតូ​ស៊េរី​ទំនើប​ឌុ​ប​គ្នា ហើយ​ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ចំ​ពីមុខ​ពេញទំហឹង ​រួច​អ្នកបើកបរ​​រថយន្ត​បាន​បន្ថែម​ល្បឿន​​បើកគេច​ខ្លួន​បាត់​ស្រមោល​។ ហេតុការណ៍​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​លឿន​បុក​ម៉ូតូ​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​០២​នាក់​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤…

ខេត្តកំពង់ស្ពឺ​ ៖ បុរស​ចំនួន២​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ ខណៈ​ដែល​ជិះ​ម៉ូតូ​ស៊េរី​ទំនើប​ឌុ​ប​គ្នា ហើយ​ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ចំ​ពីមុខ​ពេញទំហឹង ​រួច​អ្នកបើកបរ​​រថយន្ត​បាន​បន្ថែម​ល្បឿន​​បើកគេច​ខ្លួន​បាត់​ស្រមោល​។

ហេតុការណ៍​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​លឿន​បុក​ម៉ូតូ​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​០២​នាក់​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៣៦​ទៅ​លេខ​៣៧ ត្រង់​ចំណុច​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង មិន​ស្គាល់​ម៉ាក អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បុក​ជាមួយ​ម៉ូតូ​ស៊េរី​ទំនើប មួយ​គ្រឿង​ម៉ាក ហុងដា ឃ្លី​ច ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ បាត់ដំបង 1AY-6465 អ្នកបើកបរ​មានឈ្មោះ សែន ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ក្នុងភូមិ​ទួល​ជ្រៃ ឃុំ​សំពៅ​លូន ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បាន​ឌុ​ប​ឈ្មោះ វុ​ធ ចាន់​ធី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​មុខ​ខេត្ត សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​ដែល​កំពុង​បើកបរ ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​បណ្ដាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ពេល​ឃើញ​ដូច​នោះ​​អ្នកបើកបរ​រថយន្ត​បាន​បន្ថែម​ល្បឿន បើករថយន្ត​រត់គេច​ខ្លួន​ក្រោយ​ពេល​កើតហេតុ​រួច​។

នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ឱ្យ​ដឹង​ថា ក្រោយ​កើតហេតុ​នគរបាល​ជំនាញ​បាន​ចុះ​ធ្វើការ​វាស់វែង​នៅ​កន្លែង​កើតហេតុ​សព​ជន​រង​គ្រោះ​ទាំង​០២​នាក់​ឈ្មោះ (​សែន ប៊ុ​ន​ធឿ​ន និង​ឈ្មោះ វុ​ធ ចាន់​ធី​) រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​តម្កល់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ​រង់ចាំ​សាច់ញាតិ​ក្រុម​គ្រួសារ​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ករណី​ខាងលើ​នេះ​រង​ការ​ខូចខាត​ម៉ូតូ​មួយ​គ្រឿង​កំរិត​ធ្ងន់​។ នគរបាល​បាន​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ត្រពាំង​គង​បណ្តោះអាសន្ន​សិន​។

ចំណែក​អ្នកបើកបរ​រថយន្ត​និង​រថយន្ត សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​ស្វែងរក និង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ