រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យ រដ្ឋបាលរាជធានីភ្នំពេញ លោកស្រី ដោ សម្ភស្ស បានអះអាងថា មិនមានការផ្លាស់ប្ដូរទីតាំងផ្សារដើមគចាស់ ដូចការផ្សព្វផ្សាយរបស់ សារព័ត៌មានមួយចំនួនតូចនោះទេ ។ អ្វីដែលរដ្ឋបាលរាជធានីភ្នំពេញ កំពុងដោះស្រាយ គឺចំពោះអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវ លើចិញ្ចើមផ្លូវ នៃមហាវិថីម៉ៅសេទុង មហាវិថីព្រះមុនីរ៉េត និងផ្លូវនានា នៅជុំវិញតំបន់ផ្សារដើមគ តែប៉ុណ្ណោះ ។
លោកស្រី អ្នកនាំពាក្យ រដ្ឋបាលរាជធានីភ្នំពេញ ស្នើឲ្យសារព័ត៌មានអនឡាញមួយចំនួន ដែលផ្សព្វផ្សាយខុស ជួយកែតម្រូវឡើងវិញផង ដើម្បីកុំឱ្យ សាធារណជន មានការភ័ន្តច្រឡំ ៕




ចែករំលែកព័តមាននេះ